Connect with us

ជីវិតកម្សាន្ដ

ម្ចាស់បទ “បណ្ដាំទួលស្លែង” អុិន សុផារ៉ា ធ្លាក់ខ្លួនយ៉ាងកម្សត់ដើររើសអេតចាយចិញ្ចឹមជីវិត

បានផុស

នៅ

ទស្សនិកជន និងមហាជនដែលធ្លាប់ស្គាល់បានស្តាប់ចម្រៀងបទ “បណ្ដាំទួលស្លែង” ច្រៀងដោយតារាចម្រៀងជើងចាស់ទស្សវត្ស៨០ លោក អុិន សុផារ៉ា បានសម្តែងការភ្ញាក់ផ្អើលគ្រប់គ្នាបន្ទាប់មានព័ត៌មានថា បច្ចុប្បន្នលោកកំពុងធ្លាក់ខ្លួនយ៉ាងកម្សត់រស់នៅក្នុងបន្ទប់ជួលតូច ខណ:ភរិយាធ្វេីការជាអ្នកអនាម័យ​ក្នុងភោជនីយដ្ឋានផងនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់បទ “បណ្ដាំទួលស្លែង” លោក អុិន សុផារ៉ា កាលអំឡុងឆ្នាំ១៩៧៩-១៩៨០ លោកបានសាងកេរ្តិ៍ឈ្មោះល្បីតាម​រយ:បទចម្រៀងមួយចំនួនព្រមទាំងការនិពន្ធបទចម្រៀងផងដែរ។ ប៉ុន្តែក្រោយសាបព្រោះកេរ្តិ៍ឈ្មោះល្បីបានមួយ​រយ:​ស្រាប់តែតារាចម្រៀងជើងចាស់រូបនេះបានឃ្លាតឆ្ងាយពីវិថីសិល្ប:មួយរយ:ធំដោយមិននឹកស្មានថា លោកធ្លាក់ខ្លួនកម្សត់ដើររើសអេតចាយដើម្បីចិញ្ចឹមក្រពះនោះឡើយ។

យ៉ាងណានៅលើបណ្តាញសង្គមកាលពីថ្មីៗកន្លងមកនេះ មានកាបង្ហោះចែករំលែកយ៉ាងភ្ញាក់ផ្អើលពីទិដ្ឋភាពកន្លែងរស់នៅរបស់លោក អុិន សុផារ៉ា ដោយបង្ហាញនូវភាពកម្សត់ដោយបានលើកឡើងថា ជីវិតពិតដ៏សែនកំសត់របស់តារាចម្រៀងជេីងចាស់លោក អុិន សុផារ៉ា ម្ចាស់បទ “បណ្ដាំទួលស្លែង” ច្រៀងនិងនិពន្ធលោក អុិន សុផារ៉ា កាលពីឆ្នាំ១៩៧៩ ឬឆ្នាំ១៩៨០ជាង។

តាមរយ:ដំណឹងនេះបានធ្វើឲ្យទស្សនិកជនមួយចំនួនពិសេសបងប្អូនដែលធ្លាប់បានស្គាល់ និងស្តាប់បទចម្រៀងរបស់លោក អុិន សុផារ៉ា មានក្តីក្តុកក្តួល និងអាណិតដល់តារាចម្រៀងជើងចាស់រូបនេះជាខ្លាំង។ ខណ:មានទស្សនិកជនខ្លះក៏បានស្នើសុំឲ្យមានការជួយឧត្ថម្ភដល់ជីវភាពប្រចាំថ្ងៃគាត់ផងដែរ។

ដោយឡែកនៅក្នុងកិច្ចសម្ភាសន៍មួយលោក អុិន សុផារ៉ា បានបញ្ជាក់ដែរថា សព្វថ្ងៃសម្រាប់រូបលោកគឺប្រកបរបរដើររើសអេតចាយ និងថែសួនឲ្យគេ។ ចំណែកភរិយាគឺលាងចាន​អោយ​គេ​តាម​ភោជនីយដ្ឋានដើម្បី​បាន​កម្រៃ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃដូចជាការបង់ថ្លៃ​ទឹក​ភ្លើង និង​ថ្លៃ​បន្ទប់​ជួល​ជាដើម។

លោកបានបន្ថែមថា បច្ចុប្បន្នលោក​បានធ្លា​ក់​ខ្លួន​មកជួល​បន្ទប់​ស្នាក់នៅ គឺស្ថិត​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំ ពេញ​ខណ:ពេលនេះលោកក៏​មានវ័យកាន់តែជរាហើយកំពុងមាន​ជំងឺ​ប្រចាំ​កាយ គឺលើស​ឈា​ម​ទៀតផង៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

កីឡា៨ ម៉ោង មុន

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

Sokha Hotels

ព័ត៌មានពេញនិយម