Connect with us

KPT+

ភូមិតង់ ២កន្លែង នៅកោះកុង ស័ក្តិសមបំផុតសម្រាប់ដំណើរកម្សាន្តឆ្លងឆ្នាំបែបពិចនិក

បានផុស

នៅ

កោះកុង ជាខេត្តទេសចរណ៍ ដែលសម្បូរដោយកន្លែងដើរលេងបែបធម្មជាតិច្រើន ដូចជាទេសចរណ៍តំបន់កោះ ឆ្នេរសមុទ្រ ទឹកជ្រោះ សហគមន៍ព្រៃកោងកាង និងរមណីយដ្ឋានកែច្នៃជាច្រើនទៀត។ ប៉ុន្តែនៅពេលនេះ កម្ពុជាថ្មីសូមលើកយកតំបន់ទេសចរណ៍ព្រៃភ្នំ ២កន្លែង ក្នុងទឹកនៃខេត្តមួយនេះ ដែលមិនត្រឹមតែជាកន្លែងកម្សាន្តបែបពិចនិកប៉ុណ្ណោះទេ តែទេសចរក៏អាចគយគន់ទិដ្ឋភាពធម្មជាតិ ដែលក្រាលគ្របដោយផ្ទាំងពពកទទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ភូមិតង់អូរកី
ភូមិតង់អូរកី ជាកន្លែងគយគន់ទេសភាពធម្មជាតិ និងជាជំរុំបោះតង់មួយ ដែលទើបនឹងបង្កើតថ្មី លើភូមិសាស្ត្រ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ជាទីដ៏ពេញនិយមសម្រាប់ក្រុមអ្នកទេសចរ Camping ផងដែរ។ សម្រាប់សកម្មភាពកម្សាន្តនៅទីនេះ ទេសចរអាចជួលទូកជិះកម្សាន្តតាមដងព្រែក មើលថ្ងៃលិច ជិះទូកចាក់បង្គារពេលរាត្រី ជិះកាយាកកម្សាន្តកាត់ដងព្រឹក្សព្រៃ និងឡើងភ្នំកម្សាន្តដោយថ្មើជើងទៀតផង។

ប្រភពរូបភាព៖ Fresh Studio
ទេសចរណ៍-Tourim

ក្រៅពីនេះ នៅអាចទៅកម្សាន្តតំបន់ទេសចរណ៍ផ្សេងទៀតក្នុងតំបន់ជីផាត ទស្សនាសួនសត្វ ជួលម៉ូតូជិះកម្សាន្ត ក៏ដូចជារីករាយនឹង កម្សាន្តទឹកជ្រោះផងដែរ។ ឯការស្នាក់នៅ ទេសចរជ្រើសរើសការស្នាក់នៅជាលក្ខណៈបោះតង់ ឬបន្ទប់ស្នាក់ ជាក្រុមតូចឬធំ តាមការចង់បាន ដែលមានទេសភាពព័ទ្ធជុំ មានទឹកអូរ និងព្រៃភ្នំធម្មជាតិផងដែរ។

២. ស្ទឹងពពកភូមិតង់
សម្រាប់អ្នកនិយមដំណើរកម្សាន្តបែបពិចនិក សោយសុខនឹងធម្មជាតិ លក្ខណៈជាក្រុមៗ មិនសូវអ៊ូអរពេក ហើយក៏មិនស្ងាត់ពេកនៅថ្ងៃឆ្លងឆ្នាំសកល អាចសាកល្បងចូលរួមជាមួយនឹងកម្មវិធីសប្បាយៗរបស់ Camp Party Countdown បាន ដែលមានកម្មវិធីកម្សាន្តជាច្រើន ដូចជា live band acoustics អាចឱ្យទេសចរចូលរួមច្រៀងលេងកម្សាន្ត ជាមួយDJ, បង្ហោះគោម ,បាញ់កាំជ្រួច រួមនឹងការទទួលទានអាហារ-ភេសជ្ជៈ ជាមួយនិងបរិយាកាសធម្មជាតិ អង្គុយអាំងភ្លើងក្រោមអាកាសធាតុត្រជាក់មុខតង់ផងដែរ។

ក្រៅពីនេះ ទេសចរនៅអាចទៅកម្សាន្តនៅទំនប់វារីអគ្គិសនី ទឹកជ្រោះស្ទឹងពង្រូល ជិះក្បួន ឬទូកកាយាក់ កម្សាន្តតាមដងព្រែក ដែលរៀបចំឡើងនៅតាមកន្លែងសម្រាកលំហែផ្សេងទៀតនៅជើងភ្នំជាដើម។ មួយវិញទៀត អ្វីដែលមិនអាចអាក់​អាន​បាន​សម្រាប់ដំណើរកម្សាន្តឆ្លងឆ្នាំនៅទីនេះ គឺទិដ្ឋភាពពិសេសនៃការឡើងភ្នំ គយគន់សម្រស់ស្ទឹងពពក។

ប្រភពរូបភាព៖ Phum Teuk Srae
ប្រភពរូបភាព៖ Phum Teuk Srae
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម