Connect with us

ព័ត៌មានជាតិ

ដឹកនាំក្រសួង​បាន ១០០ ថ្ងៃ រដ្ឋមន្រ្តីថ្មី​ក្រសួង​បរិស្ថាន​សម្រេច​បាន​ការងារអ្វីខ្លះ?

បានផុស

នៅ

លោក អ៊ាង សុផល្លែត​ បាន​លើកឡើង​ពី​សមិទ្ធផលការងារ​មួយ​ចំនួនក្នុង​រយៈពេល​ ១០០ ថ្ងៃ ដែល​លោក​បាន​ដឹកនាំ​នៅ​ក្រសួង​បរិស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅ​ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០១៤ នៅទីស្តីការក្រសួងនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន​បាន​គូស​បញ្ជាក់ថា នៅក្នុងរយៈពេលជាង ១០០ ថ្ងៃនៃរាជរដ្ឋាភិបាលទី ៧ នៃរដ្ឋសភា ក្រសួងបរិស្ថាននិងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពសម្រេចបាននូវសមិទ្ធផលជាច្រើននិងធ្វើដំណើរឆ្ពោះទៅសុក្រឹតកម្មបរិស្ថានកិច្ច ឈរលើមូលដ្ឋានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដោយមានគោលនយោបាយយុទ្ធសាស្រ្ត និង ការផ្សព្វផ្សាយជាស្នូលឆ្ពោះទៅរកភាពស្អាត បៃតង និងចីរភាព​។

លោករដ្ឋមន្រ្តី​បាន​រំលេច​ការងារ​ដែល​សម្រេច​បាន​ក្នុងរយៈពេល ១០០ ថ្ងៃមាន​ដូចជា៖

១-យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ប្លាស្ទិកទេ» «យើងរួមគ្នាដើម្បីការពារបរិស្ថានកម្ពុជា» និង «លាហើយ ប្លាស្ទិក» ដែលមានអ្នកចូលរួមសរុបជាង ៣លាននាក់
២-យុទ្ធនាការ«ដាំដើមឈើ ១ លានដើម ក្នុង១ឆ្នាំ»
៣-ដាក់វិធានការយ៉ាងម៉ឹងម៉ាត់ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ គឺមិនមានវប្បធម៌ចុះកិច្ចសន្យាដោះលែង
៤-ក្រសួងបានអនុញ្ញាតិដាក់​ឲ្យ​ប្រើប្រាស់«យុទ្ធសាស្រ្តវិស័យចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ឆ្ពោះទៅអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ៦០% នៅ​ឆ្នាំ២០៥០
៥-ក្រសួងបន្តគាំទ្រ និង លើកកម្ពស់ជីវភាពសហគមន៍
៦-កំណែទម្រង់នីតិវិធីរដ្ឋបាលទំនើប ដោយមានភាពរហ័ស ប្រសិទ្ធភាព ឆ្លើយតបរដ្ឋាភិបាលឌីជីថល
៧-រៀបចំប្រពន្ធ័ Internet ឲ្យ​មានល្បឿនលឿនជាងមុន និងសុវត្ថិភាព ដើម្បីជម្រុញប្រសិទ្ធភាពការងារ
៨-ពង្រឹងកិច្ចសហប្រតិបត្តិការ និង ពង្រីកកិត្យានុភាពកម្ពុជាតាមរយៈវិស័យបរិស្ថានលើឆាកអន្តរជាតិ។

ជាមួយគ្នានេះ លោក​រដ្ឋមន្រ្តីបាន​​ប្រកាសលទ្ធផលជោគជ័យនៃការសាកល្បងប្រើប្រាស់រដ្ឋបាល Digital ក្នុងជំហាន​ទី​១​។

រដ្ឋបាល Digital របស់ក្រសួងបរិស្ថានបានផ្តើមដំណើរការសាកល្បងនៅក្នុងចំណោមថា្នក់ដឹកនាំរបស់ក្រសួង ដើម្បីជំរុញឱ្យប្រព័ន្ធការងាររដ្ឋបាលមានដំណើរការបានល្អ លឿនរហ័ស ចំណេញពេលវេលាជាងមុន និងទទួលបានព័ត៌មានជាក់លាក់អំពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំ។

នៅក្នុងដំណាក់កាលទី១ នៃការដាក់ឱ្យប្រើសាកល្បង និងជំហានបន្ទាប់ក្រសួងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងចំណោម​មន្រ្តីរាជការទាំងអស់ និង​ជាពិសេសមន្រ្តីឧទ្យានុរក្ស។

រាជរដ្ឋាភិបាលទី ៧ នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលផ្តោតលើមូលដ្ឋាន «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដើម្បីកំណើននិងលើលកម្ពស់ផលិតភាពសេដ្ឋកិច្ច ក៏ដូចជាសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ក្នុងការឆ្លើយ​តបទៅបដិវដ្តន៍ឧស្សាហកម្មទី៤ និងការកសាងភាពធន់ទៅនឹងវិស័យសាធារណៈ វិស័យសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថ វិស័យហិរញ្ញវត្ថុ វិស័យមូលធនមនុស្ស និងសង្គម វិស័យបរិស្ថាន ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

លោក​រដ្ឋមន្រ្តី​បានអះអាង​ថា យុទ្ធសាស្រ្តនេះបានកំណត់ការពង្រឹងគ្រប់គ្រងធម្មជាតិ និងបរិស្ថានជាការងារអាទិភាពមួយ និងបានដាក់ចេញនូវក្របខណ្ឌក្រសួងបរិស្ថានដូចជា៖ ការកាត់បន្ថយការបំពុលបរិស្ថាន ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ការអប់រំផ្សព្វផ្សាយ ការប្រែប្រួលអាកាសធាតុ ការធ្វើទំនើបកម្មរដ្ឋបាលឌីជីថល និរន្តភាពហិរញ្ញវត្ថុ និងការលើក​កម្ពស់​ការទូតបៃតង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៥ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១២ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម