ព័ត៌មានជាតិ
NEA រៀបចំវេទិកាការងារនៅខេត្តកំពង់ស្ពឺ នាំយកឱកាសការងារ ៤ ពាន់កន្លែង ផ្ដល់ជូនយុវជន
កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣ ម្សិលមិញនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយរដ្ឋបាលស្រុកគងពិសី សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ បានរៀបចំវេទិកាការងារនៅមូលដ្ឋានក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយនាំយកឱកាសការងារចំនួន ៤ ០០០ កន្លែង ពីរោងចក្រ តារាល អីនធើនេសីនណល ឯក ដើម្បីផ្តល់ជូនយុវជន និងអ្នកកំពុងស្វែងរកការងារធ្វើ។
លោក គង សំណាង អភិបាលរងស្រុកគងពិសី បានលើកឡើងថា ស្រុកគងពិសី គឺជាស្រុកមួយដែលមានរោងចក្រកើនឡើងជារៀងរាល់ឆ្នាំ។ ហើយជាមួយនឹងការកើនឡើងនូវរោងចក្រ សហគ្រាស នេះ តម្រូវការជ្រើសរើសកម្លាំងពលកម្មឲ្យចូលទៅបម្រើការងារក្នុងក្រុមហ៊ុនទាំងនោះគឺជារឿងដែលមិនអាចមើលរំលងបាននោះទេ។ វេទិកាជ្រើសរើសបុគ្គលិកដល់មូលដ្ឋានបែបនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ លោកបញ្ជាក់បន្តថា វេទិកាការងារនេះ រួមចំណែកកាត់បន្ថយអត្រាគ្មានការងារធ្វើនៅមូលដ្ឋាន ជួយបំពេញតម្រូវការដល់ប្រជាពលរដ្ឋដែលមានតម្រូវការស្វែងរកការងារជាចាំបាច់។
កញ្ញា អ៊ុល សុគន្ធាមន្នីរ័ត្ន បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ មកពីភូមិខ្លូង ឃុំស្តុក ស្រុកគងពិសី លើកឡើងថា កញ្ញា ពិតជាសប្បាយចិត្តណាស់ដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ បានរៀបចំវេទិកាការងារថ្ងៃនេះឡើង ព្រោះបានជួយដល់ប្រជាពលរដ្ឋនៅតាមទីជនបទឲ្យបានជួបជាមួយនឹងក្រុមហ៊ុនដោយផ្ទាល់។ កញ្ញា សូមអរគុណចំពោះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋតាមរយៈការជួយស្វែងរកការងារឲ្យពួកគាត់ធ្វើដល់មូលដ្ឋាន។
សូមជម្រាបថា ក្រៅពីផ្តល់ឱកាសការងារភ្លាមៗ នៅនឹងកន្លែង វេទិកាការងារនេះ ក៏មានការទទួលចុះឈ្មោះយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផងដែរ។ សម្រាប់ប្រជាពលរដ្ឋកំពុងស្វែងរកការងារ ឬ ចង់ផ្លាស់ប្ដូរការងារនៅគ្រប់រាជធានី-ខេត្ត ទូទាំងប្រទេស ឬ ចង់ចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០១២ ៩០៦ ៦៦៤ / ០១៦៧៨៦៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕
-
សន្តិសុខសង្គម១១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?