ព័ត៌មានជាតិ
ពលរដ្ឋនៅបុរីសៀង ណាំ ខេត្តសៀមរាប ស្នើឱ្យអាជ្ញាធរដោះស្រាយរឿងបុគ្គលម្នាក់យកចំណីផ្លូវធ្វើអាជីវកម្ម
ពលរដ្ឋដែលធ្លាប់ធ្វើដំណើរតាមផ្លូវលេខ១៣ ទល់មុខផ្សារបុរី សៀង ណាំ ក្នុងភូមិខ្នារមសង្កាត់ ជ្រាវ ក្រុងសៀមរាប បានសម្តែងការខឹងសម្បារយ៉ាងខ្លាំងចំពោះម្ចាស់ផ្ទះបោះដុំទឹកសុទ្ធ លីយ៉ុង បានយកផ្លូវ និងចំណីផ្លូវមកធ្វើជាអាជីវកម្មផ្តាច់មុខរបស់ខ្លួនមិនឱ្យប្រជាពលរដ្ឋចេញចូលបានដូចគ្រាមុននោះទេ។
ប្រភពព័ត៌មានពីពលរដ្ឋជិតខាងនោះជាច្រើននាក់បានឲ្យដឹងថា ពួកគាត់មករស់នៅទីនេះច្រើនឆ្នាំមកហើយ និងធ្វើដំណើរលើផ្លូវនេះជាធម្មតា។ ទើបតែបុគ្គលឈ្មោះ ហ៊ុន ស៊ីមហេង ជាម្ចាស់ផ្ទះបោះដុំទឹកសុទ្ធ លីយ៉ុង រស់នៅទីតាំងខាងលើ បានធ្វើឱ្យពលរដ្ឋក្តៅក្រហាយមិនអាចធ្វើដំណើរទៅមកបាន ដោយគាត់បានយកផ្លូវ និងចំណីផ្លូវមកធ្វើជាអាជីវកម្មផ្តាច់មុខរបស់ខ្លួន (ធ្វើរោងឲ្យកម្មករស្នាក់នៅលើចំណីផ្លូវ, រោងកិនកាហ្វេ និងចតឡានបិទផ្លូវ…)។
ពលរដ្ឋបានបន្តឱ្យដឹងទៀតថា កន្លងទៅ ពួកគាត់បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានរួចហើយ ប៉ុន្តែ នៅមិនទាន់មានលទ្ធផល។ ពលរដ្ឋ ក៏បានសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេស អ្នកមើលការខុសត្រូវក្នុងបុរី មេត្តាជួយគិតគូរលើការលំបាករបស់ពលរដ្ឋរស់នៅជុំវិញនេះផង។
ពាក់ព័ន្ធនឹងករណីនេះ លោក ទុំ ពៀត ចៅសង្កាត់រងទី១នៃសង្កាត់ជ្រាវ មិនអាចទាក់ទងសុំការពន្យល់តាមទូរស័ព្ទបានទេនៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នេះ ដោយខលចូលលោកមិនលើកទូរសព្ទ។ ចំណែក លោក ហាយ យ៉ង់ អភិបាលរងក្រុងសៀមរាប បានប្រាប់តាមទូរស័ព្ទថា លោកសុំពេលប្រមូលព័ត៌មានពីអ្នកជិតខាងនោះសិន ដើម្បីជាមូលដ្ឋានឲ្យលោកចុះធ្វើការងារនេះជាមួយសមត្ថកិច្ច និងធ្វើយ៉ាងណាឱ្យពលរដ្ឋធ្វើដំណើរបានស្រួលឡើងវិញ៕
ដោយ៖ ជុន កុសល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ