Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន បាញ់មីស៊ីលកម្ទេចនាវាចម្បាំង រុស្ស៊ី ក្រោយសង្ស័យដឹកយន្តហោះ​ដ្រូន និងគ្រឿងផ្ទុះមកពី អ៊ីរ៉ង់

បានផុស

នៅ

កងទ័ពអាកាសអ៊ុយក្រែនបានបាញ់មីស៊ីលកម្ទេចនាវាចម្បាំងខ្នាតធំមួយគ្រឿងរបស់រុស្ស៊ីដែលកំពុងចូលចតនៅក្នុងកំពង់ផែ Feodosia នៃតំបន់គ្រីមៀ ខណៈក្នុងហេតុការណ៍នោះដែរបានសម្លាប់មនុស្សម្នាក់ និង ៤ នាក់ផ្សេងទៀតរងរបួស ស្របពេលដែលសម្ព័ន្ធមិត្តលោកខាងលិចចាត់ទុកការវាយប្រហារនេះថាជាឧបសគ្គដ៏ធំមួយសម្រាប់កងទ័ពជើងទឹករុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបាញ់កម្ទេចនាវាចម្បាំងខ្នាតធំរបស់រុស្ស៊ីឈ្មោះ Novocherkassk ពីសំណាក់កងទ័ពអាកាសអ៊ុយក្រែនកើតឡើង បន្ទាប់ពីលោកប្រធានាធិបតី Volodymyr Zelensky បាននិយាយបែបលេងសើចនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា នាវានេះបានចូលរួមសកម្មភាពជាមួយ “កងនាវាសមុទ្រខ្មៅក្រោមទឹករបស់រុស្ស៊ី” ។

បន្ទាប់ពីហេតុការណ៍នេះហើយ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ក៏បានជូនដំណឹងទៅដល់លោកប្រធានាធិបតី Vladimir Putin រួចហើយអំពីការខូចខាតនាវាខ្នាតធំមួយនេះ ខណៈរឿងរ៉ាវនេះក៏កំពុងធ្វើឲ្យលោក Putin ក្ដៅស្លឹកត្រចៀកផងដែរ ។

នាវា Novocherkassk គឺជានាវាខ្នាតធំមួយគ្រឿងដែលអាចប្រើប្រាស់សម្រាប់ដឹកជញ្ជូនទាហាន ក៏ដូចជារថក្រោះ និងរថពាសដែក ខណៈការវាយប្រហារនៅតំបន់គ្រីមៀនេះទៀតសោតក៏កើតមានឡើងផងដែរ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងកៀវបានដាក់ការសង្ស័យថា នាវានេះកំពុងដឹកជញ្ជូនយន្តហោះគ្មានមនុស្សបើក និងគ្រឿងផ្ទុះដែលផលិតដោយអ៊ីរ៉ង់ ដើម្បីផ្ដល់ឲ្យរុស្ស៊ីយកទៅប្រើប្រាស់លើសមរភូមិប្រយុទ្ធជាមួយអ៊ុយក្រែន ។

គួរបញ្ជាក់ថា រុស្ស៊ី​បានដាក់​បញ្ចូលតំបន់​គ្រីមៀ​ពី​អ៊ុយក្រែន​កាលពី​ឆ្នាំ ២០១៤ ខណៈរដ្ឋាភិបាលទីក្រុងកៀវចាត់ទុកចំណាត់ការនេះជាសកម្មភាពខុសច្បាប់ ហើយ​មិន​ត្រូវ​បាន​ទទួល​ស្គាល់ជាអន្តរជាតិឡើយ ហើយចាប់តាំងពីពេលនោះមកក៏មានបាតុកម្មជាហូរហែ រហូតដល់ផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ ខួប ២២ ខែ ៖ រុស្ស៊ី បើកការវាយប្រហារតាមអាកាសជាង ៣០ ដងនៅ​ភាគខាងកើត អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១៣ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម