Connect with us

ចរាចរណ៍

សមត្ថកិច្ចបញ្ជូនខ្លួនជនបង្កបើករថយន្តទំនើបម៉ាក Jeep បុកបុរសម្នាក់ស្លាប់ នៅខណ្ឌទួលគោក ទៅតុលាការ

បានផុស

នៅ

ជន​បង្ក​ដែល​ជា​អ្នក​បើក​រថយន្ត​ទំនើប​ម៉ាក Jeep បុក​បុរស​ម្នាក់​ស្លាប់ នៅ​ខណ្ឌ​ទួលគោក ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ កាលពី​វេលា​ម៉ោង ៩ និង ៣០ នាទី​ព្រឹក ថ្ងៃ​ទី ២៤ ខែ​ធ្នូ ឆ្នាំ ២០២៣ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​បញ្ជាក់​ថា ជន​បង្ក​បាន​ចូល​សារភាព និង​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី ២៣ ខែ​ធ្នូ ឆ្នាំ ២០២៣ ដើម្បី​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

សូម​រំលឹក​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី ១៤ ខែ​ធ្នូ ឆ្នាំ ២០២៣ រវាង​រថយន្ត Jeep ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខ​ភ្នំពេញ 2CB-9963 និង​ម៉ូតូ ត្រង់​ចំណុច​ផ្លូវ​ប្រសព្វ​លើ​ផ្លូវ​លេខ​៣១៧ ប្រសព្វ​ផ្លូវ​លេខ ៥៦៦ ភូមិ ៦ សង្កាត់​បឹង​កក់ ២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ ហេតុការណ៍​នេះ បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង ខណៈ​អ្នក​បើក​រថយន្ត​បង្ក​គេច​ខ្លួន​បាត់​ស្រមោល​តែម្ដង។

បច្ចុប្បន្ន ជនសង្ស័យ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​នៅឡើយ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១៦ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម