Connect with us

ព័ត៌មានជាតិ

ក្រសួង​ប្រកាស​ថា ជ្រូក៣០​ក្បាល មាន​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ក្រោយ​ធ្វើការត្រួតពិនិត្យ​​

បានផុស

នៅ

កាល​ពី​ព្រឹកថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២១ ​កន្លង​មក​នេះ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ បាន​ចាត់​ក្រុមការងារ សហការ​ជាមួយ​អាជ្ញាធរ ចុះ​ឃាត់​រថយន្ត​១​គ្រឿង​លួច​ដឹក​ជ្រូក​រស់​២០​ក្បាល និង​គោយន្ត ១​គ្រឿង​លួច​ដឹក​ជ្រូក​រស់​១០​ក្បាល​សរុប​៣០​ក្បាល​ ដោយ​គ្មាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី​ឃាត់​ជ្រូក​ទាំង​៣០​ក្បាល​នេះ​ហើយ​ ក្រុមការងារ​បាន​នាំ​វត្ថុតាង​និង​បទល្មើស​ទាំងពីរ​ករណី ខាងលើ​ទៅ​រក្សា​ទុក​នៅ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​។ លោក ហ៊ុន សារ៉ាត់ ប្រធាន​ក្រុមការងារ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ចលនា​សត្វ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា​ បន្ទាប់ពី​យក​សំណាក​ឈាម​ជ្រូក​ទៅ​​ពិនិត្យ​នៅ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម សត្វ លទ្ធផល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ជ្រូក​ទាំង​៣០​ក្បាល​នេះ​ មាន​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ទាំងអស់​។ ករណី​នេះ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ជម្រាបជូន​ដល់​សាធារណជន​ថា ប្រសិនបើ​សាធារណជន​បាន​ដឹង ឬ​បាន​ឃើញ​ជាក់ស្តែង នូវ​ការ​នាំចូល​សត្វ​ខុសច្បាប់ សូម​ជូនដំណឹង​មក​ក្រុមការងារ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ចលនា​សត្វ​ឲ្យ​បាន​ទាន់ពេលវេលា​។​

លោក ហ៊ុន សារ៉ាត់​ បានប​ញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ ក្រសួង​ប្រកាស​ថា​ ក្រោយពី​ចាប់​ឃាត់​ជ្រូក​៣០​ក្បាល​នៅ​ខេត្ត​បន្ទាយមានជ័យ​កន្លង​មក​ពិនិត្យ​ទៅ​មាន​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ បាន​ចេញ​សេ​ក្តី​ប្រកាស​ព័ត៌មាន​ជាបន្ទាន់​មួយ​ដល់​សមត្ថកិច្ច​ជាប់​ពាក់ព័ន្ធ​ ត្រូវ​ចុះ​ត្រួតពិនិត្យ​និង​បង្ក្រាប​បទល្មើស​ឈ្មួញ​ណា​ដឹក​សត្វ​ជ្រូក​ខុសច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​ កសិករ​និង​ពាណិជ្ជករ​ជា​អ្នក​ចិញ្ចឹម​ជ្រូក​ ត្រូវ​មាន​វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​បោស​សំអាត​កន្លែង​ចិញ្ចឹម​សត្វ​ជាប្រចាំ ​ដើម្បី​ជៀសវាង​ការ​ចម្លង​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ និង​ជំងឺ​ផ្សេងៗ​ទៀត​។​

គ្រប់​សត្តឃាតដ្ឋាន​ទូទាំង​ខេត្ត​ ត្រូវ​សហការ​ជាមួយ​មន្ត្រី​មាន​សមត្ថកិច្ច​ពិនិត្យ​សុខភាព​សត្វ​ឲ្យ​បានជា​ប្រចាំ​ក្រុមហ៊ុន​ទិញ​ជ្រូក​រស់​ស្របច្បាប់​ដែល​ចេញ​ដោយ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​បើក​ធ្វើ​សត្តឃាត​សត្វ​ ត្រូវ​គោរព​ច្បាប់​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ណែនាំ​និង​វិធានការ​អនាម័យ​សត្វ​ចំនួន ១២​ចំណុច។​ សម្រាប់​អ្នក​នាំចូល​សត្វ​ជ្រូក​រស់​និង​នាំ​ឆ្លងកាត់​ពី​ប្រទេសជិតខាង​ ដែល​តម្រូវ​ឲ្យ​មាន​ទីតាំង​ច​ត្តា​ឡី​ស័ក​ពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ​មុន​និង​នាំចេញ​នាំចូល​ដើម្បី​ងាយស្រួល​ដល់​មន្ត្រី​បច្ចេកទេស​ពិនិត្យ៕

អត្ថបទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ​អាជីវករ​ខេត្ត​បាត់ដំបងត្អូញត្អែរការលក់ដូរ​ឆ្នាំ​នេះធ្លាក់ចុះ ក្នុងឱកាសបុណ្យ​ចូល​ឆ្នាំ​ចិន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

លោក ហេង សួរ ដឹកនាំគណៈប្រតិភូអន្តរក្រសួង បំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ 

សន្តិសុខសង្គម៣៧ នាទីutes មុន

Breaking News ៖ កម្លាំង​សមត្ថកិច្ចឃាត់ខ្លួនជនដៃដល់សម្លាប់នារីវ័យក្មេងបានហើយជាជនជាតិកូរ៉េ

នយោបាយ២ ម៉ោង មុន

មេដឹកនាំក្រុមយុវជនសង្គមស៊ីវិលថ្កោលទោស និងឱ្យទណ្ឌិតសម រង្សី ឈប់ធ្វើនយោបាយ «ស្វាស៊ីបាយ លាបមាត់ពពែ»

នយោបាយ២ ម៉ោង មុន

លោក លី ធុជ ÷ពលរដ្ឋ គឺជាអាយុជីវិតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់សង្គមជាតិ និងជីវភាពរស់នៅ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់​មន្ត្រី​ចុះ​សួរ​សុខទុក្ខ​ស្រ្តី​គ្រោះថ្នាក់​ចរាចរណ៍​នៅផ្លូវ៦០ម៉ែត្រ​ដោយ​ផ្ទាល់​ដល់​មន្ទីរពេទ្យ​នៅ​​វៀតណាម និង​ឧបត្ថម្ភ​ថវិកា​ព្យាបាល ២ម៉ឺនដុល្លារ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

សុខភាពរបស់ជំទាវទីមួយ Kim Keon Hee កាន់តែយ៉ាប់យ៉ឺន ក្រោយនៅតែឯងក្នុងវិមានប្រធានាធិបតី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ផ្ទុះការឆ្លងមេរោគ Norovirus ជាចង្កោម ក្នុងមណ្ឌលជនភៀសខ្លួនភ្លើងឆេះព្រៃ នៅ LA

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ពិធីឡើង​កាន់​តំណែង​លោក ត្រាំ ផ្លាស់ប្ដូរ​ទៅ​ធ្វើ​នៅ​ក្នុង​វិមាន​វិញ ព្រោះ​តែព្យុះព្រិលធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មុនចូលកាន់តំណែង លោក ត្រាំ ឆ្លៀតពេលនិយាយទូរស័ព្ទជាមួយលោក ស៊ី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

Apple ធ្លាក់ចេញ​ពី​តំណែង​លក់​ស្មាតហ្វូន​ដាច់ជាង​គេ​នៅចិន​ ចំពេល​ការ​ប្រកួត​ប្រជែង​កាន់តែខ្លាំង

Sokha Hotels

ព័ត៌មានពេញនិយម