ព័ត៌មានជាតិ
នេះជាឈ្មោះសណ្ឋាគារទាំង ៤៨ កន្លែងនៅខេត្តបាត់ដំបង ចង់កក់ស្នាក់នៅថ្ងៃឆ្លងឆ្នាំមិនពិបាក
ខេត្តបាត់ដំបងជាខេត្តក៏គួរឲ្យចាប់អារម្មណ៍ ក្រៅពីសំបូរកន្លែងកម្សាន្តប្លែកៗទាំងធម្មជាតិនិងកែច្នៃក៏មានដិតដាមរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើន។
សក្តានុពលនិងភាពល្បីល្បាញរបស់ខេត្តបាត់ដំបងជាច្រើនជំនាន់ បានធ្វើឲ្យភ្ញៀវទេសចរចង់មកដើរកម្សាន្តនិងស្វែងយល់ពីភូមិសាស្រ្តខេត្តផលិតស្រូវដ៏ធំមួយនេះ។ ខណៈដែលថ្មីៗនេះ ក្រុងបាត់ដំបងក៏ទើបត្រូវបានអង្គការយូណេស្កូចុះបញ្ជីជាទីក្រុងច្នៃប្រតិដ្ឋនៃម្ហូបអាហារក្នុងចំណោមក្រុងល្បីៗលើពិភពលោក នាឱកាសឆ្លងឆ្នាំសាកល ២០២៤ អាជ្ញាធរខេត្តបាត់ដំបងក៏គ្រោងរៀបចំពិធីបុណ្យម្ហូបអាហារប្រពៃណី រួមទាំងមានការដាក់តាំងផលិតផលរបស់ខ្មែរក្រោមប្រធានបទភូមិមួយផលិតផលមួយ ដែលប្រជាជននៅតាមភូមិ ឃុំ ស្រុក អាចយកស្នាដៃផលិតផលរបស់ខ្លួនមកដាក់តាំងបង្ហាញដើម្បីលើកតម្កើងមុខមាត់បង្ហាញនូវសក្ដានុពលរបស់ខេត្តបាត់ដំបង។



ដើម្បីសម្រួលដល់ភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តបាត់ដំបង ជាពិសេសក្នុងអំឡុងឱកាសបុណ្យឆ្លងឆ្នាំសកលខាងមុខ កម្ពុជាថ្មីនឹងបង្ហាញបញ្ជីឈ្មោះសណ្ឋាគារទាំង ៤៨ កន្លែងនៅខេត្តបាត់ដំបងដែលភាគច្រើនមានទីតាំងក្នុងក្រុងបាត់ដំបងសម្រាប់ភ្ញៀវអាចសាកសួរជាព័ត៌មានផ្សេងៗសម្រាប់ការស្នាក់នៅ។
សណ្ឋាគារទាំង ៤៨ កន្លែងនៅខេត្តបាត់ដំបងមានឈ្មោះដូចជា៖
-ក្លាស់ស៊ី ហូថេល និងស្ប៉ា
-ស្ទឹងសង្កែ
-ខេមរាបាត់ដំបង ១
-ឃីងហ្វី
-ប្រេស៊ីដង់
-អេមើវិលប៊ីប៊ីបាត់ដំបង
-សេង ហ៊ត
-រ៉ូយាល់
-អាស៊ី
-ស្តារ
-បាណន់
-ស្រ្ពីងផាក
-ផាក
-ហ៊្វែរ រ៉េស
-វិចតូរីយ៉ា
-ធីនី
-វីតែ
-អង្គរខមហ្វត
-វណ្ណនេ
-សុវណ្ណភូមិ
-កាលីហ្វ័រនីញ៉ា
-ស្តារវឺឡា
-ឡេង សេងណា
-ប៉ារីស
-លី ម៉េង
-វិមានសុវណ្ណភូមិ
-អិល អេ
-មេហ្សុងវត្តគរ
-ដឺលុច្សវីឡា
-ប៉ាប៊ូ
-រ៉ាវន វីឡា ប៊ូទិច
-ដី សាំងជូរីវីឡា &វីស៊ត
-កាពីតាល់ បាត់ដំបង
-កូកូណាត់ ហៅស៍
-សុខសាន្តវីឡា
-ញ៉ូ ហូមស្តូនវីស៊ត
-ខេមបាណា ឡាវីវីយ
-ឱ បាត់ដំបង
-ហុង ប៉ិប
-ស្តាយផាលេស
-ម៉ី អឹញ
-ពិសិដ្ឋ ប្រាយ វេតវីឡា
-វីក្រោន
-មាតុភូមិសំណាង
-ដាលុច្ស ម៉ូតែល
-ហ្គោល ឱនហៀល
-ផ្កាព្រៃរីសត
-ហ្គ្រាណាស៊ី
បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក្នុងខេត្តបាត់ដំបងមានសណ្ឋាគារចំនួន ៤៨ កន្លែង ផ្ទះភ្ញៀវចំនួន ១០២ ផ្ទះស្នាក់ ០៣ សាលប្រជុំ ២២ ភោជនីដ្ឋាន ២១៥ បៀហ្កាឌិន ០១ រង្គសាល ០២ ខារ៉ាអូខេ ២៧ ម៉ាស្សានិងស្ប៉ា ០៦ និងទីភ្នាក់ងារទេសចរណ៍ចំនួន ០២។
ក្នុងខេត្តមានរមណីយដ្ឋានទេសចរណ៍ចំនួន ២២ ទីតាំង ក្នុងនោះសហគមន៍ និងអេកូទេសចរណ៍មាន ០៤ ទីតាំង សារមន្ទីរមាន ០២ ទីតាំង គោលដៅទេសចរណ៍មាន ៥៤ ទីតាំង ទេសចរណ៍សាសនាមាន ២៩ ទីតាំង កសិទេសចរណ៍មាន ០៤ ទីតាំង សរុបគោលដៅមាន ១១៥ ទីតាំង៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច