ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីឱ្យពង្រឹងគុណភាពផលិតផល ដើម្បីរក្សាទីផ្សារចាស់ និងបង្កើនទីផ្សារថ្មី
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ បានជំរុញឱ្យពង្រឹកគុណភាពផលិតផលកម្ពុជា ដើម្បីរក្សាទីផ្សារចាស់ និងបង្កើនទីផ្សារថ្មីនៅក្រៅប្រទេស ព្រមទាំងផ្ដោតទៅលើការបង្កើនបរិមាណផលិតផលនីមួយៗលើការនាំចេញ។
ចំពោះការពង្រឹងគឺធ្វើយ៉ាងណាបង្កើនមុខទំនិញដែលនាំចេញនីមួយៗជាជំហានឱ្យបានច្រើន ខណៈសម្ដេចអះអាងថា ទីផ្សារមួយដែលបើកទ្វារហើយគឺជាឱកាសដើម្បីថែរក្សា និងរកទីផ្សារថ្មីបន្ថែមទៀត ប៉ុន្តែទីផ្សារដែលមានស្រាប់ធ្វើម៉េចកុំឱ្យបាត់បង់ និងមានលទ្ធភាពទាញឱ្យបានអតិបរមា សម្រាប់ផលប្រយោជន៍កម្ពុជា។
សម្ដេចធិបតីបានបញ្ជាក់ថា ការពង្រីកទីផ្សារថ្មីគឺជាការចាំបាច់ ហើយការធ្វើពិពិធកម្មទីផ្សារជួយយើងកុំឱ្យងាប់ក្រឡា។
សម្ដេចធិបតីមានប្រសាសន៍ថា៖ «ពិតណាស់យើងនាំទំនិញចេញទៅអាមេរិក អឺរ៉ុបច្រើន ប៉ុន្តែយើងក៏បានធ្វើការនាំចេញទៅកាន់ប្រទេសផ្សេងៗនៅលើពិភពលោកផងដែរ ឥឡូវនេះយើងបង្កើនមុខព្រួញទៅប្រទេសអារ៉ាប់បន្ថែមទៀត»។
សម្ដេចធិបតីបញ្ជាក់ថា ជួនកាលប្រទេសខ្លះស្ដង់ដារខ្ពស់ ប៉ុន្តែយើងមិនងាប់ក្រឡាទេ យើងត្រូវដើររកទីផ្សារផ្សេងទៀត។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បង្ហាញថា នៅក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អន្តរជាតិសម្រេចបាន ៤៣,៥២ ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញសម្រេចបាន ២១ ពាន់លានដុល្លារ កើនឡើង ៤,០៨ភាគរយ ហើយការនាំចូលសម្រេចបាន ២២ពាន់លានដុល្លារ ថយចុះ ២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២២៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា