ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងដែនដី បង្ហាញស្ថានភាពការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា
ថ្លែងនៅក្នុងវេទិការដ្ឋនិងឯកជនស្តីពី «ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន» កាលពីព្រឹកមិញនេះ ដែលមានការចូលរួមពីអនុរដ្ឋមន្រ្តីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់បានបង្ហាញពីស្ថានភាពការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជារយៈពេល ១០ ខែ ឆ្នាំ២០២៣។

លោករដ្ឋមន្រ្តីបានលើកឡើងថា វិស័យអចលនទ្រព្យនិងសំណង់បានក្លាយជាសសរស្តម្ភស្នូលដែលជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ជាក់ស្តែងទុនវិនិយោគក្នុងវិស័យសំណង់ក្នុងរយៈពេលជាង ២២ ឆ្នាំ (ឆ្នាំ២០០០ ដល់ខែកក្កដា ឆ្នាំ២០២៣) មានជាង ៧៤ ២៨៤ លានដុល្លារ។
យ៉ាងណាមិញ បើតាមលោករដ្ឋមន្រ្តីវិស័យសំណង់នៅកម្ពុជាបានរងផលប៉ះពាល់ពីវិបត្តិសកល ដោយរយៈពេល ១០ ខែឆ្នាំ២០២៣ ការវិនិយោគវិស័យសាងសង់មានប្រមាណ ១៤៩ លានដុល្លារ បើធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២២ មានប្រមាណជាង ២៣១ លានដុល្លារថយចុះ ៣៥,១៦%។


ដោយឡែកជុំវិញការរៀបចំវេទិការដ្ឋនិងឯកជនក្រោមប្រធានបទ «ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន» ដែលធ្វើឡើងនៅព្រឹកមិញនេះនៅក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានផ្តល់អាទិភាពទៅលើការពង្រឹងការគ្រប់គ្រងនិងការធ្វើទំនើបកម្មនគរូបនីយកម្ម ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការពង្រីកទីក្រុង និងការអភិវឌ្ឍទីក្រុងថ្មីបន្ថែមនៅតាមបណ្តារាជធានី-ខេត្ត ការបង្កើតសួនសាធារណៈ និងឧទ្យាន្តបៃតង ដើម្បីធានាសុវត្ថិភាព សោភណភាព បរិស្ថានរស់នៅល្អ និងសុខុមាលភាពសម្រាប់ការរស់នៅ និងប្រសិទ្ធភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមគោលការណ៍ទីក្រុងឆ្លាតដោយជំរុញការអភិវឌ្ឍ និងពង្រឹងការអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត បទដ្ឋានបច្ចេកទេស ការកសាងផែនការរៀបចំដែនដី ប្លង់គោល ផែនការប្រើប្រាស់ដី ផ្សារភ្ជាប់យុទ្ធសាស្រ្តសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទីក្រុងជាមួយការអនុវត្តនិងអភិវឌ្ឍនគរូបនីយកម្ម។
តាមរយៈការរៀបចំវេទិការដ្ឋ-ឯកជនលើកទី៤ស្តីពី “ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន” លោករដ្ឋមន្រ្តីរំពឹងថា នឹងជំរុញបង្កើតឱកាសធុរៈកិច្ចនិងវិនិយោគពីប្រទេសជប៉ុនមកប្រទេសកម្ពុជាជាពិសេសលើវិស័យសំណង់។
លោករដ្ឋមន្រ្តីលើកទឹកចិត្តដល់ធុរជននិងក្រុមហ៊ុនជប៉ុន ចាប់ឱកាសចូលមកវិនិយោគឬចាប់ដៃគូវិនិយោគជាមួយក្រុមហ៊ុនកម្ពុជា ដើម្បីទទួលបាននូវផលប្រយោជន៍នានាពីរដ្ឋាភិបាលកម្ពុជា ក៏ដូចជាបានចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា៕

-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?