ព័ត៌មានជាតិ
ទម្លាយរូបមន្តអំបុកខ្មែរបាត់ដំបងប្រើគ្រឿងផ្សំពិសេស គ្រោងវាយលុកទីផ្សារប្រទេសធំៗចំនួន ៣
កញ្ញា វាសនា វិច្ឆារ៉ាវ៉ា ប្រធានផ្នែកគ្រប់គ្រងក្រុមហ៊ុន «ហេង ច័ន្ទនី អង្គរមាស» បានគូសបញ្ជាក់ថា អំបុកខ្មែរ ៥ រសជាតិរបស់សហគ្រាសកំពុងត្រៀមនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសធំៗចំនួន ៣ នាពេលឆាប់ៗខាងមុខនេះ។
បច្ចុប្បន្នសហគ្រាសបានកែច្នៃអំបុកមាន ៥ រសជាតិផ្សេងៗគ្នា ក្នុងនោះមានអំបុកសារាយសមុទ្រ, អំបុកផ្លែឈើចម្រុះ, អំបុកចេកបាត់ដំបង, អំបុកលាយគ្រឿង និងអំបុកធម្មជាតិ។
ប្រធានផ្នែកគ្រប់គ្រងក្រុមហ៊ុន ហេង ច័ន្ទនី អង្គរមាស ដែលមានទីតាំងស្ថិតក្នុងភូមិ រំចេកពីរ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបងបានថ្លែងមកកាន់ «កម្ពុជាថ្មី» ថា «អំបុកដែលធ្វើឡើងក្នុងសហគ្រាសមានរសជាតិខុសពីអំបុកធម្មតាដែលបុកដោយដៃ ដោយគិតគូរយ៉ាងខ្លាំងពីខ្សែចង្វាក់ផលិតកម្មគោរពទៅតាមស្តង់ដារ ISO និងប្រព័ន្ធ “សប្រាំ” ជាចាំបាច់ដើម្បីរក្សាគុណភាពសុវត្ថិភាព»។
ពាក់ព័ន្ធនឹងវត្ថុធាតុដើមដែលជួយឲ្យអំបុកទទួលបានគុណភាពនិងរសជាតិឆ្ងាញ់ ប្រធានគ្រប់គ្រងរូបនេះបានបង្ហើបថាដោយសារផលិតចេញពីពូជស្រូវពីរប្រភេទគឺពូជស្រូវសែនពិដោរ និងពូជស្រូវសែនក្រអូប ដែលសម្រិតសម្រាំងជាពូជស្រូវល្អបំផុត និងផ្លែឈើយកមកកែច្នៃរួមបញ្ចូលចេញជាអំបុកមានរសជាតិខុសប្លែកពីអំបុកធម្មតា។
ប្រធានគ្រប់គ្រងសហគ្រាសហេង ច័ន្ទនី អង្គរមាសបានឲ្យដឹងបន្ថែមថា ក្រៅពីការផ្គត់ផ្គង់តម្រូវការក្នុងស្រុក អំបុកខ្មែរ ៥ រសជាតិ របស់សហគ្រាសគ្រោងនឹងនាំចេញទៅកាន់ទីផ្សារប្រទេសធំៗចំនួន ៣ មានដួចជា ប្រទេសចិន ប្រទេសកូរ៉េ និងប្រទេសអូស្ត្រាលី។
ទន្ទឹមនេះ អ្នកស្រី ញ៉ែម ច័ន្ទនី អគ្គនាយកក្រុមហ៊ុន «ហេង ច័ន្ទនី អង្គរមាស» បានគូសបញ្ជាក់ថា អំបុកជាប្រភេទអាហារប្រពៃណីទំនៀមទម្លាប់ខ្មែរដែលមានតាំងពីយូរលង់ណាស់មកហើយ ហើយក៏ជាអាហារបម្រុងទ័ពដ៏សំខាន់ក្នុងពេលសឹកសង្រ្គាម។
ម្ចាស់សិប្បកម្មរូបនេះសង្កេតឃើញថា សម័យកាលបច្ចុប្បន្នការទទួលទានអំបុកមានការធ្លាក់ចុះខ្លាំង មានន័យថាអ្នកចូលចិត្តទទួលទានមានតែមនុស្សវ័យចាស់ ប៉ុន្តែចំពោះយុវជនជំនាន់ក្រោយៗហាក់ដូចជាមិនសូវមានការនិយមចូលចិត្ត។ ដូច្នេះដើម្បីជាការចំណែកលើកទឹកចិត្តឲ្យមានការចូលរួមពីសំណាក់អ្នកជំនាន់ក្រោយ និងអាចលើកស្ទួយអំបុកខ្មែរ ទើបអ្នកស្រីសម្រេចយកអំបុកខ្មែរមកកែច្នៃឲ្យមានការទាក់ទាញឡើងវិញ។ មួយវិញទៀត ក៏ចង់បង្ហាញថាអំបុកជាអាហារមួយប្រភេទដែលធ្វើឡើងចេញពីស្រូវរបស់ខ្មែរសុទ្ធសាធ។
សហគ្រាសហេង ច័ន្ទនី អង្គរមាស វិវត្តចេញពីអាជីវកម្មគ្រួសារតាំងពីឆ្នាំ ២០១៧ និងអាចឈានមកជាឧស្សាហកម្មដូចបច្ចុប្បន្ន ក្រៅពីមានកែច្នៃអំបុកក៏មានការផលិតនិងកែច្នៃអាហារក្រៀមជាច្រើនមុខទៀតមានដូចជា ត្រី មាន ៥ ប្រភេទមានត្រីឆ្ងាញ់ធម្មជាតិ, ត្រីឆ្ងាញ់ទន្លេសាប, ត្រីឆ្អើរបាត់ដំបង, ត្រីរសជាតិហិរ, ត្រីរសជាតិល្ង។ ម្សៅចេក ៤ មុខ ដូចជា ម្សៅចេក, កាហ្វេម្សៅចេក, ចេកល្ងសរ និងចេករសជាតិត្រី។ ម្ទេសកែច្នៃចេញដូចជា ម្ទេស ៣ ពណ៌ និងម្ទេសគ្រឿងពិសេសជាដើម សម្រាប់ធ្វើការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ