ព័ត៌មានជាតិ
ប្រជាកសិករក្នុងស្រុកដំណាក់ចង្អើរ អាចធ្វើស្រែបាន២ដងក្នុងមួយឆ្នាំ និងទទួលបានតម្លៃខ្ពស់
នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរបានប្រាប់ឲ្យដឹងថា ប្រជាកសិករ នឹងមានកសិផលធម្មជាតិមានទីតាំងក្នុងភូមិសាស្ត្រស្រុកដំណាក់ចង្អើរទទួលបានអំណោយផលបានល្អ ដែលប្រជាកសិករបានបង្កបង្កើនផលដំណាំស្រូវរដូវប្រាំង និងរដូវវស្សានៅក្នុងស្រុកមានប្រព័ន្ធធារាសាស្ត្រសម្រាប់ស្រោចស្របបានទូទាំងឃុំក្នុងស្រុកដណាក់ចង្អើរ។

ដំណាំដាំដុះស្រូវនាបច្ចុប្បន្ន សម្រាប់ប្រជាពលរដ្ឋជាង៤៣ភាគរយដែលធ្វើជាសកម្មភាពដាំដំណាំស្រូវនៅក្នុងមួយឆ្នាំពួកគាក់សាបព្រោះធ្វើស្រូវ២ដងនៅតាមតំបន់ ប៉ុន្តែសម្រាប់ឆ្នាំ២០២៣នេះផ្ទៃដីកសិករបង្កបង្កើនផលស្រូវមានតម្លៃវិញបានខ្ពស់ជាងឆ្នាំមុន។

លោក មិញ សុខ រស់នៅភូមិកោះសោម ឃុំពងទឹក ស្រុកដំណាក់ចង្អើខេត្តកែប បានប្រាប់ឱ្យដឹងថា ពួកគាក់ជាប្រជាកសិករបានបង្កបង្កើនផលដំណាំស្រូវរដូវប្រាំងនេះដែលមានសក្តានុពលដ៏សំខាន់មានក្នុងភូមិសាស្រ្តស្រុកដំណាក់ចង្អើរខេត្តកែបក្នុងឆ្នាំ២០២៣នេះឃើញថា ប្រជាកសិករនាំគ្នាធ្វើស្រូវមិនថារដូវប្រាំង ឬរដូវវស្សានោះទេ ទទួលបានទិន្នផលល្អ ដំណាំដែលប្រជាកសិករប្រមូលផលបានរាប់តោនក្នុងមួយហិកតាហើយលក់បានក្នុងតម្លៃចាប់ពីជាង១៣០០រៀលទៅ ១៤០០ រៀលក្នុងមួយគីឡូក្រាម ដែលបានបង្កបង្កើនផលក្នុងមួយឆ្នាំបានទៅចន្លោះ១ដងទៅ២ដងតែប៉ុណ្ណោះ។

លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ និងនេសាទខេត្តកែប បានប្រាប់ឲ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងចំណោមក្រុងស្រុកទាំង២ ទូទាំងខេត្តកែប អាចធ្វើដំណាំស្រូវបាន២ដងឬ៣ដង។លោកប្រធានមន្ទីរបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋក្នុងស្រុកដំណាក់ចង្អើរឆ្នាំនេះឃើញថាពួកគាត់បាននាំគ្នាធ្វើស្រូវអ៊ីអ៊ែសម្រាប់លក់មួយឆ្នាំ១ដង ទៅ២ដង ដែលមានទិន្នផលតំម្លៃទីផ្សារស្រូវដែលឈ្មួញបានមកចាំទិញស្រូវសើមដល់ស្រែ ហើយតំម្លៃស្រូវឆ្នាំនេះបានហក់ឡើងខ្ពស់ ខណៈកសិកដែលមានទិន្នផលស្រូវបានតម្លៃខ្ពស់ល្អ។

ទោះជាយ៉ាងណាអាជ្ញាធរ និងមន្ត្រីជំនាញបានខិតខំជួយជំរុញឱ្យពលរដ្ឋ និងប្រជាកសិករដាំដំណាំបន្លែរួមផ្សំផ្សេងៗឱ្យបានល្អ និងចិញ្ចឹមសត្វដើម្បីរកប្រាក់ចំណូលបន្ថែមទៀត។ ដូច្នេះអាជ្ញាធរ និងមន្ត្រីជំនាញស្នើដល់ប្រជាពលរដ្ឋ ប្រជាកសិករដែលដាំដុះ សូមកុំប្រើជីឬថ្នាំ ដើម្បីជំរុញឱ្យស្រូវឆាប់ទុំ។ អាជ្ញាធរក៏បានស្នើឱ្យកសិករបន្តដាំដុះបន្លែផ្លែឈើឆាប់ប្រមូលផល សូមប្រើប្រាស់ជីធម្មជាតិចៀសវាងការសួរនាំពីមន្ត្រីជំនាញកសិកម្មបើសិនប្រើជីគីមីជ្រុលហួសហេតុពេកនោះ ដែលធ្វើឱ្យប៉ះពាល់ដល់គុណភាព និងតំម្លៃស្រូវធ្លាក់ចុះ ឬសុខភាពដែលអ្នកបរិភោគទៀតផងនោះ៕
អត្ថបទ៖ សឹង រ៉ាត់






-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?