ព័ត៌មានជាតិ
មន្ត្រី ក.ប.ប ដុតកម្ទេចចោលសាច់បង្កក មើមខ្ញី និង ខ្ញីហាន់ ខូចគុណភាព លាយសារធាតុគីមី ជាង ២ ពាន់គីឡូក្រាម
កាលពីរសៀលថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៣ មន្ត្រីសាខា ក.ប.ប រាជធានីភ្នំពេញ បានដុតកម្ទេចចោលសាច់បង្កក មើមខ្ញី និងខ្ញីហាន់ ខូចគុណភាព និងមានលាយសារធាតុគីមី ប្រមាណជាង ២ ពាន់គីឡូក្រាម។
ក្រោមការចង្អុលបង្ហាញពីសំណាក់ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប មន្ត្រីសាខា ក.ប.ប រាជធានីភ្នំពេញ បានប្រារព្ធពិធីដុតកម្ទេចចោលសាច់បង្កក មើមខ្ញី និងខ្ញីហាន់រួច ខូចគុណភាព កង្វះអនាម័យ មិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេស និងមានការត្រាំនូវសារធាតុគីមី Sodium Hydrosulfite ដែលមន្ត្រីជំនាញបង្ក្រាបបាន នាពេលថ្មីៗនេះ។
បើតាមមន្ត្រីជំនាញ ផលិតផលដែលត្រូវបានបំផ្លាញចោលទាំងនោះរួមមាន ៖ សាច់បង្កកខូចគុណភាព ចំនួន ២,២២៨ គីឡូក្រាម និង មើមខ្ញី ខ្ញីហាន់ត្រាំ (មានផ្ទុកសារធាតុគីមីហាមឃាត់ Sodium Hydrosulfite) ចំនួន ១០ ការុង ស្មើនឹង ១៧០ គីឡូក្រាម។
គួរជម្រាបថា ក្នុងពិធីដុតកម្ទេចចោលសាច់បង្កក មើមខ្ញី និងខ្ញីហាន់រួច ខូចគុណភាព កង្វះអនាម័យ មិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេស និងមានការត្រាំនូវសារធាតុគីមី Sodium Hydrosulfite នេះ ក៏មានការសម្របសម្រួល និងចូលរួមពីអាជ្ញាធរដែនដី និងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផងដែរ៕
អត្ថបទ ៖ ពិសី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៨ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ