Connect with us

ព័ត៌មានជាតិ

គន្លឹះខ្លះៗ ក្នុងការជ្រើសរើសអាហារដ៏ត្រឹមត្រូវសម្រាប់កូនតូច

បានផុស

នៅ

ក្នុងនាមជាឪពុកម្តាយ ការធានាអាហារមានជីវជាតិ និងសុវត្ថិភាពសម្រាប់កូន គឺជារឿងអាទិភាពចម្បង។ ការផ្តល់អាហារត្រឹមត្រូវ ពិតជាមានសារៈសំខាន់ណាស់ ជាពិសេស ក្នុងអំឡុងពេលបីឆ្នាំដំបូងនៃជីវិត នៅពេលដែលកូនរបស់អ្នកលូតលាស់យ៉ាងឆាប់រហ័ស ហើយត្រូវការថាមពល និងសារធាតុចិញ្ចឹមច្រើន។

សម្រាប់កុមារអាយុចន្លោះពី ៦ខែដល់ ៣ឆ្នាំ ផ្លែឈើ និងបន្លែស្រស់ គ្រាប់ធញ្ញជាតិ សាច់ឆ្អិនទន់ ត្រី និងស៊ុត គឺជាជម្រើសដ៏ល្អ។ យ៉ាងណាមិញ ថ្មីៗនេះ យូនីសេហ្វ បានប្រាប់ពីគន្លឹះខ្លះៗ ដែលអាចជួយជ្រើសរើសអាហារដំបូងបានត្រឹមត្រូវសម្រាប់កូនរបស់អ្នកដែលមានអាយុក្រោម ៣ឆ្នាំ។

រូបភាព៖ UNICEF
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.ផ្តល់អាហារសម្បូរជីវជាតិច្រើនប្រភេទ

ប្រសិនបើកូនរបស់អ្នកមានអាយុក្រោម ២ឆ្នាំ សូមបន្តបៅដោះតាមដែលកូនចង់បាន។ លើសពីនេះ ផ្តល់អាហារបន្ថែមជាច្រើនមុខជារៀងរាល់ថ្ងៃ ដើម្បីផ្តល់ឱ្យកូនរបស់អ្នកនូវឱកាសដ៏ល្អបំផុតក្នុងការទទួលបានសារធាតុចិញ្ចឹមទាំងអស់ដែលគេត្រូវការ។ ជាពិសេស ការផ្តល់ឱ្យនូវផ្លែឈើ និងបន្លែជាច្រើនប្រភេទ ដោយធានាថា កូនតូចរបស់អ្នកទទួលបានវីតាមីន សារធាតុរ៉ែ ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលគេត្រូវការ។ ត្រូវប្រាកដថា បានរួមបញ្ចូលផងដែរនូវប្រូតេអ៊ីន (ទឹកដោះគោ ស៊ុត សាច់ ត្រី ឬ ដូចជា តៅហ៊ូ សណ្តែក) ក្នុងអាហាររបស់កូនអ្នក ក៏ដូចជាប្រេង ឬខ្លាញ់តិចតួចសម្រាប់ថាមពល។

២.ជ្រើសរើសអាហារក្នុងស្រុក  

អ្វីដែលស្រស់ អាចរកបានក្នុងស្រុក និងត្រូវបានចម្អិន និងបរិភោគតាមប្រពៃណីក្នុងគ្រួសារ ឬវប្បធម៌របស់អ្នក គឺជាជម្រើសដែលមានសុខភាពល្អសម្រាប់កូនរបស់អ្នក។ ត្រូវចងចាំថា នៅពេលអ្នកណែនាំកូនរបស់អ្នកឱ្យស្គាល់អាហារដំបូងដែលមានសុខភាពល្អដំបូងក្នុងជីវិត នោះអ្នកកំពុងបង្កើតទម្លាប់ញ៉ាំអាហារដែលមានសុខភាពល្អដល់ពួកគេបានពេញមួយជីវិត។

៣.ជៀសវាងអាហារដំបូងដែលមានជាតិស្ករ និងអំបិលខ្ពស់ 

ប្រសិនបើអ្នកសម្រេចចិត្តទិញអាហារវេចខ្ចប់សម្រាប់កូនតូចរបស់អ្នក វាជារឿងសំខាន់ក្នុងការអានស្លាកសញ្ញាអាហារូបត្ថម្ភនៅខាងក្រោយផលិតផលមុននឹងទិញអ្វីទាំងអស់ ត្រូវពិនិត្យមើលជាតិស្ករ និងអំបិល។ ​ការ​ទទួលទាន​ជាតិ​ស្ករ​ខ្ពស់ ពិសេស​នៅ​អាយុ​ក្មេង អាច​នាំ​ឱ្យ​មាន​ការឡើង​ទម្ងន់ និងជាទម្លាប់​ញ៉ាំ​មិនល្អ​ក្នុង​ជីវិត​​។ ចំណែក របបអាហារដែលមានជាតិប្រៃអាចបង្កើនសម្ពាធឈាម សូម្បីតែចំពោះកុមារតូចៗ ហើយក៏ប៉ះពាល់ដល់សុខភាព និងចំណង់ចំណូលចិត្តរយៈពេលវែងរបស់កូនអ្នកផងដែរ។​

រូបភាព៖ UNICEF

 ៤. រៀបចំផែនការដោយប្រុងប្រយ័ត្ន និងការជ្រើសរើសអាហារសម្រន់ 

អាហារសម្រន់ដែលមានសុខភាពល្អអាចបន្ថែមទៅលើការទទួលទានសារធាតុចិញ្ចឹមរបស់កុមារ។ នំបុ័ង  ឈីស ឬផ្លែឈើ សុទ្ធតែជាអាហារដែលងាយស្រួលញ៉ាំ និងមានជីវជាតិសម្រាប់កុមារ។ ប្រសិនបើអ្នកជ្រើសរើសទិញអាហារសម្រន់ដែលបានវេចខ្ចប់ និងអាហារដ៏ទៃទៀត ត្រូវប្រាកដថា បានអានដោយប្រុងប្រយ័ត្ននូវបញ្ជីគ្រឿងផ្សំ ព្រោះអាហារទាំងនេះច្រើនតែអាចកែច្នៃបានខ្ពស់។ នៅអាស៊ីអាគ្នេយ៍ ៧២ភាគរយនៃអាហារសម្រន់ទាំងនេះ មានបន្ថែមជាតិស្ករ។ 

រូបភាព៖ UNICEF

ការបន្ថែមតម្លៃអាហារូបត្ថម្ភទៅក្នុងរបបអាហាររបស់កូនអ្នក អាចជួយបង្កើតទម្លាប់ទទួលទានអាហារដែលមានសុខភាពល្អនៅដំណាក់កាលដំបូង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទីutes មុន

តារាចម្រៀងល្បីឈ្មោះបោះសំឡេងទសវត្សរ៍៩០ ៣ដួង កំពុងឈរលើតំណែងរាជនីសំឡេង ក្នុងចិត្តអ្នកគាំទ្រ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

អ៊ុយក្រែន៖ ​ទាហាន​កូរ៉េ​ខាង​ជើង​​ មាន​បទ​ពិសោធន៍​តិច មិន​ទាន់​ជះ​ឥទ្ធិពល​ធំដុំ​ទេ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

បុរស​ម្នាក់​ត្រូវបាន​គេ​រំលោភ​នៅ​កណ្តាល​ក្រុង Brighton ប្រទេសអង់គ្លេស

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

​តើ​​​​​​ លោក Han Duck-soo ប្រធានាធិបតីស្តីទី​​កូរ៉េខាងត្បូងត្រូវធ្លាក់​ដោយ​សំឡេង​១៥១ឬ​២០០?​

ព័ត៌មានជាតិ៣៨ នាទីutes មុន

សម្ដេចតេជោ៖ កម្ពុជា-វៀតណាម គួរពង្រីកការផ្លាស់ប្ដូរប្រជាជន និងប្រជាជន តាមរយៈវិស័យទេសចរណ៍ ជាពិសេសការធ្វើដំណើរតាមផ្លូវគោក

សន្តិសុខសង្គម៩ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍៨ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ចរាចរណ៍៦ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

Sokha Hotels

ព័ត៌មានពេញនិយម