Connect with us

ព័ត៌មានជាតិ

​នាយករដ្ឋមន្ត្រីចេញបញ្ជា ឱ្យបង្ក្រាបបទល្មើសព្រៃឈើឱ្យខាងតែបាន​

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣ នេះ បានចេញ​បញ្ជាឱ្យគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ​ និងក្រសួងស្ថាប័ន​ពាក់ព័ន្ធ​ត្រូវរួមគ្នា​បង្ក្រាបបទល្មើសព្រៃឈើ។​

​នៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤​ របស់ក្រសួងបរិស្ថាននៅថ្ងៃទី ២១ ខែធ្នូនេះ សម្ដេចនាយក​រដ្ឋមន្ត្រី បានចេញបញ្ជាឱ្យបណ្ដាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់​ អនុវត្តច្បាប់ឱ្យបានតឹង​រឹងបំផុត​ចំពោះ​អ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្ដេចធិបតី មានប្រសាសន៍ថា៖ «អ្នកដែលរកស៊ីចំណេញពីព្រៃឈើច្រើន ឥឡូវត្រូវទទួលខុសត្រូវ​អនុវត្តមុខច្បាប់»។

ក្រៅពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងបរិស្ថាន​ ពិនិត្យ និងវាយតម្លៃគ្រប់គម្រោង​អភិវឌ្ឍន៍ ដើម្បីធានាថា គម្រោងទាំងនោះ​មានការ​គិតគូពីចីរភាពបរិស្ថាន​ជាអាទិភាព​ ដោយសម្ដេចស្នើសុំគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ​ផ្ដល់ការសហការជាមួយក្រសួងបរិស្ថាន​ និងក្រុមប្រឹក្សាអភិវឌ្ឍដោយចីរភាព​ ដើម្បីអនុវត្តឱ្យបានម៉ឺងម៉ាត់ទៅតាមគោលការណ៍​ និងបច្ចេកទេស​ក្នុងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន​ទាំងគម្រោងសាធារណៈ និងឯកជន​។

ជាមួយគ្នានោះ សម្ដេចធិបតីបានសម្រេចឱ្យ​ក្រសួងបរិស្ថានដឹកនាំ​វាយតម្លៃ​រាល់គម្រោងទេសចរណ៍ធម្មជាតិ​ ដែលផ្ដល់កន្លងមក​ដោយផ្អែកលើទិដ្ឋភាពច្បាប់​ និងទិដ្ឋភាពជាក់ស្ដែង ដើម្បីកែតម្រូវ និងតម្រង់ទិស​ប្រើប្រាស់ដី ក្នុងតំបន់ធម្មជាតិទាំងអស់ឱ្យស្របតាមគោលការណ៍ទេសចរណ៍ផ្សារភ្ជាប់ទឹកដី​ ដែលជាកម្មវិធីទេសចណ៍មួយជួយដល់សហគមន៍ និងព្រៃឈើ​ និងអភិរក្សធនធានធម្មជាតិ​។ ក្រសួងបរិ​ស្ថាន​ត្រូវប្រែក្លាយសហគមន៍តំបន់ការពារធម្មជាតិជាសហគមអព្យាក្រឹត្យកាបូន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម