Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហាម៉ាស ថា ២៤ម៉ោងចុងក្រោយ អ៊ីស្រាអែល សម្លាប់មនុស្សនៅហ្គាហ្សា ២៤១នាក់ 

បានផុស

នៅ

ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សានិយាយថា ត្រឹម២៤ម៉ោងចុងក្រោយ មនុស្សចំនួន២៤១នាក់ ត្រូវសម្លាប់តាមទីតាំងជាច្រើន ខណៈប្រតិបត្តិការយោធារបស់អ៊ីស្រាអែលក្នុងទឹកដីនេះ នៅតែបន្តដោយឥតមានសញ្ញាថមថយសោះ។

(រូបថត៖ Aljazeera)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ អ៊ីស្រាអែលនិយាយថា ខ្លួនបានវាយលុកទីតាំងជាង១០០កាលពីថ្ងៃអង្គារ ចំពេលមានរបាយការណ៍អំពីប្រតិបត្តិការជើងគោក នៅកណ្តាលតំបន់ហ្គាហ្សា។

ចំណែកនៅតំបន់ West Bank, មានជនជាតិប៉ាឡេស្ទីន៦នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលនៅពេលយប់ ក្នុងជំរំជនភៀសខ្លួន Nur Shams នៃទីក្រុង Tulkarem។

(រូបថត៖ Clarionindia)

លើសពីនេះ ក្រសួងសុខាភិបាលរបស់ហ្គាហ្សាក៏បញ្ជាក់ដែរថា មនុស្សចំនួន៣៨២នាក់ រងរបួសក្នុងរយៈពេល២៤ម៉ោងដូចគ្នា។

យោងតាមក្រសួង ក្នុងការប្រយុទ្ធគ្នារយៈពេលជាង១១សប្តាហ៍, មានជនជាតិប៉ាឡេស្ទីន២០៩១៥នាក់ ត្រូវបានសម្លាប់ ភាគច្រើនជាកុមារ និងស្ត្រី។

(រូបថត៖ Getty)

សូមបញ្ជាក់ជាថ្មី សង្រ្គាមបានចាប់ផ្តើមនៅថ្ងៃទី៧ខែតុលា បន្ទាប់ពីក្រុមហាម៉ាស បើកការវាយប្រហារទៅលើសហគមន៍នានាក្នុងប្រទេសអ៊ីស្រាអែល។ មនុស្សប្រហែល១២០០នាក់ ដែលភាគច្រើនជាជនស៊ីវិលត្រូវបានសម្លាប់នៅពេលនោះ។

មិនត្រឹមប៉ុណ្ណឹង ក្រុមហាម៉ាស ថែមទាំងចាប់មនុស្សប្រហែល២៤០នាក់ទៅ ហ្គាហ្សា ធ្វើជាចំណាប់ខ្មាំងផងដែរ ប៉ុន្តែក្រោយមក ពួកគេមួយចំនួនត្រូវបានដោះលែងវិញ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ មេដឹកនាំក្រុមហាម៉ាសមិនព្រមលើកទង់ ស សុំចុះចាញ់ អ៊ីស្រាអែល ដាច់ខាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១៣ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម