Connect with us

KPT+

ព្រហ្ម​លិខិត​ចង់ឱ្យ​ខ្ញុំ​ដួល មាន​វិធី​ដើម្បី​ក្រោក​ឡើងវិញ​អត់​?

បានផុស

នៅ

​ខ្ញុំ​មិន​ជឿ​ព្រហ្ម​លិខិត មិន​ជឿ​ភ័ព្វ​ព្រ​ង​វាសនា​នោះទេ ។ នេះ​ជាស​ម្តី របស់​ពិធី​ការិនី​មានទ្រព្យ​ស្តុកស្តម្ភ​អូ​ប្រា​វីន​ហ្វ្រេ​។​

​នៅក្នុងពេល​ថ្លែង​សុន្ទរកថា​នៅ​សាកលវិទ្យាល័យ​ Harvard ស្ត្រី​ដ៏​ជោគជ័យ​រូបនេះ​និយាយថា ៖

«​យើង​ម្នាក់ៗ​ជួបប្រទះ​នឹង​ការ​ជំពប់​ដួល​ខ្លះៗ​នៅក្នុង​ជីវិត​របស់​យើង ស្លាកស្នាម​ផ្លូវចិត្ត​ខ្លះ​ស្រាល​ខ្លះ​ធ្ងន់​សឹង​អាច​សម្លាប់​យើង​បាន ជួនកាល​យើង​ទើបតែ​ត្រូវបាន​គេ​បញ្ឈប់​ពី​ការងារ ឬ​ត្រូវគេ​មួយ​បង្កាច់ ឬ​ត្រូវ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ ឬ​រឿង​ចៃដន្យ​ណាមួយ​។ ពេលខ្លះ​យើង​ត្រូវ​បង្ខំចិត្ត ខំប្រឹង​ធ្វើការ​ងារ​មួយ ដែល​មិនត្រូវ​សោះ​ទៅតាម​ផែនការ​របស់​យើង​។ ក្នុង​គ្រា​ទាំងនេះ ពេលខ្លះ​យើង​ហាក់​ចង់​លែង​តស៊ូ ហើយ​អស់​កម្លាំងកាយ​ចិត្ត លង់​ជ្រៅ​ទៅក្នុង​អារម្មណ៍​ឈឺចាប់​និង​ការសង្ស័យ​ប៉ុន្តែ​ទាំងនេះ​គឺជា​រឿង​ធម្មតា​ប៉ុណ្ណោះ វា​ជា​ជីវិត ។ »

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រី​បាន​បង្ហើប​ពី អាថ៌កំបាំង​នៃ​ការយក​ឈ្នះ​ជីវិត​ដែលមាន​បន្តបន្ទាប់​នៅ​ខាងក្រោម​នេះ​៖

១. ទទួលយក​ការពិត​ចំពោះ​រឿង​ណាមួយ​ដែល​យើង​មិនអាច​ផ្លាស់ប្តូរ​វា​បាន​

​វា​ដូច​ជាការ​សោកសៅ​ពេល​និយាយ​ដ​លើ​ត្រង់ណេះ ប៉ុន្តែ​នៅក្នុង​ជីវិត​ពិតជា​មានរឿង​ខ្លះ​ដែល​លើសពី​ការគ្រប់គ្រង​របស់​យើង​។​ ប្រសិនបើ​អាជីវកម្ម​របស់​យើង​បរាជ័យ​ ហើយ​ជំពាក់​គេ​ច្រើន​ យើង​មិនអាច​ទៅ​ផឹកស្រា​ដើ​ម្បី​ផ្លាស់ប្តូរ​ការពិត​នេះ​ចេញ​វិញ​បានទេ​។ ប្រសិនបើ​មនុស្ស​ជាទី​ស្រលាញ់​ណា​ម្នាក់​បាន​ចាកចេញ​ទៅហើយ ការឈឺចាប់​នោះ​ទោះ​យូរ​ប៉ុណ្ណា​ក៏​គង់​មិនអាច​ផ្លាស់ប្តូរ​វា​បាន​វិញ​ដូចគ្នា​។ ដូច្នេះ​ព្យាយាម​ទទួលយក​វា​ហើយ​ចាប់ផ្តើម​គិតពី​អ្វី​ដែលជា​ដំណោះស្រាយ​។​

២. កំណត់​គោលដៅ​ជីវិត​ឡើងវិញ​

​ការរៀន​ពី​ឥរិយាបទ​របស់​យើង​អាច​នាំទៅដល់​ការផ្លាស់ប្តូ​រ ហើយ​រៀន​ពី​ទិដ្ឋភាព​នៃ​បទពិសោធន៍​ដើម្បី​ជា​ទុន​យកមក​កំណត់​គោលដៅ​សារជាថ្មី​។ មនុស្ស​ជាច្រើន​លើ​លោក​នេះ រៀន​ពី​បរាជ័យ​ច្រើនជាង​ជោគជ័យ​។​ ពួកគេ​បរាជ័យ​ច្រើនដង​ មុនពេល​ជោគជ័យ​ដល់​កំពូល​។ ប៉ុន្តែ​អ្វីដែល​សំខាន់បំផុត​នោះ​គឺ​ត្រូវ​ចងចាំ​ថា ​កុំ​បោះបង់ចោល​ខ្លួនឯង​ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។ ពិភពលោក​នេះ​អាច​ស្អប់​យើង​បោះបង់ចោល​យើង តែ​យើង​ខ្លួនឯង​ត្រូវតែ​ភ្លឺស្វាង​ហើយ​ដឹងថា​ត្រូវ​បន្តទៅ​តាមផ្លូវ​ណា​។​

៣. ចូរ​រៀន​អភ័យទោស​ឱ្យ​ខ្លួនឯង​និង​អ្នកដទៃ​

​នៅពេលដែល​ជីវិត​លំបាកលំបិន ជាធម្មតា​ទេ​ដែលមាន​យើង​អារម្មណ៍​ថា​មាន​កំហុស​។​ ការបន្ទោស​ខ្លួន​និង​ការ​ស្អប់​ខ្លួនឯង​មិនអាច​ជួយ​អ្វី​បាន​ទាំងអស់​។ ទោះយ៉ាងណា​ក៏ដោយ​គ្រប់គ្នា​ត្រូវតែ​រៀន​អភ័យទោស​ឱ្យ​ខ្លួនឯង​និង​អ្នកផ្សេង ដើម្បី​បំភ្លេចចោល​ហើយ​ឆ្ពោះទៅមុខ​។​ កុំ​បង្ខាំង​ខ្លួន​យើង​ក្នុង​ភាព​ងងឹត​។​

​ចូរ​សិក្សា​មនុស្ស​ទាំងឡាយណា​ដែល​ធ្លាប់​ឆ្លងកាត់​ស្ថានភាព​លំបាក​ដូច​យើង ហើយ​ពេលនេះ​ពួកគេ​អាច​រស់នៅ​ដោយ​ជោគជ័យ​។ តើ​ពួកគេ​បានធ្វើ​អ្វី​ដើម្បី​សង្គ្រោះ​ខ្លួនគេ​មកវិញ ? ការអាន​សំខាន់​ណាស់ វា​អាចជួយ​បាន​ច្រើន​។៕

អត្ថបទ៖ ស្រស់​

ចុចអាន៖ ទម្លាប់ល្អ ៤ យ៉ាងដែលធ្វើឱ្យឱកាសល្អកើតឡើងម្តងហើយម្តងទៀតក្នុងជីវិត

ចុចអាន៖ ដឹង​គន្លឹះ​នេះ អាច​ឲ្យ​យុវវ័យ​ចូលចិត្ត​ដើរ​កម្សាន្ត​ជាមួយ​អ្នក​ផ្ទះ​ជាង​មិត្តភក្ដិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

កូរ៉េ​ខាង​ត្បូង​ក្លាយ​ជា​«សង្គមមនុស្ស​ចាស់» ជា​ផ្លូវ​ការ ក្រោយអត្រា​​​២០%នៃ​​ប្រជាជន​អាយុ​លើស​៦៥​ឆ្នាំ​

ព័ត៌មានជាតិ៤ នាទីutes មុន

មន្ត្រីក្រសួងយុត្តិធម៌ ឱ្យអាជ្ញាធរខេត្តសៀមរាបផ្សព្វផ្សាយបានទូលាយពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ១០ នាទីutes មុន

អភិបាលរងខេត្តស្វាយរៀង៖ ឧក្រិដ្ឋជនយកបច្ចេកវិទ្យាជឿនលឿន ទាក់មនុស្ស ដើម្បីធ្វើសកម្មភាពជួញដូរ និងកេងប្រវ័ញ្ចគ្រប់ទម្រង់

សន្តិសុខសង្គម១៧ នាទីutes មុន

ស្ពានអាកាស មរតកតេជោ ជាន់ទី១ បើកឲ្យដំណើរការបណ្តោះអាសន្នទាំងស្រុង

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

២១​ស្លាប់ក្នុងហិង្សានយោបាយ​នៅម៉ូសំប៊ិក​ ក្រោយ​តុលាការ​កំពូល​សម្រេច​ក្តី​

សន្តិសុខសង្គម២៣ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម៧ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍៦ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម