Connect with us

ជីវិតកម្សាន្ដ

ទស្សនិកជនសម្រុកចង់ដឹង អ្នកដែលផាត់មុខឲ្យ Lisa ប្លែកចំណាំលែងស្គាល់

បានផុស

នៅ

កាលពីពេលថ្មីៗនេះ Lisa សមាជិកក្រុម BLACKPINK បានធ្វើដំណើរទៅចូលរួមកម្មវិធីសម្ពោធជាផ្លូវការរបស់ CELINE Siam Paragon ក្នុងឋានៈជា Global Brand Ambassador លើទឹកដីកំណើតខ្លួនឯង ដោយក្នុងនោះក៏មានវត្តមាន Park Bo Gum ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំឡុងពេលនោះ Lisa បាន​បង្ហាញ​ខ្លួន​ជាមួយ​នឹង​រូបរាង​ដ៏​ស្រស់​ស្អាត​សឹងតែចំណាំមិនបាន។ សមាជិកក្រុម BLACKPINK រូបនេះបានស្លៀកឈុតដ៏ស្រស់ស្អាតពី Women’s Summer 2024 Collection “Tomboy” ជាមួយនឹងកាបូប MEDIUM TILLY IN BLACK SHINY CALFSKIN ប៉ុន្តែអ្វីដែលអ្នកគាំទ្រសរសើរ និងនិយាយច្រើននោះគឺការតុបតែងខ្លួន និងម៉ូដសក់ដ៏ស្រស់ស្អាតរបស់នាង។

ជាមួយគ្នានេះដែរ អ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិលើរូបភាពរបស់នាងថា Lisa មើលទៅដូចតុក្កតាជ័រ​ការផាត់មុខម្ដងនេះពិតជាប្លែកខ្លាំងជាងរាល់ដង។ សូម្បីតែការស្លៀកពាក់ ក៏មិនដូចមុន ដែលនេះបង្ហាញថាទម្រង់មុខមាត់បានមកពីការតុបតែងពីជាងដ៏ល្បីមិនខានឡើយ។

ទោះយ៉ាងណាក៏ដោយ មិនឲ្យទស្សនិកជនរង់ចាំយូរនូវស្នាដៃជាងផាត់មុខឲ្យ Lisa​ ភ្លាមៗនោះអ្នកគាំទ្រដែលធ្លាប់ដឹងពីស្នាដៃដ៏ចំណាននេះបានទម្លាយថា អ្នកដែលនៅពីក្រោយរូបរាងដ៏ស្រស់ស្អាតរបស់ Lisa គឺជាអ្នកផាត់មុខមានឈ្មោះថា Maeng នាងជាអ្នកផាត់មុខជនជាតិកូរ៉េដ៏ល្បីម្នាក់ ដែលបានបង្កើតរូបរាងដ៏ស្រស់ស្អាតសម្រាប់តារាល្បីៗរាប់មិនអស់។

ទន្ទឹមនោះផងដែរ ជាងផាត់មុខ Maeng ក៏បានចែករំលែកនូវគ្រឿងសម្អាងដែលផ្លាស់ប្តូររូបរាង Lisa ផងដែរ រួមមាន៖

-Foundation ជាផលិតផលរបស់ Chanel Beauty ultra le teint fluide BD01

-Eyeshadow ជាផលិតផលរបស់ Dasique Muted nuts

-Mascara ជាផលិតផលរបស់ Dior iconic over curl mascara

-Brush ជាផលិតផលរបស់ Gucci De beaute 01 Silky Rose

-ក្រែមលាបបបូរមាត់ ជាផលិតផលរបស់ Chanel lip and check balm 01 Red camellia, Rom&nd glasting color gloss 06 ៕

អ្នកផាត់មុខ Maeng

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ផ្ទុះរឿងអាស្រូវមិនបង់ពន្ធ Park Yoochun បែររៀបចំកម្មវិធីជួបអ្នកគាំទ្រយ៉ាងអធិកអធម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៩ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៧ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម