ព័ត៌មានអន្ដរជាតិ
លោក Netanyahu ដាក់លក្ខខណ្ឌសន្តិភាព ៣ ចំណុចនៅតំបន់ហ្គាហ្សា
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានសរសេរអត្ថបទស៊ីជម្រៅមួយនៅក្នុងទំព័រកាសែត Wall Street Journal ជាមួយនឹងខ្លឹមសារថា សន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនមាន “លក្ខខណ្ឌចាំបាច់ចំនួន ៣” ដូចជា កម្ចាត់ក្រុមហាម៉ាស, ធ្វើឲ្យតំបន់ហ្គាហ្សាគ្មានយោធា និងលុបបំបាត់សង្គមប៉ាឡេស្ទីនជាដើម ។
ក្នុងលក្ខខណ្ឌទី ១ នោះ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ និងប្រទេសជាច្រើនផ្សេងទៀតសុទ្ធតែគាំទ្រទៅដល់អ៊ីស្រាអែលឲ្យកម្ទេចក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស ។
លោកបានរំឭកថា ដោយសារតែមេដឹកនាំក្រុមហាម៉ាសបានបញ្ជាឲ្យបើកប្រតិបត្តិការវាយប្រហារមកលើអ៊ីស្រាអែលកាលពីថ្ងៃ៧ ខែតុលានេះហើយ ទើបក្រុមប្រដាប់អាវុធមួយនេះកំពុងតែជួបសេចក្ដីវិនាសអន្តរាយ ហើយវាក៏ជាការឆ្លើយតបដ៏ត្រឹមត្រូវតែមួយគត់ផងដែរដើម្បីទប់ស្កាត់មិនឲ្យផ្ទុះអំពើដ៏ឃោរឃៅ និងការសម្លាប់រង្គាលបែបនេះតទៅទៀត ។
ដោយឡែកលក្ខខណ្ឌទី ២ សម្រាប់សន្តិភាពនេះដែរ លោក Netanyahu បានទទូចថា អ៊ីស្រាអែលត្រូវតែរក្សាស្មារតីទទួលខុសត្រូវផ្នែកសន្តិសុខជុំវិញតំបន់ហ្គាហ្សា ជាពិសេសគឺការបដិសេធមិនឲ្យអាជ្ញាធរប៉ាឡេស្ទីនបន្តគ្រប់គ្រង ក៏ដូចជាកាន់កាប់លើតំបន់ហ្គាហ្សានេះទៀតឡើយ ដោយសារតែរឿងហេតុនៃព្រឹត្តិការណ៍ ៧ តុលា គឺកើតចេញពីតំបន់ដែលកំពុងត្រូវបានឡោមព័ទ្ធនេះហើយ ។
លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា ការដាក់ពង្រាយយោធានៅតំបន់ហ្គាហ្សានឹងតម្រូវឲ្យមានការបង្កើតតំបន់សន្តិសុខបណ្តោះអាសន្ននៅតាមបរិវេណនៃទឹកដីនៃតំបន់មួយនេះ ជាពិសេសត្រូវមានយន្តការ ក៏ដូចជាអធិការកិច្ចនៅតាមព្រំដែនរវាងតំបន់ហ្គាហ្សា និងអេហ្ស៊ីប ដើម្បីបំពេញតាមតម្រូវការសន្តិសុខរបស់អ៊ីស្រាអែល ក៏ដូចជាការពារការរត់ពន្ធអាវុធចូលទៅក្នុងទឹកដីនៃប្រទេសមួយនេះផងដែរ” ។
ចំណែកលក្ខខណ្ឌទី ៣ ដែលទាក់ទងទៅនឹងការលុបបំបាត់សង្គមប៉ាឡេស្ទីនវិញ, លោក Netanyahu បានលើកឡើងពីជោគជ័យក្នុងការបង្កើតកិច្ចព្រមព្រៀង Abraham ក្នុងឆ្នាំ ២០២០ ដែលសម្របសម្រួលដោយអាមេរិក ខណៈកិច្ចព្រមព្រៀងនេះធ្វើឲ្យពិភពអារ៉ាប់ និងអ៊ីស្រាអែលមានទំនាក់ទំនងល្អប្រសើរឡើងវិញ ចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក ។
លោក Netanyahu បានបញ្ជាក់ថា “ភាពជោគជ័យកាលពីពេលនោះបានកើតឡើងនៅប្រទេសអាល្លឺម៉ង់ និងជប៉ុន បន្ទាប់ពីជ័យជម្នះរបស់សម្ព័ន្ធមិត្តក្នុងសង្គ្រាមលោកលើកទី ២ ខណៈបច្ចុប្បន្ននេះប្រទេសទាំង ២ គឺជាសម្ព័ន្ធមិត្តដ៏ស្អិតរមួតរបស់សហរដ្ឋអាមេរិក ហើយថែមទាំងបានលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពទាំងនៅអឺរ៉ុប និងអាស៊ីផងដែរ ។
ចាប់តាំងពីព្រឹត្តិការណ៍ ៧ តុលាមក ក្រុមហាម៉ាសបានសម្លាប់ជនស៊ីវិលរស់នៅលើទឹកដីនៃប្រទេសអ៊ីស្រាអែលប្រមាណ ១,២០០ នាក់ ហើយសង្គ្រាមក៏កាន់តែពុះកញ្ជ្រោលខ្លាំងឡើងៗផងដែរ ពោលចាប់តាំងពីថ្ងៃទី១ ខែធ្នូ ក្រោយការផ្អាកបាញ់មនុស្សធម៌អស់សុពលភាព ខណៈចំណាប់ខ្មាំងប្រមាណ ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាស ។
រហូតមកដល់ពេលនេះ សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានបន្តអូសបន្លាយពេលជិត ៣ ខែហើយ ដោយក្នុងនោះទាហានអ៊ីស្រាអែលជាង ៤៩0 នាក់បានបាត់បង់ជីវិត ខណៈនៅតំបន់ហ្គាហ្សាវិញមានជនស៊ីវិលជិត ២១,០០០ នាក់ត្រូវបានសម្លាប់ និង ៥៤,០០០ នាក់ផ្សេងទៀតរងរបួស ក្រោយការវាយប្រហារមិនប្រណីដៃពីសំណាក់កងកម្លាំងរបស់លោក Netanyahu ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក Netanyahu ដាក់ចិត្តដាក់កាយប្រយុទ្ធជាមួយក្រុមហាម៉ាសដល់ ទីអវសាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា