ចរាចរណ៍
ស្នងការរាជធានី បញ្ជាឲ្យសមត្ថកិច្ចស្រាវជ្រាវចាប់អ្នកបើករថយន្តបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យស្លាប់ម្ដាយកូន និងប្ដីរបួសធ្ងន់នៅខណ្ឌដូនពេញ
លោឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានដាក់បញ្ជាឲ្យកម្លាំងនគរបាលចម្រុះត្រូវស្រាវជ្រាវស្វែងរកចាប់អ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បុកអ្នកជិះម៉ូតូ១គ្រឿង បណ្តាលឱ្យបុរសម្នាក់របួសធ្ងន់ និងស្លាប់ម្ដាយកូន នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ធ្នូនេះ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអំពាវនាវ ក៏ដូចជាសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងខូចខាត មធ្យោបាយ សម្ភារៈ របួស និងបាត់បង់អាយុជីវិតមនុស្ស។
គួររំលឹកថា កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ រថយន្ដម៉ាក Hummer បើកបរក្នុងល្បឿនលឿន បុកម៉ូតូខ្ទាតផ្លោងបោកផ្ទុបនឹងគល់ឈើបណ្ដាលឲ្យម្តាយកូន២នាក់បាត់បង់ជីវិត និងប្តីរបួសធ្ងន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ ចំណែករថយន្តបង្កបើកគេចខ្លួនបាត់។ ដែលករណីនេះបានកើតឡើងនៅលើវិថីព្រះស៊ីសុវត្ថិ ម្ដុំផែថ្ម ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា