ព័ត៌មានជាតិ
១១ ខែ ឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មនាំចេញកម្ពុជាកើនឡើងជាង ៤% សម្រេចបានជាង ២១ ពាន់លានដុល្លារ
ក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២៣ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មអន្តរជាតិបាន ៤៣.៥២ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះការនាំចេញមានចំនួន ២១ ពាន់លានដុល្លារអាមេរិក កើនឡើង ៤.០៨% បើប្រៀបធៀបនឹងការនាំចេញរយៈពេល១១ខែ ឆ្នាំ២០២២។ នេះបើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម។
ថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារក្រសួងពាណិជ្ជកម្មនៅព្រឹកមិញនេះ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ទីផ្សារ RCEP គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់កម្ពុជាដែលមានចំណែកប្រមាណ ៦១.០៦% នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា។
ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយនឹងបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) មានចំនួន ២៦.៥៧ ពាន់លានដុល្លារអាម៉េរិក ដែលការនាំចេញមានទំហំ ៧.២១ ពាន់លានដុល្លារអាម៉េរិក គឺកើនឡើង ២៧.២៩%។
លោកស្រីរដ្ឋមន្រ្តីបានអះអាងថា ក្រសួងពាណិជ្ជកម្មដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលនៅតែប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញវិស័យពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន តាមរយៈការបន្តពង្រឹងគុណភាពធនធានមនុស្សលើវិស័យពាណិជ្ជកម្ម និងធុរកិច្ចឌីជីថល ដោយធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាល និងគ្រប់គ្រង និងការអភិវឌ្ឍស្ថាប័ន។
ក្រសួងនឹងនៅតែបន្តការធ្វើកំណែទម្រង់ស៊ីជម្រៅ និងការធ្វើឱ្យប្រសើរឡើងគុណភាពនៃការផ្តល់សេវាសាធារណៈរបស់ក្រសួងតាមប្រព័ន្ធស្វ័យប្រវត្តកម្ម ដោយបានកាត់បន្ថយទាំងការចំណាយ និងពេលវេលា ការរក្សាស្ថិរភាពថ្លៃ និងការជំរុញពាណិជ្ជកម្មក្នុងប្រទេស ការអភិវឌ្ឍទីផ្សារ និងអភិវឌ្ឍវិស័យឯកជន និងការបន្តកសាងនិងធ្វើវិសោធនកម្មច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មផងដែរ ដែលទាំងនេះបានបង្កលក្ខណៈងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការវិនិយោគក៏ដូចជាពង្រឹងភាពប្រកួតប្រជែងនៃទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រភពដែលអាចទុកចិត្តបានសម្រាប់ផ្គត់ផ្គង់ស្បៀងក្នុងតំបន់ និងពិភពលោក (Reliable Food Supply Chain) ក្រសួងពាណិជ្ជកម្មក្នុងតួនាទីជាអាណាព្យាបាលបច្ចេកទេសរបស់ក្រុមហ៊ុនហ្គ្រីនត្រេដ និងសហព័ន្ធស្រូវអង្ករកម្ពុជា បានបើកទីផ្សារនិងជំរុញការនាំចេញស្រូវ-អង្ករ និងកសិផលសំខាន់ៗជាច្រើន។
ជាលទ្ធផលក្នុងរយៈពេល ១១ ខែឆ្នាំ ២០២៣ ការនាំចេញអង្ករសម្រេចបាន ៥៩៥ ៦៣០ តោន ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ កើនឡើង ៦,៥៣%។ ទីផ្សារសំខាន់ៗសម្រាប់ការនាំចេញអង្ករក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣ នេះរួមមាន ទីផ្សារសហគមន៍អ៊ឺរ៉ុប ទីផ្សារប្រទេសចិនរួមទាំងហុងកុង ទីផ្សារអាស៊ាន។
ទន្ទឹមនឹងនេះក្រសួងក៏បានជំរុញនាំចេញកសិផលមួយចំនួនទៀតទៅកាន់ទីផ្សារអន្តរជាតិរួមមាន៖ ដំឡូងមីស្រស់, ចំណិតដំឡូងមីក្រៀម, ផ្លែមៀនស្រស់, ម្សៅ ដំឡូង, ផ្លែស្វាយស្រស់, ផ្លែចេកស្រស់, គ្រាប់ស្វាយចន្ទី, ម្រេច, គ្រាប់ពោត, សណ្ដែកបាយ, សណ្ដែកសៀង, ដូង ប្រេង, និងបន្លែ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ