Connect with us

ព័ត៌មានជាតិ

ក្រសួងមុខងារសាធារណៈ​ ប្រកាសពីភាពជោគជ័យ ​ក្នុងការរៀបចំការប្រឡង​ជ្រើសរើសមន្ត្រី ​កសិកម្មឃុំ ឆ្នាំ ២០២៣

បានផុស

នៅ

ក្រសួងមុខងារសាធារណៈនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៣ នេះ ​បានប្រកាសការបញ្ចប់​ដំណើរការប្រឡងប្រជែង​ជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣ ដោយជោគជ័យ។

​យោងតាមសេចក្ដីប្រកាសព័ត៌មាន​របស់ក្រសួងមុខងារសាធារណៈ ចេញផ្សាយនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៣នេះបានឱ្យដឹងថា ដំណើរការប្រឡងសំណេរនៃការប្រឡងប្រជែងជ្រើស​រើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ នាសម័យប្រឡងថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតក្នុងមណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងកំណែសន្លឹកកិច្ចការ ដែលបានប្រព្រឹត្តទៅនៅមណ្ឌល​កំណែសាលាភូមិន្ទរដ្ឋបាលបានបញ្ចប់ដោយជោគជ័យ មានវិន័យ បើកចំហរ សណ្តាប់ ធ្នាប់ និងភាពសុក្រឹត ស្ថិតក្រោមការឃ្លាំមើលរបស់អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ និងសារ ព័ត៌មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ជាការប្រឡងប្រជែងជ្រើស​រើសមន្ត្រីរាជការ​ស៊ីវិលលើកទី១របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផ្អែកលើ គោលការណ៍ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។

​ការប្រឡងនេះមានបេក្ខជនចូលរួមប្រឡងប្រជែងសរុបចំនួន ៣ ១៧៣ នាក់ (ស្រី១៤៧៤នាក់) ដែលមានបន្ទប់ប្រឡងចំនួន៩៣បន្ទប់។ វិញ្ញាសាមាន ៣ គឺជំនាញកសិកម្ម ភាសាងអង់គ្លេស ​និងវិញ្ញាសាពុចម្លើយ។

ការប្រឡងប្រជែងត្រូវបានឃ្លាំមើល និងសហការសម្របសម្រួលបេក្ខជនដោយ អង្គភាពប្រឆាំងអំពើពុក រលួយចំនួន១១៩រូប, សហភាពសហព័ន្ធយុវជនកម្ពុជាចំនួន២០រូប, តំណាងសាកលវិទ្យាល័យចំនួន ៨រូប និង សាធារណជនដែលបានចុះឈ្មោះចូលរួមដោយស្ម័គ្រចិត្តចំនួន១០រូប រួមជាមួយអ្នកសារព័ត៌មានចំនួន២៣ រូប។

ដំណើរការកែសន្លឹកកិច្ចការ ក្នុងមណ្ឌលកំណែដែលមានបំពាក់កាមេរ៉ាសុវត្ថិភាព២៤ ម៉ោង ត្រូវបានអនុវត្តអនុលោមនីតិវិធីដែលមានចែងជាដំណាក់កាល ដោយមានការផ្ទៀងផ្ទាត់ និងសង្កេតការណ៍ យ៉ាងលម្អិតរហូតឈានដល់ការរៀបលំដាប់ពិន្ទុស្វែងរកជ័យលាភីនៃឃុំនីមួយៗ។

កំណែវិញ្ញាសា និងការបូកពិន្ទុ ដែលត្រូវបានអនុវត្តតាមប្រព័ន្ធចុះលេខសម្ងាត់ និងអនាមិក បានចប់សព្វគ្រប់នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ដោយប្រើប្រាស់រយៈពេល៥ថ្ងៃ។

ជាលទ្ធផលបេក្ខជនចំនួន២៥០នាក់ (ស្រី៩៤នាក់) ជាប់ជាស្ថាពរសម្រាប់ឃុំ គោលដៅនៃការជ្រើសរើសទាំង២៥០ និងមានបេក្ខជនចំនួន១០នាក់ ក្នុងមួយស្រុក ជាបេក្ខជនជាប់បម្រុង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ម៉ាដូណា បកអាក្រាតតារាកំប្លែង ខ្ញុង រឿងជំពាក់លុយមិនសងជាថ្មី ព្រោះចង់ដឹងថាមានលុយប្តឹងដែរទេ?

អ៊ួន សារ៉ាត់
ជីវិតកម្សាន្ដ២៤ ម៉ោង មុន

លោក អ៊ួន សារ៉ាត់ ផ្អាកផលិតមាតិកាមួយរយៈ ព្រោះមានបញ្ហាហិរញ្ញវត្ថុ និងសុខភាព

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

Su-30SM របស់រុស្ស៊ី បាញ់ទម្លាក់យន្តហោះចម្បាំងអ៊ុយក្រែន នៅចម្ងាយ ១៣០គីឡូម៉ែត្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកជំនាញ និងក្រសួងអប់រំ ៖ ខ្លឹមសារនៃសៀវភៅប្រវត្តិសាស្រ្តថ្នាក់ទី៦ មិនមែន​ជាការ​កែប្រែប្រវត្តិសាស្រ្តកម្ពុជា​នោះ​ទេ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ស៊ីញេ ដកអាមេរិក ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN

Sokha Hotels

ព័ត៌មានពេញនិយម