Connect with us

ព័ត៌មានអន្ដរជាតិ

បុត្រាទី ២ របស់ស្ដេច ថៃ មានព្រះបន្ទូលថា នឹងយាងមកមាតុប្រទេសសាជាថ្មី

បានផុស

នៅ

ព្រះរាជបុត្រច្បងទីពីររបស់ព្រះមហាក្សត្រថៃ Vacharaesorn Vivacharawongse បានយាងត្រឡប់ទៅទីក្រុងញូវយ៉កកាលពីថ្ងៃចន្ទ បន្ទាប់ពីទ្រង់យាងគង់ក្នុងប្រទេសថៃអស់រយៈពេលពីរសប្តាហ៍ ដោយក្នុងនោះទ្រង់មានព្រះបន្ទូលថា នឹងយាងមកមាតុប្រទេសសាជាថ្មី។

បុត្រារបស់ស្ដេច Maha Vajiralongkorn បានបង្ហោះរូបភាពផ្ទាល់របស់ទ្រង់និងអ្នកដើរតាមនៅអាកាសយានដ្ឋានសុវណ្ណភូមិ ក្នុងខេត្ត Samut Prakan ជាមួយនឹងសារយ៉ាងខ្លីតែពេញដោយអត្ថន័យថា “See you again ThailandI”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណាក៏ដោយ ក្នុងដំណើរយាងត្រលប់ទៅកាន់សហរដ្ធអាមេរិកវិញ បានធ្វើឲ្យប្រជាជនថៃដែលស្រលាញ់ទ្រង់កន្លងមកបានចូលទៅសរសេរពីក្រោមរូបភាពរបស់ទ្រង់ជូនពរជួបសុខសុវត្ថិភាព។ ចំណែកមនុស្សមួយចំនួនទៀត ក៏មានក្ដីសង្ឃឹមថា នឹងឃើញព្រះភ័ក្រព្រះរាជបុត្រាទី៣​​ Vacharaesorn យាងមកកាន់មាតុភូមិលើកទី៣ម្ដងទៀត។

សូមរម្លឹកដែរថា ព្រះរាជបុត្រ Vacharaesorn និងក្រុមគ្រួសារត្រូវស្ដេច​ Maha Vajiralongkorn និរទេសចេញពីមាតុភូមិកំណើតអស់រយៈពេល២៧ឆ្នាំ។ ក្រោយមក នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ទ្រង់និងព្រះអនុជបានយាងមកកាន់ប្រទេសថៃលើកដំបូង បង្កើតការភ្ញាក់ផ្អើលដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ​លើពិភពលោក។

បន្ទាប់មកទៀតទ្រង់បានធ្វើមាតុប្រទេសលើកទី២នាថ្ងៃទី ០៥ខែ ធ្នូ ដើម្បីចូលរួមពិធីបុណ្យទិវាលោកឪពុកនៅថ្ងៃទី ០៥ ខែធ្នូ ព្រមទាំងថ្វាយបង្ខំ​ព្រះ​មហា​ក្សត្រ ព្រះបាទភូមិបុលអាឌុលយ៉ាដេត ព្រះករុណាដ៏អស្ចារ្យ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ៥ធ្នូ៕

ប្រែសម្រួល៖ សាង ​ស្រីល័ក្ខ

ប្រភព៖Nationthailand

ចុចអាន៖ធ្វើមាតុប្រទេសលើកទី២ភ្លាម បុត្រារបស់ស្ដេចថៃ យាងគោរពព្រះ​វិញ្ញាណក្ខន្ធ​អតីតក្សត្រ Bhumibol ដោយឥតបង្អង់យូរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម