Connect with us

ព័ត៌មានជាតិ

កម្ពុជា-ចិន សម្ពោធបណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀន

បានផុស

នៅ

បណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ត្រូវបាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងអប់រំ យុវជន និងកីឡា និងភាគីមិត្តចិន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ក្រោយរៀបចំក្នុងដំណាក់កាលដ៏លំបាក នៃជំងឺរាតត្បាតដោយកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានរាយការណ៍ពីសកម្មភាព និងកិច្ចសហការយ៉ាងល្អជាមួយ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំបណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដើម្បីសម្រួលដល់ការសិក្សារបស់សាធារណជនឈ្វេងយល់ពីបញ្ហាគ្រឿងញៀន។

ក្នុងនាម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កោតសសើរ ថ្លែងដល់កិច្ចខំរៀបចំបាននូវបណ្ណាល័យ និងអរគុណដល់ភាគីមិត្តចិន ដែលផ្តល់អំណោយរៀបចំបាននូវបណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀនមួយនេះ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចូលបញ្ហាគ្រឿងញៀនជាស្នូល ក្នុងនោះការងារផ្សព្វផ្សាយអប់រំ ជាការអទិភាពដើម្បីបញ្ចូនសារចំណេះដឹងដល់សាធារណជន ពិសេសយុវជន កុំឱ្យធ្លាក់ចូលទៅក្នុងអន្ទាក់ នៃគ្រឿងញៀន “យុវជនល្អមានសមត្ថភាព ប្រទេសអភិវឌ្ឍលឿន”។

លោក ចាង ឈាង (Mr.CHANG JIAN) អនុប្រធានបេសកកម្ម នៃស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា “យុវជនខ្លាំង ប្រទេសខ្លាំង ” យើងត្រូវបង្កើនការផ្សព្វផ្សាយអប់រំបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន ឱ្យពួកគាត់ចៀសចាកផុតពីបញ្ហាគ្រឿងញៀន ជឿជាក់ថា សាធារណជន​ អាចធ្វេីការងារស្រាវជ្រាវដើម្បីយល់ដឹង ហេីយចៀសចាកផុតពីបញ្ហាគ្រឿងញៀន។ ចិនបន្តអនុវត្តគោលការណ៍​ ជួយគ្នាទៅវិញទៅមក នឹងជួយគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងនាមជាមិត្តភាពគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន នៃទម្រង់មិត្តភាពត្បូងពេជ្រ។

ក្នុងនាម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្នុងឱកាសនោះដែរ លោក ជួន ជីវិន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ថ្លែងកោតសសើរ ថ្លែងអំណរគុណដល់គ្រប់អ្នកពាក់ព័ន្ធ ពិសេសរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ក្នុងការអនុវត្ត នៃគោលការណ៍មិត្តភាពគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ក្នុងទម្រង់មិត្តភាពត្បូងពេជ្រ ពិតជាធ្វើឱ្យកម្ពុជា-ចិន មានពន្លឺរស្មីឆោមពណ៌ដូចគ្រាប់ពេជ្រ និងមានតម្លៃថ្លៃថ្លា ហើយបណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀននេះពិតជាថ្នាលពង្រឹងចំណេះដឹងចូលរួមបង្ការទប់ស្កាត់​ កាត់បន្ថយបានបញ្ហាបង្កឡេីងដោយគ្រឿងញៀន​ ការពារបាននូវធនធានមនុស្សសម្រាប់ការអភិវឌ្ឍជាតិស្របតាមគោលដៅអភិវឌ្ឍជាតិកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ វិនាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៨ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៥៩ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម