Connect with us

ព័ត៌មានជាតិ

ការសាងសង់រោងខាងលិចផ្សារអូរឬស្សី ដើម្បីឱ្យអាជីវករលក់ដូរបណ្ដោះអាសន្ន ខណៈដំបូលផ្សារ ត្រូវជួសជុលកែលម្អ

បានផុស

នៅ

ប្រធានផ្សារអូរឬស្សី បានបញ្ជាក់ថា ការសាងសង់រោងនៅបរិវេណខាងលិចផ្សារ ក្នុងគោលបំណងដើម្បីឱ្យអាជីវករលក់ដូរជាបណ្ដោះអាសន្ន ខណៈដំបូលផ្សារ និងហេដ្ឋារចនាសម្ព័ន្ធខ្លះ ត្រូវបានជួសជុសកែលម្អ ឡើងវិញ។ ការជួសជុលកែលម្អនេះ ស្ថិតក្រោមការផ្ដួចផ្ដើមរបស់អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលតែងតែគិតគូរពីសុខទុក្ខ និង​សណ្ដាប់ធ្នាប់ សុវត្ថិភាព របស់ប្រជាពលរដ្ឋទូទៅ ពិសេសអាជីវករដែលលក់ដូរ នៅតំបន់ផ្សារអូរឬស្សី នេះទាំងមូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡយ ស៊ាងអាង ប្រធានផ្សារអូរឬស្សី បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២១ ខែធ្នូនេះថា មូលហេតុដែលមានឃើញការសាងសង់រោងចំកណ្ដាលផ្លូវ ខាងលិចផ្សារអូរឬស្សីនេះ គឺដើម្បីឱ្យអាជីវករផ្សារអូរឬស្សី ដែលមិនបានលក់ដូរក្នុងផ្សារ​ ដោយសារកន្លែងខ្លះត្រូវជួសជុលដំបូល និងកែលម្អ លាបថ្នាំពណ៌ថ្មី ទើបតម្រូវឱ្យ អាជីវករ ចំនួន ២៣០តូប ត្រូវចេញមកលក់នៅខាងក្រៅផ្សារបណ្ដោះអាសន្ន។

ការណ៍នេះ ទើបអាជ្ញាធរផ្សារ និងមានការណែនាំពីសំណាក់អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្រេចចិត្តសាងសង់រោង នៅខាងក្រៅផ្សារដែលពេលខ្លះវាអាចប៉ះពាល់ដល់ការធ្វើដំណើររបស់សាធារណជន ឬកកស្ទះចរាចរបន្ដិចបន្ដួច ដោយជៀសមិនផុស នោះឡើយ។

លោក ឡយ ស៊ាងអាង បាន​បញ្ជាក់ទៀតថា ការជួសជុលកែលម្អ​​​ ផ្សារអូរឬស្សីនេះ ត្រូវធ្វើឡើងជា ៦ដំណាក់កាល មានរយៈពេលរហូត​​ ៣ខែ តាមរយៈបច្ចេកទេសរបស់វិស្វករ និងក្រុមជាង ដែលធ្វើយ៉ាងណាឱ្យមានលក្ខណៈលឿនរហ័ស និងទាន់ពេលវេលាកំណត់ ដោយមិនឱ្យប៉ះពាល់ដល់ការលក់ដូររបស់ក្រុមអាជីវករផ្សារ ក្នុងរយៈពេលយូរ ឬវែង នោះឡើយ។

លោកបន្ថែមទៀតថា​ ក្នុ្ងងដំណាក់ការជួសជុលនេះ គឺវាតែងតែមានប៉ះពាល់ដល់ការលក់ដូរ របស់បងប្អូនប្រជាពលរដ្ឋខ្លះ និងអាជីវករដែលត្រូវលក់ដូរក្នុងផ្សារអូរឬស្សីទាំងមូល ប៉ុន្ដែក្នុងនាមលោកជាប្រធានផ្សារ ស្នើសុំចិត្តបងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ មេត្តាយោគយល់អាធ្យាស្រ័យ ត្បិតពេលខ្លះការធ្វើដំណើរឆ្លងកាត់តាមទីនេះ មានការកកស្ទះ នៅជុំវិញបរិវេណផ្សារអូរឬស្សី ក៏ដូចជាមានផលប៉ះពាល់ខ្លះៗ ទៅដល់ការប្រកបមុខរបរលក់ដូរ របស់បងប្អូនអាជីវករយើង ក្នុងផ្សារឬស្សីនេះ ទាំងមូល ផងដែរ។

សូមជម្រាបជូនថា កាលពីពេលថ្មីៗនេះ​ មានការលើកឡើងមហាជនមួយចំនួនបានចាត់សួរថា ហេតុអ្វីក៏អាជ្ញាធរផ្សារអូរឬស្សី នាំគ្នាមកសាង់សង់រោងនៅបរិវេណខាងក្រៅផ្សារ ដែលនាំឱ្យប៉ះពាល់ការកកស្ទះចរាចរ សម្រាប់សាធារណជនទូទៅ ដែលបានធ្វើដំណើរឆ្លងកាត់តាមផ្សារអូរឬស្សីនេះ កន្លងមក៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក លី ធុជ ចាត់ទុកដំណើរឈ្វេងយល់សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន ជាផ្លូវឆ្ពោះទៅពិភពលោកមួយគ្មានមីន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

Bloomberg៖ លោក បៃដិន នឹងជួយអ៊ុយក្រែន ២រឿងទៀត មុនចេញពីតំណែង

ព័ត៌មានជាតិ៦ ម៉ោង មុន

តើត្រូវឆ្លងកាត់ការប្រឡងអ្វីខ្លះ ដើម្បីក្លាយជាសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ នៅសាលាភូមិន្ទរដ្ឋបាល?

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ប្រទះឃើញនាវាផ្ទុកយន្តហោះរបស់ចិន នៅមហាសមុទ្រប៉ាស៊ីហ្វិក ចំពេលបារម្ភផ្ទុះសង្គ្រាមលោកលើកទី៣

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ១៣នាក់ ពាក់ព័ន្ធបង្កហិង្សាបណ្តាលឱ្យរងរបួសច្រើននាក់ និងខូចខាតម៉ូតូជាច្រើន

Sokha Hotels

ព័ត៌មានពេញនិយម