Connect with us

កីឡា

ក្លិបធំៗចំនួន​១២នៅអឺរ៉ុបបដិសេធចូលរួមប្រកួតពានថ្មី Super League

បានផុស

នៅ

ក្លិបធំៗមួយចំនួន១២ នៅតំបន់អឺរ៉ុបបានប្រកាសពីគោលជំហររបស់​ខ្លួន​ដោយ​ប្រឆាំង​ការ​ចូលរួមប្រកួតប្រជែង​ក្នុង​ពាន​រង្វាន់​ថ្មី European Super League បន្ទាប់ពីគម្រោងនេះត្រូវបានដាក់ឲ្យដំណើរកាលជាផ្លូវការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តុលាការយុត្តិធម៌អឺរ៉ុបបានសម្រេចកាលពីថ្ងៃព្រហស្បតិ៍ ពី​ការ​ចោទប្រកាន់​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អឺរ៉ុប (UEFA) និង​សហព័ន្ធ​កីឡា​បាល់ទាត់​ពិភព​លោក (FIFA) ក្នុងការហាម​កីឡាករ និងក្លិបនៅអឺរ៉ុប ប្រសិនបើពួកគេយល់ព្រមចូលរួមជាមួយ Super League ជារឿងផ្ទុយនឹង​ច្បាប់​។ តាម​រយៈ​សេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អឺរ៉ុប មានន័យថា ស្ថាប័ន UEFA និង FIFA មិនអាចរារាំង ឬបញ្ឍប់ការបង្កើតពានរង្វាន់ថ្មីនេះបានទេ។

ទោះជាយ៉ាងណាក៏ដោយ រហូត​ដល់​ពេល​នេះ មានក្លិប​២ប៉ុណ្ណោះ​នៅបន្តគាំទ្រ​ពាន​​ Super League គឺ Barcelona និង Real Madrid របស់​អេស្ប៉ាញ​។ ផ្ទុយ​ទៅ​វិញ​ ក្លិបធំ​ចំនួន​១២​នៅទ្វីបអឺរ៉ុប​​បាន​ប្រកាសពីគោលជំហរ​របស់​ខ្លួន​នៅតែបន្តគាំទ្រ UEFA។

ក្លិប Manchester United បានប្រកាសជាផ្លូវការ​ពី​ការមិនចូលរូម​ពាន Super League ដោយ​បាន​បញ្ជាក់​ថា៖«ជំហររបស់យើងមិនផ្លាស់ប្តូរទេ។ យើងនៅតែប្តេជ្ញា​​ពេញទំហឹង​​ក្នុង​ការ​ចូល​រួម​ជា​មួយ​ UEFA និងកិច្ចសហប្រតិបត្តិការ​វិជ្ជមានជាមួយ UEFA, Premier League និងក្លិបផ្សេងទៀតតាមរយៈ ECA លើការអភិវឌ្ឍ​បន្ត​នៅអឺរ៉ុប»។

ចំណែក ក្លិប Manchester City បានប្រកាសជាផ្លូវ​ការ​ថា ៖«Manchester City បានបញ្ជាក់កាលពីឆ្នាំ២០២១ ថា ខ្លួនបានអនុម័តជាផ្លូវការ​ពី​ការ​ដកខ្លួន​​ចេញ​ពី​ European Super League។ គោលជំហររបស់យើងមិនផ្លាស់ប្តូរទេ។ យើងនៅ​តែ​ប្តេជ្ញាចិត្តចំពោះតម្លៃ​បាល់ទាត់អឺរ៉ុប។ យើងនឹងបន្តធ្វើការជាមួយក្លិបផ្សេងទៀតតាមរយៈ ECA និងចូលរួមក្នុងការប្រកួត​ពាន​របស់ UEFA»។

ក្លិប Tottenham Hotspur ប្រកាសជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ​ដោយ​​បានសង្កត់​ធ្ងន់​​ថា ៖«យើងបញ្ជាក់​ពី​ជំហររបស់យើងមិនផ្លាស់ប្តូរទេ។ យើងនៅតែប្តេជ្ញាចិត្តចំពោះតម្លៃ​បាល់ទាត់អឺរ៉ុប។ យើង​នឹង​បន្ត​ធ្វើ​ការ​ជាមួយ​​ក្លិប​រួម​គ្នា​តាម​រយៈ ECA និង​ចូល​រួម​ក្នុង​ការ​ប្រកួត​ប្រជែង UEFA»។

ក្លិប Chelsea ​មិនផ្លាស់ប្តូរជំហររបស់ពួកគេដែរ​តាម​រយៈ​ខ្លឹម​សារ​ថា ៖«យើងជឿជាក់យ៉ាងមុតមាំដោយធ្វើការជាមួយ Premier League, FA, ក្លិបអឺរ៉ុបផ្សេងទៀត។ តាមរយៈទំនាក់ទំនងដ៏រឹងមាំរបស់យើងជាមួយ ECA និងជាមួយ UEFA និង FIFA។ យើង​អាច​រួម​គ្នា​បន្ត​អភិវឌ្ឍ​ហ្គេម​អឺរ៉ុប​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា»។

ក្លិប Arsenal បានចេញសេចក្ដីប្រកាសថា ៖«Arsenal នៅ​តែ​ប្រកាន់​គោល​​ជំហរ​​មិនមានការផ្លាស់ប្តូរទេ។ យើងនឹងបន្តលេងក្នុងការប្រកួត UEFA ហើយបន្តធ្វើការជាមួយក្លិបនៅអឺរ៉ុប និងសមាគមក្លឹបអឺរ៉ុប (ECA)»។

ក្លិប Liverpool បានចេញសេចក្តីប្រកាសថា ៖«Liverpool ​នៅ​តែ​មិនចូលរួមក្នុង​ពាន​ European Super League។ យើងនឹងបន្តធ្វើការជាមួយក្លិបផ្សេងទៀតតាមរយៈ ECA និងចូលរួមក្នុងការប្រកួត UEFA»។

ក្រៅពីក្លិបធំៗនៅអង់គ្លេសប្រកាសមិនចូលរួម​ពាន​ Super League ក្លិបធំនៅ​អឺរ៉ុប​ផ្សេង​ទៀត​មាន​ Bayern Munich, Atletico Madrid, Borussia Dortmund, Roma, PSG និង Inter Milan សុទ្ធ​តែ​បាន​ប្រកាសពី​ការ​មិនចូលរួម​ក្នុង​ពាន​រង្វាន់​ថ្មី​នោះ​ដែរ៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ 90min

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៦ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៤១ នាទីutes មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម