កីឡា
៣ក្រុមដកចេញ ខណៈកំពង់ធំប៉ះបន្ទាយមានជ័យវគ្គជម្រុះថ្នាក់ជាតិពានសម្តេចតេជោរសៀលនេះ
វេលាម៉ោង៣:៣០នាទីរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ក្រុមបាល់ទាត់ខេត្តកំពង់ធំ បើកទ្វារផ្ទះរបស់ខ្លួនទទួលក្រុមខេត្តបន្ទាយមានជ័យ វគ្គជម្រុះថ្នាក់ជាតិ ដើម្បីរកកៅអីឡើងទៅវគ្គ១៦ចុងក្រោយ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧។
ការប្រកួតមានការផ្លាស់ប្តូរ ដោយក្រុមនៅលីគទី២ជាបុត្រសម្ព័ន្ធរបស់ក្រុមលីគកំពូលកម្ពុជា ត្រូវបានដកចេញពីវគ្គជម្រុះថ្នាក់ជាតិគឺ ក្រុម ISI ដង្កោសែនជ័យ (ខ) ក្រសួងការពារជាតិ (ខ) និង វិសាខា (ខ) ពីព្រោះពួកគេសុទ្ធតែមានក្រុមធំលេងនៅលីគកំពូល។ ក្រោយការដកក្រុមទាំង៣ចេញ ដូច្នេះការប្រកួតជម្រុះថ្នាក់ជាតិមានតែ១គូប៉ុណ្ណោះគឺ ក្រុមខេត្តកំពង់ធំ និងក្រុមខេត្តបន្ទាយមានជ័យ ដើម្បីរកកៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ខណៈមាន១៥ក្រុមរង់ចាំនៅវគ្គថ្នាក់ជាតិ។
ក្រុមទាំង១៥ កំពុងរង់ចាំនៅវគ្គ១៦ក្រុមចុងក្រោយថ្នាក់ជាតិរួមមាន៖ ខេត្តកំពង់ចាម (ជើងឯកថ្នាក់ខេត្ត) ខេត្តត្បូងឃ្មុំ (ជើងឯករងថ្នាក់ខេត្ត) ក្រសួងមហាផ្ទៃ (លីគទី២) សៀមរាបអេហ្វស៊ី (លីគទី២) អង្គរស៊ីធី (លីគទី២) និងក្រុមលីគកំពូលទាំង១០មាន ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង វិសាខា អាយអេសអាយដង្កោសែនជ័យ បឹងកេត ណាហ្គាវើលដ៍ ព្រៃវែង អង្គរថាយហ្គឺរ ក្រសួងការពារជាតិ និងគិរីវង់សុខសែនជ័យ។
ការប្រកួត រវាងក្រុមកំពង់ធំ និងក្រុមបន្ទាយមានជ័យមាន២ជើង។ ជើងទៅ១ ប្រកួតនៅរសៀលថ្ងៃទី២៧ ខែធ្នូនេះកីឡដ្ឋានខេត្តកំពង់ធំ និងជើងទី២ ថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤ នៅទីលាន វិទ្យាល័យ ហ៊ុនសែន ខ្លាកូន ខេត្តបន្ទាយមានជ័យ៕
អត្ថបទ៖ ផា រតនា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់