Connect with us

ជីវិតកម្សាន្ដ

រកឃើញម្ចាស់ពាន​«The Rapper Cambodia»​ រដូវកាលទី១បានទៅលើYuuHai

បានផុស

នៅ

ឆ្លងកាត់ការប្រឡងវគ្គជម្រុះជាច្រើនសប្តាហ៍កន្លងមកនេះ ទីបំំផុតបានរកឃើញម្ចាស់ពានក្នុងកម្មវិធីប្រឡងចម្រៀងរ៉េបលំដាប់ថ្នាក់ពិភពលោក The Rapper Cambodia គឺបានទៅលើបេក្ខជន YuuHai សម្រាប់វគ្គផ្តាច់ព្រ័ត្រ​កាលពីយប់ថ្ងៃទី២៤ខែធ្នូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដណាស់កម្មវិធីប្រឡង «The Rapper Cambodia» គឺជា​កម្មវិធី​ប្រឡង​ចម្រៀង​បែប​រ៉េ​ប​ដ៏​ល្បី​មួយដែលមាន​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​ និងផេកផ្លូវការរបស់ផលិតកម្មបារមីទទួលបានការគាំទ្រច្រើនពីទស្សនិកជ។ កម្មវិធី «The Rapper Cambodia» បាន​រៀបចំ​ឡើង​ដោយ​ផលិតកម្ម Borameyដោយ​មានការ​ចូលរួម​ពី​តារា​រ៉េ​ប​ល្បី​ៗ​នៅ​កម្ពុជា ជា​ពិសេស​តារាចម្រៀង វណ្ណ​ដា ធ្វើ​ជា​គណៈកម្មការ​ដាក់​ពិន្ទុ​ផង​ដែរ​។

នៅលើផេកផ្លូវការផលិតកម្ម Boramey បានបញ្ជាក់ថា អបអរសាទរ YuuHai ដែលក្លាយជា The Rapper Champion រដូវកាលទី១ ម្ចាស់ពានThe Rapper Cambodiaត្រូវបានរកឃើញហើយ។ ផ្លូវដំណើររបស់គាត់បានក្លាយជាការលើកទឹកចិត្តដល់អ្នកស្រលាញ់វិស័យហុីបហបជាច្រើនហើយសមិទ្ធផល និងការគាំទ្រដែលគាត់ទទួលបានយ៉ាងខ្លាំងក្លា គឺបានមកពីការខិតខំប្រឹងប្រែង ក្តីស្រលាញ់ និងទេពកោសល្យរបស់គាត់ពិតៗ។

ការឈ្នះរបស់ YuuHai គឺគ្រាន់តែជាជំពូកទីមួយនៅក្នុងទំព័រថ្មីនៃវិស័យហុីបហបប៉ុណ្ណោះ រង់ចាំមើលទាំងអស់គ្នាថា ជ័យលាភីរបស់យើងនឹងមានអ្វីដ៏អស្ចារ្យមកជូនទស្សនិកជនវិស័យហុីបហបឆាប់ៗនេះ។

សូមជម្រាបដែរថា ការ​ប្រកួតប្រជែង​មួយនេះគឺ​ផ្តោត​លើ​ការ​ស្វែងរក​បេក្ខជន​ដែល​មាន​ទេព​កោសល្យ​ជំនាន់​ថ្មី​របស់​ប្រទេស​កម្ពុជា និង​ជួយ​ជ្រោមជ្រែង​ឱ្យ​ពួក​គេ​បាន​ឡើង​លើ​វេទិកាដើម្បី​បង្ហាញ​ពី​ជំនាញ​របស់​ពួក​គេ​នៅ​ក្នុង​តន្ត្រីលក្ខណៈ​ផ្ទាល់ខ្លួនក៏​ដូច​ជា​លំហូរ​នៃ​ការ​រ៉េ​ប​ទៅ​តាម​ភ្លេងនិង​ការ​លេង​ពាក្យ​ជាដើម​៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៦ វិនាទី មុន

ងិន ម៉ារ៉ាឌី ត្រូវគេចាត់ទុកជាបវរកញ្ញាប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ជាគំរូដ៏ល្អសម្រាប់សង្គម

ព័ត៌មានអន្ដរជាតិ៤២ វិនាទី មុន

ស្ត្រី វៀតណាម ម្នាក់ ខូចថ្លើមនិងសួតធ្ងន់ធ្ងរ ដោយសារតែទម្លាប់ ២ តែងធ្វើរាល់ថ្ងៃ

សេដ្ឋកិច្ច២៣ នាទី មុន

វៀតណាម​ចង់​ឱ្យ​​ចិន​ក្លាយ​ជា​ដៃគូ​ក្នុង​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់​ៗ​

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

អាមេរិក កាត់​ទោស​អតីត​ប្រធានាធិបតី​ហុងឌូរ៉ាស ឲ្យ​ជាប់​គុក​៤៥​ឆ្នាំ

ចរាចរណ៍៣៧ នាទី មុន

ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តដឹកដែកបុក និងកិនស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ព័ត៌មានជាតិ២៣ ម៉ោង មុន

បញ្ចេញបញ្ជី​​ឈ្មោះ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​​ស្របច្បាប់នៅកម្ពុជា បញ្ចៀស​ពលរដ្ឋ​កុំ​ប្រើ​សេវាក្រៅផ្លូវការ​នាំ​ហានិភ័យ​ខ្ពស់

សេដ្ឋកិច្ច២០ ម៉ោង មុន

ក្រុមហ៊ុន ខេមបូឌា អ៊ែរផត ចុះកុងត្រា ១២ ឆ្នាំឱ្យក្រុមហ៊ុន គ្រប់គ្រងសេវាលក់រាយ ​មុនពេលព្រលានយន្តហោះ​អន្តរជាតិតេជោបើកដំណើរការ

សន្តិសុខសង្គម២២ ម៉ោង មុន

នគរបាលខណ្ឌព្រែកព្នៅ បញ្ជូនខ្លួនលោក ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាមទៅតុលាការ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្តេចតេជោ ហាមកុំឱ្យចូលតំណ (link) ថាទទួលបានប្រាក់រង្វាន់ $500 ព្រោះជារឿងមិនពិត

សេដ្ឋកិច្ច១៨ ម៉ោង មុន

ពីកម្មករសំណង់ តស៊ូក្លាយជាម្ចាស់ហាងអាវធំ ដ៏ល្បីឈ្មោះ

Sokha Hotels

ព័ត៌មានពេញនិយម