ព័ត៌មានអន្ដរជាតិ
មនុស្ស២៣០នាក់ស្លាប់និងរបួស ក្នុងហេតុការណ៍ឆេះឃ្លាំងប្រេងនៅ ប្រទេសហ្គីណេ
គិតត្រឹមថ្ងៃអង្គារទី១៩ខែធ្នូ អគ្គិភ័យនៅឃ្លាំងប្រេងដ៏សំខាន់របស់ប្រទេសហ្គីណេ បានបណ្តាលឲ្យមនុស្សស្លាប់កើនដល់១៨នាក់ និង២១២នាក់ផ្សេងទៀតរងរបួស ហើយជំរុញឲ្យមានក្តីបារម្ភអំពីការផ្គត់ផ្គង់ប្រេងឥន្ធនៈ ខណៈបុគ្គលិកជួយសង្គ្រោះ និងក្រុមជំនួយបរទេស រួមជាមួយអង្គការសហប្រជាជាតិ ក៏ដូចជាអ្នកស្ម័គ្រចិត្តនានា បាននាំគ្នាជួយជនរងគ្រោះ។
អ្នកស្ម័គ្រចិត្ដ បានយកស្បៀងអាហារទៅចែកជូនអ្នកដែលត្រូវការ បន្ទាប់ពីមានការផ្ទុះនៅដេប៉ូធំរបស់ក្រុមហ៊ុនប្រេងរដ្ឋ ក្នុងសង្កាត់ Kaloum នៃរដ្ឋធានី Conakry។
ការផ្ទុះនេះ បានបំផ្លាញអគារនានាដែលស្ថិតក្នុងរង្វង់ចម្ងាយជាងមួយគីឡូម៉ែត្រ ហើយមូលហេតុ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។
រដ្ឋាភិបាលនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែង ដោយក្រុមគ្រូពេទ្យក៏ដោយ ប៉ុន្តែយើងសោកស្ដាយចំពោះមនុស្សស្លាប់បន្ថែមចំនួន៤នាក់ទៀត នៅថ្ងៃអង្គារ ដែលនាំឲ្យចំនួនសរុបកើនឡើងដល់១៨នាក់”។
សេចក្តីថ្លែងការណ៍បន្តថា “ក្នុងចំណោមមនុស្ស២១២នាក់ដែលត្រូវបានព្យាបាល ក្នុងនោះមាន១២៧នាក់ បានវិលត្រលប់ទៅផ្ទះវិញ ហើយ៨៥នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ ខណៈ៤នាក់កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់”។
ក្រោយកើតហេតុ, កន្លែងធ្វើការ ធនាគារ និងការិយាល័យធានារ៉ាប់រងនៅកណ្តាលរដ្ឋធានី Conakry នៅតែបន្តបិទ ហើយសង្កាត់ជុំវិញកំពង់ផែ ប្រែជាស្ងាត់ជ្រងំ ក្រោយមនុស្សរត់គេចខ្លួន។ ស្របពេលជាមួយគ្នានោះ ស្ថានីយ៍សេវាកម្មនានា ក៏ត្រូវបានបិទជាបណ្តោះអាសន្នផងដែរនៅទូទាំងប្រទេស ដោយសារក្តីបារម្ភអំពីកង្វះខាតប្រេងឥន្ធនៈ។
សូមបញ្ជាក់ថា ប្រទេសហ្គីណេ ត្រូវបានគ្រប់គ្រងដោយវរសេនីយ៍ឯក Mamady Doumbouya តាំងពីខែកញ្ញាឆ្នាំ២០២១មក នៅពេលរបបយោធា ផ្តួលរំលំប្រធានាធិបតីស៊ីវិល Alpha Conde។ ក្រោយមក លោក Doumbouya បានសន្យារៀបចំការបោះឆ្នោត និងស្តារនីតិរដ្ឋឡើងវិញនៅខែមករា ឆ្នាំ២០២៦៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ AFP
ចុចអាន៖ ទាហានអះអាងដណ្តើមបានអំណាចប្រទេសហ្គីណេដោយរដ្ឋប្រហារ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល