ព័ត៌មានជាតិ
ផ្លូវមួយខ្សែប្រវែង ៣២ គីឡូម៉ែត្រ ក្នុងឃុំអំពិលប្រាំដើម ទទួលការជួសជុលចាក់ក្រាលគ្រួសក្រហមឡើងវិញ
ប្រជាពលរដ្ឋរស់នៅក្នុងឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបងបានសម្ដែងការត្រេកអរនិងសប្បាយចិត្ត ក្រោយផ្លូវមួយខ្សែប្រវែង ៣២គីឡូម៉ែត្រ ទទួលបានការស្តារនិងជួសជុលចាក់ក្រាលគ្រួសក្រហមឡើងវិញបន្ទាប់ពីរងការខូចខាតពីជំនន់ទឹកភ្លៀង។
ផ្លូវមួយខ្សែនេះស្ថិតក្នុងឃុំអំពិលប្រាំដើម ស្រុកបវេល ដែលជាខ្សែផ្លូវដង្ហើមសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់ប្រជាកសិករធ្វើចរាចរនិងដឹកកសិផលគ្រប់ប្រភេទចូលទីផ្សារ។
ក្រោមការគិតគូរយ៉ាងយកចិត្តទុកដាក់ពីមន្ត្រីជំនាញបានធ្វើការស្តារនិងជួសជុលជូនប្រជាពលរដ្ឋឆ្លើយតបឲ្យបានឆាប់រហ័សដើម្បីកុំឲ្យពលរដ្ឋជួបការលំបាកតទៅទៀត។
នៅក្នុងសកម្មភាពស្តារជួសជុលផ្លូវមួយខ្សែនេះ ប្រជាពលរដ្ឋបានសំដែងការសាទរចំពោះអាជ្ញាធរដែលខិតខំដោះស្រាយជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានទាន់ពេលវេលា។
លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការខេត្តបានគូសបញ្ជាក់ថា រាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ថ្នាក់ដឹកនាំខេត្ត-មន្ទីរ និងមន្ត្រីពាក់ព័ន្ធតែងតែចុះពិនិត្យវាយតម្លៃក្នុងការស្តារឡើងវិញនៅគ្រប់តាមបណ្ដាស្រុកដែលងាយរងគ្រោះពីជំនន់ទឹកភ្លៀងជាបន្តបន្ទាប់។ ចំណែកផ្លូវមួយខ្សែដែលមានប្រវែង ៣២ គីឡូម៉ែត្រនេះស្ថិតនៅក្នុងឃុំអំពិលប្រាំដើមក្នុងស្រុកបវេលក៏ត្រូវស្តារជួសជុលជិតរួចរាល់ហើយដែរ៕
អត្ថបទ៖ សៅ សារិទ្ធ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
KPT+៥ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ