Connect with us

ព័ត៌មានជាតិ

ទូតរុស្ស៊ី៖ សេដ្ឋកិច្ច វិនិយោគ ជាវិស័យអាទិភាពដើម្បីបន្តពង្រឹងសហប្រតិបត្តិការជាមួយកម្ពុជា

បានផុស

នៅ

សេដ្ឋកិច្ច និងវិនិយោគ ជាវិស័យអាទិភាពរបស់រដ្ឋាភិបាលរុស្ស៊ីក្នុងការបន្តពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ខណៈទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ នេះជាការថ្លែងរបស់លោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក អាណាតូលី បូរ៉ូវីក ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-រុស្ស៊ី ជាពិសេសក្នុងអាណត្តិរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា គឺរុស្ស៊ី បានបើកជំហរចំពោះផ្ដួចផ្ដើមរបស់កម្ពុជាក្នុងការបន្តពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈការបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំនៃមិត្តភាពការទូត ទំនុកចិត្តទៅវិញទៅមក និងបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន។ លោកឯកអគ្គរដ្ឋទូត បានរំលឹកថា ក្នុងជំនួបសម្ដែងការគួរសមជាមួយសម្ដេចធិបតី កាលពីខែតុលា កន្លងទៅ លោក បានពិភាក្សាអំពីការពង្រីកទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-រុស្ស៊ី ដោយផ្ដោតលើវិស័យនយោបាយ សន្តិសុខ ពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ទំនាក់ទំនងអន្តរបក្ស និងអន្តរសាសនា ក៏ដូចជាកិច្ចសហប្រតិបត្តិការមនុស្សធម៌។

ជាថ្មីម្ដងទៀត ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃនេះ លោក​ អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា បានអះអាងនូវការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលរុស្ស៊ីដែលមានបំណងដោយស្ម័គ្រក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងប្រកបដោយខ្លឹមសារជាមួយកម្ពុជា ជាពិសេសក្នុងអាណត្តិនៃរាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។ លោក ថា រុស្ស៊ី ចង់ឱ្យពន្លឿនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនថែមទៀត។

លោកឯកអគ្គរដ្ឋទូតរុស្ស៊ី សង្កត់ធ្ងន់ថា នៅក្នុងឆ្នាំ២០២៣នេះ កម្ពុជា និងរុស្ស៊ី សម្រេចបាននូវលទ្ធផលជាផ្លែផ្កាជាច្រើនគួរឱ្យកត់សម្គាល់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បើទោះបីជាស្ថានភាពអន្តរជាតិបានធ្វើឱ្យប៉ះពាល់ដល់កម្ពុជាផង និងរុស្ស៊ីផងក៏ដោយ ហើយលោក សង្ឃឹមថា នៅឆ្នាំក្រោយ កម្ពុជា និងរុស្ស៊ី នឹងខិតខំប្រឹងប្រែងជំរុញឱ្យទំនាក់ទំនងជាមិត្តភាពនេះទទួលបានខ្លឹមសារ និងសមិទ្ធផលជាក់ស្ដែងកាន់តែច្រើនបន្ថែមទៀត ក្នុងនោះ រុស្ស៊ី នឹងពិនិត្យលទ្ធភាពក្នុងការនាំចូលផលិតផលរបស់កម្ពុជាទៅក្នុងទីផ្សាររុស្ស៊ី។  

ពាក់ព័ន្ធនឹងទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរវិញ ត្រូវបានលោកឯកអគ្គរដ្ឋទូតរុស្ស៊ី បញ្ជាក់ថា មានការរីក ចម្រើនគួរឱ្យកត់សម្គាល់ ដោយភាគីទាំងពីរ បានរៀបចំឱ្យមានព្រឹត្តិការណ៍ និងវេទិកាជាច្រើនក្នុងកម្រិតនយោបាយ ជាពិសេសនោះ គឺថ្នាក់ដឹកនាំកំពូលកម្ពុជា-រុស្ស៊ី បានទាក់ទងគ្នាជាប់ជាប្រចាំ តាមរយៈការផ្ញើសារឱ្យគ្នាទៅវិញទៅមកក្នុងឱកាសនានា ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម