Connect with us

ព័ត៌មានជាតិ

មន្ត្រី​នគរបាល​ជាតិ​ខេត្តព្រៃវែង​១១នាក់ ត្រូវ​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ ​ក្រោយ​ធ្វើ​តេស្ដ​រកឃើញ​សារធាតុ​ញៀន

បានផុស

នៅ

ភ្នំពេញ ៖ លោក​អភិ​សន្ដិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បានសម្រេច​បណ្ដេញ​មន្ដ្រី​នគរបាល​ជាតិ​នៃស្នងការ​នគរបាល​ខេត្តព្រៃវែង​ចំនួន១១​រូប ពី​ក្របខ័ណ្ឌ​មន្ដ្រី​នគរបាលជាតិ ក្រោយ​ធ្វើ​តេស្ដរកឃើញ​នូវ​សារធាតុ​ញៀន​ នេះ​បើតាម​សេចក្តីប្រកាស​របស់ក្រសួងមហាផ្ទៃ​ដែល​កម្ពុជា​ថ្មីទទួលបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​​សេចក្តីប្រកាស​នា​យប់​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ​ក្រសួងមហាផ្ទៃ បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​នេះ ជា​កម្លាំង​ស្ថិត​ក្រោម​ឱវាទ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ចំណុះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រសួងមហាផ្ទៃ​។ ចំណែក​ប្រាក់បៀវត្ស និង​របប​ឧបត្ថម្ភ​ផ្សេងៗត្រូវ​កាត់ផ្ដាច់ និងលុប​ចេញពី​ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ​ចាប់​ពីខែមីនា ឆ្នាំ២០២៤តទៅ។

តាម​ការ​បញ្ជាក់​ពី​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង លោក ឈឿន ប៊ុន​ឆន ឱ្យដឹងថា យុទ្ធនាការ​តេស្ត​ស្វែងរក​សារធាតុ​ញៀន​លើ​នគរបាល​ទូទាំង​ខេត្តព្រៃវែង ក្រុមការងារ​បាន​ពិនិត្យ​រកឃើញ​នគរបាល “​វិជ្ជមាន​” សរុប ១២ នាក់។ ក្នុង​នោះ វគ្គ​ទី​១ ពិនិត្យឃើញ​ចំនួន​៩នាក់​។ វគ្គ​ទី​២ ពិនិត្យឃើញ​២ នាក់ និង​វគ្គ​ទី​៣ ពិនិត្យឃើញ​០១ នាក់​។

បើតាម លោក​បណ្ឌិត ទូច សុ​ឃៈ (​សុ​ខៈ​) អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​លោក​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ថ្មី សម្រេច​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​បន្ទាប់​ធ្វើ​តេស្ត​ឃើញ​មាន​សារធាតុ​ញៀន​។ លោក​បន្ត​ថា ក្នុង​នីតិកាល​កន្លងទៅ អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​អនុវត្ត​វិធានការ​នេះ​យ៉ាងសកម្ម និង​តឹងរ៉ឹង​ផងដែរ​។

អ្នកនាំពាក្យ​រង​រូបនេះ សង្កត់ធ្ងន់​ថា នៅមាន​មួយចំនួន​បន្តបន្ទាប់​ទៀត​ដែល​អង្គភាព​ចំណុះ​ក្រសួងមហាផ្ទៃ​បាន​រក​ឃើញ និង​កំពុង​បន្ត​នីតិវិធី​ជំនាញ តាម​បទបញ្ជា​របស់ លោក​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

Sokha Hotels

ព័ត៌មានពេញនិយម