ព័ត៌មានអន្ដរជាតិ
អង្គការសិទ្ធិមនុស្សអន្តរជាតិចោទ យោធា មីយ៉ាន់ម៉ា ប្រើគ្រាប់បែកចង្កោមសម្លាប់ជនស៊ីវិលមិនរើសមុខ
អង្គការសិទ្ធិមនុស្សអន្តរជាតិបានចោទប្រកាន់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាថាកំពុងប្រើប្រាស់គ្រាប់បែកចង្កោមទម្លាក់ទៅលើក្រុមប្រដាប់អាវុធជនជាតិភាគតិចក្នុងការប្រយុទ្ធគ្នានៅតាមតំបន់ព្រំដែន ខណៈអង្គការក៏កំពុងអំពាវនាវឲ្យសហគមន៍អន្តរជាតិបើកការស៊ើបអង្កេតផងដែរ ។
ទន្ទឹមនោះ អង្គការលើកលែងទោសអន្តរជាតិក៏បានចេញសេចក្តីថ្លែងការណ៍មួយផងដែរថា យោធាមីយ៉ាន់ម៉ាបានបើកការវាយប្រហារតាមផ្លូវអាកាសទាំងយប់ទាំងថ្ងៃសម្លាប់ជនស៊ីវិលមិនរើសមុខនៅភាគខាងជើងរដ្ឋ Shan ហើយការវាយប្រហារទាំងនោះសុទ្ធសឹងតែប្រើប្រាស់គ្រាប់បែកចង្កោម ។
ការចោទប្រកាន់នេះកើតមានឡើង ស្របពេលដែលយោធាមីយ៉ាន់ម៉ាកំពុងស្ថិតក្នុងការប្រយុទ្ធគ្នាកាន់តែធ្ងន់ធ្ងរទៅៗជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចចំនួន ៣ ក្រុម បន្ទាប់ពីក្រុមទ័ពព្រៃទាំងនេះព្រួតដៃគ្នាបើកការវាយលុកនៅភាគខាងកើតរដ្ឋ Shan ដែលជាប់ព្រំដែនប្រទេសចិនកាលពីចុងខែតុលា ។
ចំណែកការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រថា ការបាញ់បោះនៅតែបន្តផ្ទុះឡើងនៅក្នុងផ្នែកខ្លះនៃភាគខាងកើតរដ្ឋ Shan ហើយយ៉ាងហោចណាស់ជនស៊ីវិល ៣៧៨ នាក់បានស្លាប់បាត់បង់ជីវិត និងជាង ៦៦ ម៉ឺននាក់បានផ្លាស់ទីលំនៅ ចាប់តាំងពីចុងខែតុលាមក ។
គួរបញ្ជាក់ថា ការប្រើប្រាស់គ្រាប់បែកចង្កោមត្រូវបានហាមឃាត់ក្រោមអនុសញ្ញាអន្តរជាតិ ដោយសារតែហានិភ័យបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតជនស៊ីវិល ប៉ុន្តែមីយ៉ាន់ម៉ាមិនមែនជាប្រទេសហត្ថលេខីនៃអនុសញ្ញានេះនោះទេ ទើបសហគមន៍អន្តរជាតិកំពុងបុកពោះចំពោះការប្រើអាវុធដ៏សាហាវៗពីសំណាក់យោធា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+៣ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក