Connect with us

KPT+

សញ្ញាតូចៗបង្ហាញថា អ្នកទាំងពីរសមជាគូព្រេងពីបុព្វេ បើបានជាគ្រួសារ​គ្មានថ្ងៃប្រេះឆា

បានផុស

នៅ

ស្រលាញ់គ្នាផ្សេង នៅជាមួយគ្នាបានផ្សឹង តស៊ូនឹងគ្នាពេញមួយជីវិតរឹតតែជារឿងលំបាកនឹង​រកបាន។ មនុស្សជាច្រើនគូក្នុងសម័យកាលនេះ ស្រលាញ់គ្នា​ស្លាប់រស់តែចុងក្រោយស្អប់គ្នា មុខមិនចង់ឃើញ សំឡេងមិនចង់ឭ។ ចំណែកខ្លះទៀត អត់ស្រលាញ់គ្នាសោះ ក៏ត្រូវបង្ខំរស់នៅជាមួយគ្នាដើម្បីតែល្អមើល។
ខាងក្រោមនេះ​ជាសញ្ញាតូចៗបង្ហាញ​ថា ប្រុស​ស្រីពីរនាក់ទំនងជា​សន្និវាសចារមកជាមិត្ត១០០ ឆ្នាំពិតមែន៖

១ មានចិត្តស្មោះមិនប្តូរ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បែកគ្នាយូរយ៉ាងណា មិនស្រវាអ្នកថ្មី​នៅឯរៀងខ្លួន ចិត្ត​ស្នេហ៍នៅតែក្តៅងំរលឹកនឹកដល់គ្នា​ ឃើញគ្នាកាលណា រងើកស្នេហ៍ឆាបឆេះ​ក្តៅ។ ស្រីណាប្រុសណាក៏មកជំនួសតំណែងមិនបាន នេះហើយដែលពាក្យចាស់លោកថា គូពីអតីតជាតិ ជួបពេលណា​កើតចិត្ត​ចម្លែកពេលនោះ មិនងាយរកអ្នកផ្សេងជំនួសបាន។

២ ភ្លេចរឿងខុស ស្រណោះតែរឿងល្អ

មនុស្ស​លើកលែងអធ្យាស្រ័យគ្នាបាន អនុលោមទៅតាមកម្រិតគេស្រលាញ់គ្នាជ្រៅប៉ុនណា ។ ចំណែកមនុស្ស​ដែលមានស្នេហាពិត ​មិនអាច​មើលខុសចោលត្រូវ ហើយ​បំភ្លេចគ្នាបានគ្រាន់តែទំនាស់​តិចតួច ការខ្នក់គ្នាលិចកើតឡើយ ដូចជាពាក្យចាស់ពោលថា ស្រលាញ់ងប់ ខ្មោច​ធ្វើលែងត្រូវ។

៣ ការពារគ្នាពីក្រោយខ្នង

មនុស្ស​មានចិត្ត​តែមួយ​ បើឃើញម្នាក់ដូចកំពុងឃើញម្នាក់ទៀតដែរ។ អ្នកណានិយាយបំពាន​ធ្វើបំពានលើម្នាក់ទៀត គេនឹងចេញមុខ​ការពារឬទាមទារយុត្តិធម៌ភ្លាមៗ ដូចចង់ប្រាប់ពិភពលោកនេះថា​ គេជាមនុស្ស​យល់ចិត្តគ្នាបំផុត។

៤ ពេលវេលាព្រាត់ហើយជួបវិញ

មនុស្ស​ជាគូព្រេងនឹងគ្នាពេលវេលាមិនពង្វៀងបានយូរឡើយ គង់តែបែកហើយជួបវិញបាន ព្រោះចិត្តនៅមាន​ចំពោះគ្នា ដូចពាក្យចាស់ថា បើមនុស្ស​នៅមានចិត្ត​ភ្នំមួយបាំងពីមុខ​ក៏ស្កាត់រកបាន បើមនុស្ស​លែងចង់ឃើញប្រាណ ត្រឹមមុខផ្ទះសោះ ដើរមិនឱ្យជួប។

៥ គ្មានអាថ៌កំបាំង

រវាងពួកគេគ្មានទេការសម្ងាត់។ ពួកគេ​ដឹងគ្នា​ យល់ពីគ្នា​និងជឿជាក់ទុកចិត្ត មិនមានសម្តីណាមកពន្យល់បំបែកបាន។ សូម្បីម្នាក់ទៀតមិននិយាយអ្វី ក៏គូស្នេហ៍អាចយល់ដល់ជម្រៅចិត្ត​ និងស្របតាមគំនិតមិនចាំបាច់បញ្ចេញវាចាឡើយ នេះជាអាថ៌កំបាំងនៃនិស្ស័យស្នេហ៍​ដែលមានតែគូព្រេងទើបមាន​។

៦ ញញឹម

អ្នកទាំងពីរមិនញញឹមដាក់បុរសឬស្រីផ្សេងដូចពេលគេញញឹម​រកគ្នាឡើយ។ ពួកគេ​ទុកស្នាមញញឹម​ឥតព្រាងទុក ឥតខ្វល់ខ្វាយ និងឥតសំចៃ ប្រើតែចំពោះគ្នា ជាស្នាមញញឹម​ដែលមនុស្ស​គ្មានស្នេហាពិត​មិនដេលបានប្រទះឡើយក្នុងជីវិតរបស់ពួកគេ៕

ប្រែសម្រួល៖ ហាណា 

ចុចអាន៖ ដំណាក់កាលទាំង ៥ ដែលគូស្នេហ៍ត្រូវឆ្លងកាត់ទម្រាំបានចូលរោងការ

ចុចអាន៖ អាថ៌កំបាំងដែលស្ត្រីឆ្លាតវៃច្រើនតែនៅលីវយូរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម