កីឡា
ក្រុមកំពង់ធំប៉ះក្រសួងការពារជាតិ (ខ) ពានសម្តេចតេជោជម្រុះថ្នាក់ជាតិរសៀលនេះ
ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ ឈានដល់វគ្គជម្រុះថ្នាក់ជាតិហើយដោយក្រុមខេត្តកំពង់ធំ ប៉ះ ក្រុមក្រសួងការពារជាតិ (ខ) វេលាម៉ោង៣:៣០នាទី ថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅកីឡដ្ឋានខេត្តកំពង់ធំ។

ការប្រកួតក្នុងវគ្គជម្រុះថ្នាក់ជាតិមាន២ជើង។ ជើងទី១ ក្រុមកងយោធពលខេមរភូមិន្ទ (ខ) ធ្វើដំណើរទៅទឹកដីខេត្តកំពង់ធំ និងជើងទី២ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅស្ដាតចាស់ រាជធានីភ្នំពេញ។ បច្ចុប្បន្ន ក្រុមក្រសួងការពារជាតិ (ខ) កំពុងឈរលេខ៣ ក្នុងតារាងពិន្ទុលីគកម្ពុជាទី២ តាមរយៈការប្រកួត១០លើក ឈ្នះ៤ ស្មើ៣ និងចាញ់៣ មាន១៥ពិន្ទុ។

ចំពោះក្រុមខេត្តកំពង់ធំ ជាក្រុមមួយក្នុងចំណោមក្រុមខេត្ត៤បានឡើងមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ថ្នាក់ខេត្តនៃពានរង្វាន់សម្តេចតេជោ លើកទី១៧ ដើម្បីទទួលបានកៅអីវគ្គជម្រុះថ្នាក់ជាតិ។ ការប្រកួតចុងក្រោយរបស់ខេត្តកំពង់ធំបានបរាជ័យក្រោមថ្វីជើងក្រុមខេត្តបន្ទាយមានជ័យ ២-៣ ក្នុងការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ កាលពីថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕
អត្ថបទ៖ ផា រតនា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ