ជីវិតកម្សាន្ដ
រូបភាពដំបូងរបស់ Jisoo ក្នុងស៊េរីរឿងខ្មោច Zombies ទទួលបានការគាំទ្រយ៉ាងច្រើន
បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា Jisoo សមាជិកក្រុម BLACKPINK កំពុងត្រៀមសម្តែងជាតួឯកស្រីក្នុងរឿងភាគកូរ៉េថ្មីមានចំណងជើង “Influenza” ជាមួយតួឯកប្រុស Park Jeong Min រូបភាពដំបូងនៃតួអង្គដែលនាងកំពុងសម្តែងបានទម្លាយជាសាធារណៈនាពេលថ្មីៗ។

នៅក្នុងភាពយន្តបែបរន្ធត់មួយនេះ Park Jeong Min ជាតួប្រុសមានឈ្មោះថា Jae Yoon គាត់បានចូលបម្រើយោធានៅអាយុ ២៦ ឆ្នាំ ចំពេលពិភពលោកកំពុងវឹកវរនឹងមេរោគ zombies។ ដោយសារមានអារម្មណ៍ព្រួយបារម្ភអំពីអនាគត គាត់បានសុំបែកគ្នាជាមួយមិត្តស្រី ដើម្បីប្រឈមមុខនឹងពិភពលោកដែលឈ្លានពានដោយខ្មោច zombies ។ ដោយមានភាពទន់ខ្សោយ និងមិនមានស្ថេរភាព គាត់ចាប់ផ្តើមនូវតួនាទីជាអ្នកដឹកនាំអង្គភាពប្រឈមមុខនឹងពួក zombies ។
ដោយឡែក ងាកទៅ Jisoo នឹងដើរតួជា Young Joo ជាមិត្តស្រីរបស់តួប្រុស Jae Yoon ដោយសារមិនយល់ពីអារម្មណ៍របស់ភាគីខាងប្រុសដែលសុំបែកទើបនាងសម្រេចចិត្តចេញទៅជួប Jae Yoon។ ប៉ុន្តែនៅតាមផ្លូវនាងបានឃើញការផ្ទុះមេរោគខ្មោចឆៅ។ ភ្លាមៗនាងបានតស៊ូនិងប្រឆាំងពពួកខ្មោច zombies ដើម្បីរស់រានមានជីវិតទៅជួបតួប្រុស។ ក្រោយមកដោយសារតែការប្រយុទ្ធ វាបានធ្វើឲ្យនាងកាន់តែកាន់តែរឹងមាំក្នុងការតស៊ូជាមួយបិសាចនៅចំពោះមុខរហូតបានជួបតួប្រុស ហើយអ្នកទាំងពីរនៅតែបន្តស៊ូប្រយុទ្ធរហូតដល់ចុងបញ្ចប់សាច់រឿង។
យ៉ាងណាមិញ ត្រឹមតែរូបភាពមួយសន្លឹករបស់សមាជិកក្រុម BLACKPINK កាន់កំភ្លើងប៉ុណ្ណោះប៉ុន្តែបានធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ញាប់ញ័រចង់ឲ្យភាពយន្តបែបរន្ធត់ព្រឺព្រួចរបស់នាងចេញឆាប់ៗខាងមុខ។ លើសពីនេះ ក្នុងនោះមានមតិជាច្រើនសាទរនឹងឈុតឆាកប្លែកថ្មីជាងភាពយន្តមុនៗរបស់នាង ដោយលើកនេះ Jisoo សម្ដែងជាតួបែប Action វិញម្ដង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មុនត្រូវប៉ូលិសចាប់ខ្លួន តារា TikTok “Mama” ដ៏ល្បីនៅកូរ៉េ មានដំណើរជីវិតត្រឹមជាសិស្សធម្មតាប៉ុណ្ណោះ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?