Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តបេក្ខជនប្រឡង មន្ត្រីកសិកម្មឃុំមិនជាប់ឆ្នាំនេះ កុំបោះបង់ការព្យាយាម

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ បានលើកទឹកចិត្តដល់បេក្ខជនដែលប្រឡងមន្ត្រីកសិកម្មឃុំ ឆ្នាំ ២០២៣នេះ មិនជាប់ សូមកុំបោះបង់ ចោលការព្យាយាម​ និងកុំបាក់ទឹកចិត្ត ខណៈការជ្រើសរើសមន្ត្រីកសិកម្មឃុំ នឹងត្រូវធ្វើឡើងនាឆ្នាំបន្តបន្ទាប់ រហូតដល់ជាង ១,០០០នាក់ទៀត ឯណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឲ្យដឹងបែបនេះ ខណៈក្រសួងមុខងារសាធារណៈ ប្រកាសលទ្ធផលសម្រាប់ការប្រឡងប្រជែង ជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ ២០២៣ ឲ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣នេះ។​  ក្នុងនោះ បេក្ខជនដែលប្រឡងជាប់មានចំនួន ២៥០នាក់ ហើយមានស្ត្រីចំនួន ៩៤នាក់។

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ការបញ្ចប់ដំណើរការប្រឡង និងកំណែវិញ្ញាសា នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ ២០២៣» ​កាលពីព្រឹកថ្ងៃសុក្រនេះថា បេក្ខជនដែលមិនទទួលបានជោគជ័យ សម្រាប់ការប្រឡងមន្ត្រីកសិកម្មឃុំនាឆ្នាំ ២០២៣នេះ សូមកុំឲ្យបោះបង់ចោលការព្យាយាម ខណៈដែលនឹងត្រូវធ្វើឡើងជាង ១,០០០នាក់ទៀត ឯណោះ។

ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងបែបនេះថា «មិនខុសពីការប្រឡងបាក់ឌុប ឬប្រឡងនៅក្នុងក្របខណ្ឌនេះទេ សូមឲ្យប្អូនៗទាំងអស់គ្នា ដែលមិនទទួលបានជោគជ័យនៅពេលនេះ សូមកុំឲ្យបោះបង់ចោល ហើយកុំឲ្យបាក់ទឹកចិត្ត ហើយលើកក្រោយ តាមពិតគឺនៅសល់ ១ពាន់ជាងនាក់ទៀត»។ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងដែរថា សូមកុំឲ្យគិតថា បរាជ័យម្ដង ធ្វើឲ្យខ្លួនឯងបាក់ទឹកចិត្តឲ្យសោះ។

«ចឹងបើគាត់មាន passion គាត់នៅតែមានចំណង់ចំណូលចិត្ត ទៅលើវិស័យកសិកម្ម លើកទឹកចិត្តឲ្យពួកគាត់នឹងចុះឈ្មោះបន្តថែមទៀត ទៅប្រកួតប្រជែង ហើយចំពោះថា បើសិនជាគាត់ដូចថា ស្រលាញ់កសិកម្មផង​ ស្រលាញ់ (វិស័យ) ផ្សេងៗ គួបផ្សំនឹងវិស័យមុខងារសាធារណៈ ពេលណាក្រសួងមុខងារសាធារណៈ រៀបចំនូវការប្រឡងណាមួយ សូមលើកទឹកចិត្តពួកគាត់បន្តបន្ថែម កុំឲ្យគិតថា បរាជ័យមួយវាទៅជាការនាំឲ្យយើងបាក់ទឹកចិត្ត ហើយបានន័យថា ជាចំណុចចុងក្រោយ ម្ដងហើយ ម្ដងទៀតៗ ពេលខ្លះការខំប្រឹងប្រែង ពុះពារហ្នឹងហើយ នឹងនាំឲ្យយើងជោគជ័យៗ»។ នេះជាការលើកឡើងបន្ថែមពីឯកឧត្តម ហ៊ុន ម៉ានី។

សូមជម្រាបថា ការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣ បានធ្វើឡើងកាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៣​កន្លងទៅនេះ នាមណ្ឌលប្រឡង ស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការប្រឡងប្រជែងនេះ មានបេក្ខជនចូលរួមប្រឡងចំនួនសរុប ៣,៣៨១នាក់ ហើយជ្រើសរើសចំនួន ២៥០នាក់ ក្នុងឆ្នាំ ២០២៣នេះ។ បើតាមឯកឧត្តម ហ៊ុន ម៉ានី បន្ទាប់ប្រឡងជាប់ហើយ បេក្ខជនទាំង ២៥០នាក់ នឹងត្រូវចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេល ១ឆ្នាំ ឲ្យស្របទៅតាមជំនាញជាក់ស្ដែង ទើបអាចចាប់ផ្ដើមបំពេញការងារជាមន្ត្រីកសិកម្មឃុំ បាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ នាទី មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ៥០ នាទី មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ២ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ចរាចរណ៍២១ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ២ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៧ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

Sokha Hotels

ព័ត៌មានពេញនិយម