Connect with us

កីឡា

ទោះមានសង្គ្រាម អ៊ីស្រាអែលនឹងចូលរួម​កីឡាអូឡាំពិក២០២៤នៅបារាំង១០០%

បានផុស

នៅ

ប្រធានគណៈកម្មាធិការអូឡាំពិកអ៉ីស្រាអែល លោក Yaël Arad បានធានាកាលពីថ្ងៃព្រហស្បតិ៍បាន​បញ្ជាក់​ពី​អ៉ីស្រាអែល នឹងមានវត្តមាន​១០០% ​ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីស នៅឆ្នាំ២០២៤ ត្រឹមតែជាងពីរខែ បន្ទាប់ពីការផ្ទុះជម្លោះជាមួយក្រុមហាម៉ាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីតកីឡាករយូដូ​រូបនេះបាននិយាយថា ៖«យើងខិតជិតដល់ព្រឹត្តិការណ៍កីឡាអូឡាំពិកជាមួយនឹងទំនុកចិត្តថាយើងនឹងទៅទីនោះ១០០ភាគរយ។ យើងនឹងអាចចូលរួមបានដូចប្រទេសដទៃទៀត»។

ការវាយប្រហារថ្ងៃទី៧ ខែតុលា ដែលមិនធ្លាប់មានពីមុនមកដោយចលនាអ៉ីស្លាម​ហាម៉ាស់បានសម្លាប់មនុស្ស​​១១៤០​នាក់​ ក្នុង​ប្រទេសអ៉ីស្រាអែល​ដែលភាគច្រើនជាជនស៊ីវិល។ នេះបើយោងតាមការបូកសរុបដោយ AFP ដោយផ្អែកលើតួ​លេខ​ផ្លូវការចុងក្រោយរបស់អ៉ីស្រាអែល។

អ៉ីស្រាអែល​បានឆ្លើយតបដោយការវាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សា បន្ទាប់មក​វាយ​ប្រហារផ្លូវ​គោក។

ក្រុម​ហាម៉ាស់បាននិយាយកាលពីថ្ងៃពុធថា ប្រតិបត្តិការយោធាអ៉ីស្រាអែល​បានសម្លាប់មនុស្ស ២០ ០០០នាក់នៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម ក្នុង​នោះ​មាន​កុមារយ៉ាងហោចណាស់ ៨០០០នាក់ និងស្ត្រី ៦២០០នាក់។

លោក Yaël Arad បាននិយាយថា ៖«យើងនៅតែ​ភ្ញាក់ផ្អើលចំពោះ​ថ្ងៃទី៧ ខែតុលា។ វាពិបាកក្នុងការដេកលក់ហើយភ្ញាក់ឡើង មនុស្សគ្រប់គ្នាបានបាត់បង់នរណាម្នាក់ដែលនៅជិតពួកគេ»។

ក្រុមអត្តពលិកអ៉ីស្រាអែល

នៅក្នុងគំនិតរបស់លោក ៖«វាជាការលំបាកសម្រាប់អត្តពលិកក្នុងការស្រមៃថា ការហ្វឹកហាត់ក្នុងកាលៈទេសៈបែបនេះដើម្បីធ្វើអ្វីមួយក្រៅពីជួយជនរួមជាតិរបស់ពួកគេ។ ប៉ុន្តែគណៈកម្មាធិការអូឡាំពិកអ៉ីស្រាអែល​បានស្នើឲ្យពួកគេ​លើក​ទង់ជាតិរបស់ប្រទេសឲ្យខ្ពស់នៅព្រឹត្តិការណ៍អូឡាំពិក»៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

បណ្ឌិត ងិន បាណាល់ ផ្តល់ម៉ាស៊ីនបូមទឹក៤គ្រឿង ជួយសង្រ្គោះស្រូវ នៅស្រុកបាភ្នំ ដែលខ្វះទឹកស្រោចស្រព

ព័ត៌មានជាតិ៣៣ នាទីutes មុន

កម្មវិធីផ្ដល់ដីការពារព្រៃ៖ ពលរដ្ឋក្រីក្រពិត ក្នុង១គ្រួសារនឹងបានដី៣ហិកតា បើសិនទៅរស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

ព័ត៌មានជាតិ៣៩ នាទីutes មុន

គណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក

នយោបាយ៤០ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យក្រសួង២បន្តដោះស្រាយបញ្ហាស្រូវជូនប្រជាពលរដ្ឋ

ជីវិតកម្សាន្ដ៤៨ នាទីutes មុន

ជំទាវឧកញ៉ា សុខ រស្មី ជួយទិញស្រូវពីប្រជាកសិករបាន ៤ខេត្ត សរុបជាង ១២៧តោន

Sokha Hotels

ព័ត៌មានពេញនិយម