Connect with us

ព័ត៌មានជាតិ

សម្ដេច ម៉ែន សំអន សាទរសមិទ្ធផលជិត ១ លានដុល្លារ នៅវត្តចាក់អង្រែក្រោម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ទុកជាប្រយោជន៍ ក្នុងវិស័យព្រះពុទ្ធសាសនា

បានផុស

នៅ

សម្ដេច​កិត្ដិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​នូវ​ការ​អបអរសាទរ​សមិទ្ធផល​ជិត ១​លាន​ដុល្លារ នៅ​វត្ត​ចាក់អង្រែក្រោម ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ដើម្បី​ទុកជា​ប្រយោជន៍​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​ក្រោម​ដំបូល​សន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិ​ត្ដិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ខណៈ​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌ​សីមា និង​សម្ពោធ​សមិទ្ធផល​នានា​នៅ​ក្នុង​វត្ត​ចាក់អង្រែក្រោម ស្ថិត​ក្នុង​សង្កាត់​ចាក់អង្រែ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃអាទិត្យ ១២ កើត ខែ​មិគសិរ ឆ្នាំថោះ បញ្ចស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង ថ្ងៃ​ទី ២៤ ខែ​ធ្នូ ឆ្នាំ ២០២៣។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ថ្លែងអំណរគុណ ថ្វាយ​ប្រគេន​ដល់ ព្រះគ្រូ​ខ​ន្តិ​មុនី គឹម នី រួម​ជាមួយ លោក​ឧកញ៉ា សៀង ម៉េង និង លោកជំទាវ មាន សុភា ឯកឧត្តម សូ ចាន់​ធី និង​លោកជំទាវ ឯកឧត្តម លោកជំទាវ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​របស់​សាលា​រាជធានី​ភ្នំពេញ ខណ្ឌមានជ័យ ព្រម​ទាំង​ពុទ្ធ​ចំណុះជើងវត្ត​មកពី​ទីជិត​ទី​ឆ្ងាយ បានរួម​សាមគ្គី​គ្នា​កសាង​សមិទ្ធផល​យ៉ាង​ច្រើន រួមមាន ៖ ព្រះវិហារ​ថ្មី​មួយ​កម្ពស់ ២ ជាន់ ព្រមទាំង​ការ​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា សាលា​និច្ចភត្ត បណ្ណាល័យ កុដិ​ព្រះសង្ឃ (​កម្ពស់ ២​ជាន់​) របង​និង​ខ្លោងទ្វារ ផ្លូវ​បេតុង វច្ចកុដិ ជួសជុល​សាលា​ធម្មសភា ដែល​បាន​ចំណាយ​ពេល​សាងសង់​អស់​រយៈពេល​ ១០​ ឆ្នាំ​ ០៩​ ខែ​) និង​បាន​ចំណាយ​ថវិកា​សាងសង់​អស់​ចំនួន ៩៧២.២៩៥ ដុល្លារ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​មានប្រសាសន៍​ផងដែរ​ថា រាល់​សមិទ្ធផល​ទាំងឡាយ​ដែល​បាន​អភិវឌ្ឍន៍ គឺ​ដោយសារ​ប្រទេស​មាន​សុខសន្តិភាព ដែល​យើងទាំងអស់គ្នា​ទទួលបាន​ដោយសារ​ការ​ខិតខំ​ប្រឹង​ប្រែង របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​អនុវត្ត​ទៅលើ​នយោបាយ​ឈ្នះ ឈ្នះ។ សម្តេច បាន​បន្តទៀតថា ប្រសិនបើ​គ្មាន​ការ​ឯកភាព​ជាតិ គ្មាន​សុខ​សន្តិភាព​ទេ​នោះ ការអភិវឌ្ឍ​ផ្សេងៗ ក៏​យើង​មិន​អាច​រុញ​ទៅមុខ​បានដែរ ទាំង​វិស័យ​ពុទ្ធចក្រ និង​វិស័យ​អាណាចក្រ ពោល​គឺ ពុទ្ធបរិស័ទ​មួយរូបៗ គ្មាន​លទ្ធភាព​បង្កបង្កើន​ចំណូល​យក​មក​ចូល​បច្ច័យ​ដើម្បី​កសាង​សមិទ្ធផល​ក្នុង​ទី​អារាម ចំណែក​ព្រះសង្ឃ​ក៏​គ្មាន​ចង្ហាន់​គ្រប់គ្រាន់​នោះដែរ។ ប៉ុន្តែ​ដោយសារ​សន្តិភាព​មាន​នៅ​ក្នុង​ប្រទេស​យើង​នេះ​ហើយ ដែល​យើង​អាច​ជំរុញ​ការអភិវឌ្ឍ​នៅលើ​គ្រប់​វិស័យ ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​មានការ​រីកចម្រើន​ជា​លំដាប់​។

ជា​ចុងក្រោយ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ត្រូវ​ចូលរួម​ថែរក្សា​សុខ​សន្តិភាព និង​ចូលរួម​ថែរក្សា​សមិទ្ធផល​ដែល​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ក្នុង​ថ្ងៃនេះ​នៅ​គង់វង្ស​ស្ថិតស្ថេរ ដើម្បី​ជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​ការ​លើកស្ទួយ​ដល់​វិស័យ​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី នៅខេត្តព្រះវិហារ

នយោបាយ៨ ម៉ោង មុន

រដ្ឋអាចនឹងចាប់ផ្ដើមទទួលពាក្យស្នើសុំដីពីពលរដ្ឋ​ក្រីក្រចាប់ពីខែកុម្ភៈ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋ និងសហជីព គាំទ្រយ៉ាងពេញទំហឹងចំពោះច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​សិក្សា៖ មនុស្សរាប់លាននាក់នៅ​អឺរ៉ុបនឹងស្លាប់​ដោយ​សារកម្ដៅ​​ ខណៈ​ដែល​ពិភពលោក​ឡើង​កម្តៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកនាំពាក្យ ពន្យល់មូលហេតុពីការផ្អាកប្រឡងសិស្សពូកែក្នុងឆ្នាំសិក្សា ២០២៤-២០២៥

Sokha Hotels

ព័ត៌មានពេញនិយម