Connect with us

ជីវិតកម្សាន្ដ

តារាថៃ​ ៤ គូ ស្រលាញ់គ្នាស្អិតរមួត មិនខ្វល់ពីអាយុជាឧបសគ្គស្នេហា

បានផុស

នៅ

សម្រាប់គូស្វាមីភរិយាជាច្រើនដែលមានមិត្តប្រុសក្មេងឬចាស់ជាងខ្លួន អ្នក​ប្រហែល​ជា​គិត​ថា​វា​ជា​ឧបសគ្គ។ ដោយសារតែពេលខ្លះភាពខុសគ្នានៃអាយុអាចបណ្តាលឲ្យមានសកម្មភាព និងគំនិតដែលមិនយល់ស្រប។ ជា​លទ្ធផល មនុស្ស​មួយ​ចំនួន​ដែល​មាន​ទំនាក់ទំនង​ស្នេហា​​ អាច​នឹង​មាន​បញ្ហា​ហើយ​ត្រូវ​បែក​គ្នាយ៉ាងរហ័ស។

ទោះ​ជា​យ៉ាង​ណា ក៏​នៅ​មាន​គូ​ស្នេហ៍​ជា​ច្រើន​ដែល​មាន​អាយុ​ខុស​គ្នា​ផង​ដែរ ហើយអ្នកដែលនៅជាមួយគ្នា ក៏អាចយកឈ្នះលើភាពខុសគ្នានៃអាយុ​ បើទោះបីជាភាគីម្ខាងទៀតមានវ័យចំណាស់​ នោះគឺដោយ​សារ​តែ​ការ​ស្រឡាញ់​និង​ការ​យល់​ដឹង​ដែលពួកគេមាន​ចំពោះ​គ្នា​។

ជាឧទាហរណ៍ គូស្នេហ៍នៅក្នុងឧស្សាហកម្មកម្សាន្តថៃ៣ដួងនេះ អាចត្រូវបានគេមើលឃើញថា ទោះជាពួកគេមានមិត្តប្រុសចាស់ឬក្មេងក៏ដោយ។ ប៉ុន្តែស្នេហាគឺល្អឥតខ្ចោះ និងគួរឲ្យច្រណែនបំផុតដែលមនុស្សជាច្រើនចង់បាន។

១ Aff Taksaorn និង Nonkul Chanon

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​គូស្នេហ៍​មួយ​គូ​នេះ ដ្បិតថាស្នេហា​របស់ពួកគេនៅ​អាយុ​ខុសគ្នាក៏ពិតមែន ប៉ុន្តែ​មិនមែនជា​បញ្ហា​សម្រាប់​​ Aff និង​Nonkul ទេ។ បើទោះជា​អាយុ​ខុសគ្នា​ដល់​១៦​ឆ្នាំ​ ក៏​ភាពទាក់ទាញ​និងប្រជាប្រិយភាពរបស់​ពួកគេ​ ហាក់មិន​ថយចុះ​ទាល់តែសោះ​។ ភាគីខាងស្រី​ក៏បាន​បង្ហោះ​រូបភាព​គូស្នេហ៍​ជា​មួយមិត្តប្រុសវ័យក្មេង Nonkul ជា​លើក​ដំបូង​ ធ្វើឲ្យអ្នក​គាំទ្រ​បញ្ចេញ​មតិអបអរដល់ក្ដីស្រលាញ់របស់ពួកគេជារឿយៗ។

២ Kelly Rattapong និង Ploy-Ploypailin

ទោះ​បី​ជាគូស្នេហ៍នេះ​មាន​អាយុ​ខុស​គ្នា​១០​ឆ្នាំ​ ក៏​ស្នេហា​របស់​ពួក​គេ​មិន​មាន​ឧបសគ្គ​អ្វី​ឡើយសម្រាប់ការរស់នៅក្នុងនាមជាប្ដីប្រពន្ធ។ កាលពីចុងឆ្នាំ២០២៣ តារាសម្ដែងប្រុសលោក Kelly ដែលមានវ័យ៥៣ឆ្នាំ និងភរិយាក្រៅវិស័យសិល្បៈថៃឈ្មោះ Ploy​ ទើបតែដឹកដៃគ្នាប្រារព្ធ​ពិធី​មង្គល​ការ​មួយ​ ក្រោមបរិយាកាស​ស្រស់​ស្រាយ រ៉ូមែនទិក និង​កក់​ក្ដៅបំផុត។

៣​ Vasu Sangsingkeo និង Primrata Dej-Udom

គម្លាតអាយុ​មិន​មាន​បញ្ហា​សម្រាប់​គូស្នេហ៍​មួយ​គូ​នេះ​ទេ។ ទោះបីជាគម្លាតអាយុលើសពី ១៦ ឆ្នាំ​​ វាមិនមែនជាឧបសគ្គធ្វើឲ្យទំនាក់ទំនងប្រេះឆាដែរ។ ផ្ទុយទៅវិញ គូនេះមានពេលផ្អែមល្ហែមកាន់តែច្រើនឡើងៗជារៀងរាល់ថ្ងៃ ហើយ​រឹត​តែ​ពិសេស​ទៀត ​តារាសម្ដែងប្រុសលោក Vasu Sangsingkeo ទោះមានវ័យ​អាយុ ៥៥ ឆ្នាំ ​​តែ​សង្ហានិង​ក្មេងជាងវ័យមិនប្រែប្រួលទៅណាឡើយ។

៤ Ken theeradej និង Butsakorn Wongpuapan

គូស្នេហ៍ចុងក្រោយនេះ គឺជាគូស្នេហ៍វ័យចំណាស់បំផុតក្នុងវិស័យសិល្បៈថៃ ​ដែលមហាជនកោតសរសើរជារឿយៗ។ ថ្វីដ្បិតតែ Ken មាន​អាយុ​តិច​ជាងភរិយា ៧ ឆ្នាំ ប៉ុន្តែ​គម្លាត​អាយុ​មិន​មែន​ជា​ឧបសគ្គ​ទាល់​តែ​សោះ។ អ្នកទាំងពីរបានរួមដៃគ្នាសាងគ្រួសារដ៏កក់ក្តៅអស់រយៈពេលជាង ១៧ ឆ្នាំ ដោយមានកូនប្រុសសង្ហារដល់ទៅពីររូបនាបច្ចុប្បន្ន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាស្រីថៃ១០រូប លេងខ្លួនអបអរបុណ្យណូអែលសុទ្ធតែប្លែកៗពីគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម