Connect with us

ព័ត៌មានជាតិ

កន្លែងទេសចរណ៍​​ល្បីៗ ២៤ កន្លែង​នៅខេត្តក្រចេះ ត្រៀមស្វាគមន៍ភ្ញៀវទេសចរថ្ងៃបុណ្យឆ្លងឆ្នាំសកល

បានផុស

នៅ

រមណីយដ្ឋាននិងសហគមន៍អេកូទេសចរណ៍ធម្មជាតិជាច្រើនកន្លែងនៅក្នុងខេត្តក្រចេះ បានរៀបចំតុបតែងដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលខាងមុខនេះ។

លោក ចាន់ សុគន្ធី ប្រធានមន្ធីរទេសចរណ៍ខេត្តក្រចេះបានឲ្យដឹងថា រដ្ឋបាលខេត្តក្រចេះមានមន្ទីរទេសចរខេត្ត ជាសេនាធិការ បានកំពុងតែរៀបចំរមណីយដ្ឋានក៏ដូចជា សហគមន៍ទេសចរទាំងអស់នៅក្នុងខេត្តក្រចេះដើម្បីត្រៀមសម្រាប់ ទទួលភ្ញៀវទេសចរជាតិអន្តរជាតិ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានមន្ទីរទេសចរខេត្តរំពឹងថា នៅឆ្នាំ២០២៤ ខេត្តក្រចេះនឹងទទួលបានភ្ញៀវទេសចរច្រើនជាងឆ្នាំមុន ដោយផ្អែកលើមូលដ្ឋាន រមណីយដ្ឋានអេកូទេសចរណ៍ធម្មជាតិ និងសហគមន៍ទេសចរទាំងរដ្ឋនិងឯកជនមានចំនួន ២៤ កន្លែង ក្នុងនោះរមណីយដ្ឋាននិងសហគមន៍ទេសចរដែលមានប្រជាប្រិយមានភ្ញៀវទេសចរស្គាល់និងចង់ទៅលេងកំសាន្តចាប់ពីផ្នែកខាងលើនៃដងទន្លេមេគង្គរហូតដល់ខាងក្រោម រួមមានសហគមន៍ទេសចរកោះសាមសិប ព្រះវិហារធំសសរ ១០០ រមណីយដ្ឋានទឹកជួរកាំពី រមណីយដ្ឋានអន្លង់ផ្សោត រមណីយដ្ឋានភ្នំសំបុក សហគមន៍កោះទ្រង់ ព្រះវិហារបុរាណនិងផ្ទះបុរាណសសរ ១១ រកាកណ្ដាល រមណីយដ្ឋានភ្នំសុពណ៌កាឡី និងរមណីយដ្ឋានឆ្នេរខ្សាច់សុណ៍គិរី។

លោកបានប្តថា កន្លងទៅថ្មីៗនេះលោក​អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានដឹកនាំក្រុមការងារបច្ចេកទេសនៃមន្ទីរ ចុះ​ណែនាំដល់បងប្អូនអាជីវករដែលប្រកបរបរសេវាកម្មទេសចរណ៍នៅក្នុងខេត្តក្រចេះ ដោយផ្ដោតសំខាន់ទៅលើ តម្លៃ សេវាកម្ម គុណភាព អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់ដើម្បីឲ្យតំបន់ទេសចររបស់ខេត្តកាន់តែល្អនិងមានភាពទាក់ទាញ អ្នកបម្រើសេវាកម្មគឺធ្វើយ៉ាងត្រូវម៉េចយកចិត្តទុកដាក់ តាមការណែនាំរបស់អាជ្ញាធរ តម្លៃកុំឱ្យថ្លៃពេកឱ្យសមរម្យអាចទទួលយកបានទាំងអ្នកទិញ ក៏ដូចជាអ្នកលក់។

បន្ថែម​ពីនេះ​សេវាកម្ម គឺត្រូវធ្វើម៉េចឱ្យលឿនរហ័សទាន់ចិត្ត រីឯអនាម័យវិញធ្វើយ៉ាងណាត្រូវកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច ត្រូវដាក់កន្ត្រកសំរាម និងប្រមូលសំរាមទុកដាក់ឲ្យបានត្រឹមត្រូវ ទាំងមុនពេលភ្ញៀវចូល និងជោគជ័យទៅវិញ។ ជៀសវាងការចោលសំរាមនៅក្នុងទឹក ដែលអាចបណ្ដាលឲ្យហូរតាមទឹកទៅខាងក្រោម ដែលជាហេតុបណ្ដាលប៉ះពាល់ដល់តំបន់អន្លង់ផ្សោត។

ដោយឡែក បញ្ហាសន្តិសុខស្ដាប់ធ្នាប់ គឺចាំបាច់បន្ទាប់ពីភ្ញៀវមកលេងកំសាន្ត គឺត្រូវចង់មានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ការកំសាន្តការលំហែ គឺត្រូវតែមានសុវត្ថិភាពជូនភ្ញៀវ។ ដូច្នេះ អាជ្ញាធរនៅទីនោះបានរៀបចំការការពារផ្ញើរថយន្ត ម៉ូតូ និងត្រួតពិនិត្យការចេញចូលជូនភ្ញៀវផងដែរ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្យុះទី២១ឈ្មោះ កងរី បានវិវដ្ដទៅជាព្យុះសង្ឃរា នឹងធ្វើឲ្យកម្ពុជាមានភ្លៀងជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ឧបត្ថម្ភថវិកាជិត២ម៉ឺនដុល្លារ ដល់យុវជនម្នាក់ដែលមានជម្លោះជាមួយថៅកែ រហូតជាប់ពន្ធនាគារ

ព័ត៌មានជាតិ២០ ម៉ោង មុន

ជនជាតិវៀតណាមជាប់ឃុំនៅស្វាយរៀង ត្រូវបានបក្សពួករំដោះចេញពីពន្ធនាគារដោយសុវត្ថិភាព ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវ

ព័ត៌មានជាតិ៨ ម៉ោង មុន

​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ ថត​បាន​ភស្តុងតាង​​សត្វ​កម្រ ១០៨ ប្រភេទ​ ក៏​មាន​ហ្វូង​សត្វ​ឆ្កែព្រៃចុងក្រោយ​បង្អស់​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មុនមរណភាព មហាសេដ្ឋីឥណ្ឌា Tata ទុកមរតក ១១៨ លានដុល្លារដល់ឆ្កែសំណព្វ ជាជាងឲ្យបងប្អូនបង្កើត

Sokha Hotels

ព័ត៌មានពេញនិយម