Connect with us

ព័ត៌មានជាតិ

បច្ចុប្បន្ន ប.ស.ស មានមន្ទីរពេទ្យជាដៃគូសហការជាង១៥០០ ទាំងរដ្ឋ និងឯកជន នៅទូទាំងប្រទេស  

បានផុស

នៅ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានដើរតួនាទីដ៏សំខាន់ក្នុងកិច្ចគាំពារសង្គម ដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់លើការលើកកម្ពស់សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសការផ្ដល់សេវាវេជ្ជសាស្ត្រនៅតាមមន្ទីរជាដៃគូរបស់ ប.ស.ស ដោយឥតគិតថ្លៃ។ គិតមកដល់ពេលនេះ ប.ស.ស មានមន្ទីរពេទ្យជាដៃគូសហការសរុបចំនួន ជាង១ ៥០០មន្ទីរពេទ្យ ទាំងរដ្ឋ និងឯកជន នៅទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរបាយការណ៍ គឺបច្ចុប្បន្ននេះ ប.ស.ស បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលសរុបចំនួន១ ៥៣០ មូលដ្ឋានសុខាភិបាលនៅទូទាំងប្រទេស ដែលក្នុងនោះ មូលដ្ឋានសុខាភិបាលសាធារណៈ (មន្ទីរពេទ្យរដ្ឋ) មានចំនួន១ ៣៩៥ និងមូលដ្ឋានសុខាភិបាលឯកជន (មន្ទីរពេទ្យឯកជន) មានចំនួន១៣៥។

លោក ម៉េង ហុង អគ្គនាយកស្ដីទីបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកការចូលរួមសហការពីមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស គឺជាកត្តាសំខាន់ និងចាំបាច់បំផុតក្នុងការធ្វើឱ្យប្រសើរឡើងនៃការផ្តល់សេវាជូនសមាជិក ប.ស.ស ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

ទន្ទឹមនឹងការកើនឡើងមូលដ្ឋានសុខាភិបាលជាដៃគូនេះ ប.ស.ស ក៏បានបន្តខិតខំប្រឹងប្រែងស្វែងរកកិច្ចសហការជាមួយក្រសួងសុខាភិបាល ដើម្បីពង្រឹងយន្តការតាមដានគុណភាពនៃការផ្តល់សេវារបស់មូលដ្ឋានសុខាភិបាល ដែលជាដៃគូរបស់ ប.ស.ស នេះឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ប្រកបដោយប្រសិទ្ធភាព គុណភាពខ្ពស់ ទាន់ពេលវេលា និងជាទំនុកចិត្តដល់អ្នកមកទទួលសេវា ដែលជាសមាជិក ប.ស.ស។ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានតែងអំពាវនាវដល់មូលដ្ឋានសុខាភិបាលដៃគូឱ្យចូលរួមសហការក្នុងការធ្វើឱ្យប្រសើរឡើងនៃការផ្តល់សេវាជូនសមាជិក ប.ស.ស ផងដែរ។

បើតាមលោក ហេង​ សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បច្ចុប្បន្ន របបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងអនុវត្តរបបសន្តិសុខសង្គមសំខាន់ៗ ដូចជា៖ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព របបសន្តិសុខសង្គមសម្រាប់ប្រាក់សោធនសម្រាប់វិស័យឯកជន និងថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបវិភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជ និងអ្នកនៅក្នុងបន្ទុក ប.ស.ស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជ័យ ចាប
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម២៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ២១ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

Sokha Hotels

ព័ត៌មានពេញនិយម