Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ក្រៅពីត្រូវខិតខំរៀនសូត្រ សិស្ស-និស្សិត ក៏មានតួនាទីជា​អ្នកផ្សព្វផ្សាយ ធ្វើឲ្យពិភពលោកស្គាល់កម្ពុជាដែរ

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ចែករំលែក​បទពិសោធន៍ និង​ទស្សនៈ​មួយ​ចំនួន​ទៅ​កាន់​ក្រុម​និស្សិត​កម្ពុជា​ដែល​ទៅ​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​ថា ក្រៅពី​ត្រូវ​ខិតខំ​រៀន​សូត្រ​ក្រេប​យក​ចំណេះវិជ្ជា​ពី​សាលា សិស្ស-និស្សិត ក៏​មាន​តួនាទី​ជា​អ្នក​ផ្សព្វផ្សាយ ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​ពី​កម្ពុជា​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចែករំលែក​បទពិសោធន៍ និង​ទស្សនៈ​នេះ ក្នុង​ឱកាស ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ទទួល​ជួប​ក្រុម​និស្សិត​កម្ពុជា ចំនួន ៣៣ នាក់ ដែល​ជា​ជ័យលាភី​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី និង​នូវែលសេឡង់ កាលពី​ព្រឹក​ថ្ងៃ​ទី ២២ ខែ​ធ្នូ ឆ្នាំ ២០២៣។

នា​ឱកាស​នោះ​ដែរ ឯកឧត្ដម ហ៊ុន ម៉ានី បាន​មាន​ប្រសាសន៍​ថា ព្រឹក​នេះ ឯកឧត្ដម បាន​ទទួល​ជួប​ក្រុម​និស្សិត​កម្ពុជា ដែល​ជា​ជ័យលាភី​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី និង​នូវែលសេឡង់ ចំនួន ៣៣ នាក់។

ជា​មួយ​នេះ ឯកឧត្ដម ហ៊ុន ម៉ានី បាន​ចែករំលែក​នូវ​បទពិសោធន៍ និង​ទស្សនៈ​មួយ​ចំនួន​ពី​ការ​ទៅ​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស ដែល ឯកឧត្ដម ធ្លាប់​បាន​ឆ្លងកាត់។ ឯកឧត្ដម បាន​ចែករំលែក​បទ​ពិសោធន៍ និង​ទស្សនៈ ផ្ទាល់​ខ្លួន​ថា «ក្រៅពី​ត្រូវ​ខិតខំ​រៀន​សូត្រ ក្រេប​យក​ចំណេះ​វិជ្ជា​ពី​សាលា ប្អូនៗ ក៏​មាន​តួនាទី​ជា​អ្នក​ផ្សព្វផ្សាយ និង​ធ្វើ​ឲ្យ​គេ​ស្គាល់​ពី​កម្ពុជា​ផង​ដែរ។ បន្ថែម​ពី​លើ​នេះ សូម​ឲ្យ ប្អូនៗ ប្រយ័ត្ន​ប្រយែង​ចំពោះ​សុខភាព និង​ចេះ​ជួយ​យកអាសា​គ្នា​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន»។

ទន្ទឹម​នោះ ជំនួសមុខ​ឲ្យ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្ដម ហ៊ុន ម៉ានី ក៏បាន​ពាំនាំ​បណ្ដាំ​ផ្ញើ​សាកសួរ​សុខទុក្ខ និង​ពាក្យពេចន៍​អបអរសាទរ​ដល់ ក្រុម​និស្សិត​កម្ពុជា ទាំងអស់ ដែល​ទទួល​បាន​ឱកាស​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។ ក្នុង​នោះ ឯកឧត្ដម បាន​បន្ថែម​ថា សម្ដេច​ទាំង ៣ តែង​យកចិត្តទុកដាក់ និង​គិតគូរ​ពី​សុខទុក្ខ​សិស្ស-និស្សិត គ្រប់រូប ដែល​លោក​តែង​ចាត់​ទុក​ពួកគេ​ជា​ធនធាន​ដ៏​មាន​សារៈសំខាន់​របស់​ប្រទេស​ជាតិ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម