Connect with us

ព័ត៌មានជាតិ

មន្រ្តីវប្បធម៌៖ ពលរដ្ឋមិនគួរបារម្ភជ្រុលហួស​ករណីថៃស្នើដាក់សម្លៀកបំពាក់ប្រពៃណីគេ ក្នុងបញ្ជីយូណេស្កូ

បានផុស

នៅ

មន្ត្រីក្រសួងវប្បធម៌ សុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា ប្រជាជនកម្ពុជា មិនគួរបារម្ភជ្រុលហួស ករណីប្រទេសថៃ​ស្នើដាក់សម្លៀកបំពាក់ប្រពៃណីថៃ ក្នុងបញ្ជីបេតិកភណ្ឌអរូបីរបស់យូណេស្កូនោះទេ  ទោះបីសម្លៀកបំពាក់ប្រពៃណី​រវាងប្រទេសទាំងពីរស្រដៀងគ្នា តែមានលក្ខណៈខុសគ្នា។  អ្វីដែលប្រជាជនកម្ពុជា គួរពិចារណា និងជាការបារម្ភ គឺប្រជាជនកម្ពុជា ដែលប្រើប្រាស់សម្លៀកបំពាក់ថៃ ដោយមិនគិតពិចារណា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្រ្តីរូបនេះ បានបង្ហើបថា« តាមដឹង ក្រសួងវប្បធម៌កម្ពុជា កំពុងរៀបចំឯកសារដើម្បីស្នើដាក់សម្លៀកបំពាក់ប្រពៃណីខ្មែរ ក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ របស់យូណេស្កូដែរ»។

បើតាម Page បុរាណាចា្យ បានឱ្យដឹងថា ថៃកំពុងប្រមូលឯកសារដើម្បីដាក់បញ្ចូលឈុត​ថៃដ៏សំខាន់ចូលជាបេតិ​កភណ្ឌពិភព​លោក។

ក្រសួងវប្បធម៌ថៃ កំពុងសហការជាមួយស្ថាប័នសិក្សានានា ក៏ដូចជាស្ថាប័នឯកជនផ្សេងៗ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំឯកសារស្នើសុំបញ្ចូលឈុតថៃ ជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ឆាប់ៗនេះ។ 

គួរបញ្ជាក់ផងដែរថា ឈុតថៃ មានសារៈសំខាន់យ៉ាងខ្លាំងចំពោះ Soft power ការផ្សព្វផ្សាយវប្បធម៌ថៃ ព្រមទាំងមានសារៈសំខាន់ក្នុងសេដ្ឋកិច្ចថៃយ៉ាងខ្លាំង។ ជាក់ស្តែងនៅរៀងរាល់ឆ្នាំតម្លៃសេដ្ឋកិច្ចនៃការ​ចរាចរណ៍​ឈុតថៃក្នុងទីផ្សារក្នុងស្រុក និងការនាំចូលទៅផ្សារប្រទេសជិតខាង ជាពិសេសប្រទេសកម្ពុជា ឡាវ ចិន និង មីយ៉ាន់ម៉ា មានតម្លៃរាប់សិបលានដុល្លារ។ ដោយសារសារសំខាន់ដូចនេះហើយ ទើបក្រសួងវប្បធម៌ថៃ និងគ្រប់ភាគីពាក់​ព័ន្ធទាំងអស់​កំពុងជំរុញធ្វើយ៉ាងណាឱ្យមានការដាក់បញ្ចូលឈុតថៃ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយលឿនបំផុត។

ជាមួយគ្នានេះ មានមហាជនចូលបញ្ចេញយោបល់ថា៖ «យើងរមានបៀបយើង គេមានរបៀបគេ ដល់គេដាក់បញ្ជី គេចោទយើងទាំងស្រុង ថាយើងប្រើរបស់គេ  គួរឱ្យព្រួយបារម្មណ៍»។

ចំណែកមហាជនផ្សេងទៀត លើកឡើងថា «គេស្នើដាក់អ្វីចូលក៏ដាក់ទៅកុំឈឺចិត្តស្អិតទ្រូងរឿងគេពេក ព្រោះវាមិនមែន​ជាការដាក់ស្នើកម្មសិទ្ធិបញ្ញាផ្ដាច់មុខអ្វីទេ… សិល្បៈវប្បធម៌មួយនេះបានរីកចម្រើនដុះដាល់នៅស្រុកថៃ ជាកេរដំណែល​វប្បធម៌ឆ្លងគ្នាទៅមក ហើយគេបន្តរក្សា និងអភិវឌ្ឍន៍ ដូចនេះគេដាក់ចូលត្រឹមត្រូវតាមទឡ្ហីករណ៍​របស់គេគ្មានអ្វីត្រូវភ័យ​ត្រូវឈឺចាប់ទេ។ ទន្ទឹមនឹងនេះយើងក៏មានសិទ្ធិដាក់ស្នើបានដែរ បើយើងចងក្រងឯកសារត្រឹមត្រូវតាមលំដាប់​ដែលខាងយូណេស្កូតម្រូវ។ ដឹងទេការរើសអើង ការទាមទារសិទ្ធិផ្ដាច់មុខ នៃវប្បធម៌ គឺប្រាសចាកពីគោលការណ៍​យូណេស្កូរហើយ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៩ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម២១ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍២១ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម