ព័ត៌មានអន្ដរជាតិ
ក្រុមឧទ្ទាម ហ៊ូធី ប្ដេជ្ញាវាយប្រហារកងកម្លាំងដែនសមុទ្រក្រហមដឹកនាំដោយ អាមេរិក
ក្រុមឧទ្ទាមហ៊ូធីរបស់ប្រទេសយេម៉ែនដែលគាំទ្រដោយអ៊ីរ៉ង់កាលពីថ្ងៃអង្គារបានប្ដេជ្ញានឹងធ្វើការវាយប្រហារមិនប្រណីដៃលើកងទ័ពដែនសមុទ្រក្រហមដែលដឹកនាំដោយសហរដ្ឋអាមេរិក ប្រសិនបើពួកគេព្យាយាមរារាំងកងជីវពលរបស់ខ្លួនមិនឲ្យទប់ស្កាត់រាល់កប៉ាល់ដែលបើកចូលព្រំដែនអ៊ីស្រាអែល ។

លោក Mohammed Abdul Sallam អ្នកចរចាជាន់ខ្ពស់របស់ក្រុមឧទ្ទាមហ៊ូធីបាននិយាយថា ក្រុមប្រដាប់អាវុធមួយនេះនឹងបន្តបិទផ្លូវសមុទ្រក្រហមរារាំងមិនឲ្យកប៉ាល់ធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលបាននោះឡើយ ជាពិសេសនឹងបើកការវាយប្រហារលើកងកម្លាំងណាមួយដែលប៉ុនប៉ងបង្អាក់ដំណើរក្រុមជីវពលរបស់ខ្លួន ។
លោកបានបន្ថែមនៅលើបណ្ដាញ X ថា “អ្នកណាដែលហ៊ានព្យាយាមបង្កើនការប្រឈមមុខដាក់គ្នា ត្រូវតែជួបក្ដីអន្តរាយលើសកម្មភាពរបស់ខ្លួន ហើយក្រុមចម្រុះដែលបង្កើតឡើងដោយអាមេរិក គឺដើម្បីតែការពារអ៊ីស្រាអែល និងយោធានៅដែនសមុទ្រប៉ុណ្ណោះ ប៉ុន្តែវានឹងមិនអាចទប់ស្កាត់យេម៉ែនពីការបន្តសកម្មភាពស្របច្បាប់របស់ខ្លួនក្នុងការគាំទ្រពលរដ្ឋនៅតំបន់ហ្គាហ្សានោះឡើយ” ។
ក្រុមហ៊ូធីកាលពីថ្ងៃចន្ទបានបាញ់មីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើកទៅកាន់កប៉ាល់ពាណិជ្ជកម្ម និងកងទ័ពជើងទឹកដែលគេជឿថាកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលតាមផ្លូវទឹកនៅសមុទ្រក្រហម ខណៈកងជីវពលមួយនេះអះអាងថា ការវាយប្រហាររបស់ខ្លួនគឺមានបំណងបង្ខំឲ្យអ៊ីស្រាអែលបញ្ឈប់ការបាញ់ផ្លោងលើតំបន់ហ្គាហ្សា និងបើកចិត្តឲ្យមានការផ្គត់ផ្គង់ស្បៀងអាហារ ទឹក និងថ្នាំសង្កូវចូលទៅកាន់តំបន់ដែលកំពុងត្រូវបានឡោមព័ទ្ធមួយនេះ ។

ជាការឆ្លើយតប រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានប្រកាសពីការបង្កើតកងកម្លាំងចម្រុះជាតិសាសន៍ចំនួន ១០ ប្រទេសដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីទប់ទល់ ក៏ដូចជាការពារកប៉ាល់ដែលធ្វើដំណើរក្នុងសមុទ្រក្រហមពីការវាយលុករបស់ក្រុមឧទ្ទាមហ៊ូធី ។
គួរបញ្ជាក់ថា ការគំរាមវាយប្រហាររបស់ចលនាហ៊ូធីបានកើតមានឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំជាន់ខ្ពស់ ២ រូបរបស់ក្រុមឧទ្ទាមយ៉េមែនមួយនេះបានចុះទៅមើលកោះយុទ្ធសាស្ត្រ Perim នៅច្រកសមុទ្រភាគខាងត្បូងនៃសមុទ្រក្រហម ជាពិសេសក៏ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយពលរដ្ឋនៅតំបន់ហ្គាហ្សាដែលកំពុងរងទុក្ខវេទនាដោយសារតែការវាយប្រហារមិនដកដៃពីសំណាក់អ៊ីស្រាអែល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Arab News
ចុចអាន ៖ អាមេរិក ប្រកាសបង្កើតក្រុមចម្រុះមាន១០ប្រទេស ដើម្បីតទល់ជាមួយចលនា ហ៊ូធី នៅសមុទ្រក្រហម

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ