Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ កំពុងពិចារណាសហការជាមួយក្រុមហ៊ុនផលិតរថយន្ត​មានស្តង់ដារ និងសុវត្ថិភាព សម្រាប់ដឹកកម្មករ

បានផុស

នៅ

អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អះអាង​ថា ក្រសួង កំពុង​ពិចារណា​សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ការ​ផលិត​រថយន្ត​ដឹក​កម្មករ​ក្នុង​ស្រុក​មាន​ស្តង់ដារ និង​សុវត្ថិភាព សម្រាប់​ដឹក​កម្មករ​ជំនួស​រថយន្ត​បច្ចុប្បន្ន​ដែល​ប្រឈម​គ្រោះថ្នាក់​ខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី ២៧ ធ្នូ នេះ​ថា «ករណី​រថយន្ត​ដឹក​កម្មករ​នេះ ក្រសួង កំពុង​ពិចារណា​រក​វិធីសាស្ត្រ​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​រថយន្ត​ក្រុង ដូចជា​សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ការ​ផលិត​រថយន្ត​ដឹក​កម្មករ​ក្នុងស្រុក ឬ នាំចូល​រថយន្ត​មាន​គុណភាព និង​តម្លៃ​សមរម្យ ឬ សហការ​ជាមួយ​ធនាគារ​សម្រាប់​ផ្តល់​កម្ចី​មាន​ការ​ប្រាក់​ទាប ដើម្បី​ឲ្យ​ម្ចាស់​រថយន្ត​មានលទ្ធភាព​មក​ប្រើ​រថយន្តក្រុង​ជំនួស​វិញ»។

យ៉ាងណាក៏ដោយ លោក កត្តា អ៊ន បាន​លើកទឹកចិត្ត​ឲ្យ​អ្នក​រកស៊ី​រថយន្ត​ដឹក​កម្មករ ងាក​មក​ប្រើប្រាស់​រថយន្តក្រុង ដើម្បី​ធានា​សុវត្ថិភាព និង​ផាសុកភាព ខណៈ​បច្ចុប្បន្ន​សមាគម​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ-និយោជិត មាន​សមាជិក​ចំនួន ៣ ១១៤ នាក់ ដែល​ភាគច្រើន​ជា​រថយន្ត​ប្រភេទ​ដឹក​ទំនិញ​ផ្សារដែក​ឲ្យ​កម្មករ-និយោជិត ឈរ មិន​មាន​សុវត្ថិភាព​ដល់​កម្មករ។

លោក កត្តា អ៊ន បាន​ឲ្យ​ដឹង​ទៀត​ថា ចាប់ពី​ខែ​មករា រហូតមកដល់ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ មាន​កម្មករ-និយោជិត ជួប​គ្រោះថ្នាក់​ការងារ​សរុប​ចំនួន ១៣ ១៩១ នាក់ ស្រី ៦ ៨៤០ នាក់។ ក្នុង​នោះ​មាន​កម្មករ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​មាន​ចំនួន ៧ ១៩២ នាក់ ស្រី ៤ ០៧១ នាក់ និង​គ្រោះថ្នាក់​នៅ​កន្លែងធ្វើការ​មាន​ចំនួន ៥ ៩៩៩ នាក់ ស្រី ២ ៧៦៩ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ពូទីន៖ ហួសពេល​ហើយ ដើម្បី​ធ្វើ​កិច្ចព្រមព្រៀង​ដឹក​ឧស្ម័ន​ថ្មី​ជាមួយ​អ៊ុយក្រែន

ជីវិតកម្សាន្ដ២១ ម៉ោង មុន

អ្នកនាង កាឆយ ទម្លាយរឿងឈឺចាប់ពីក្រោយសំណូមពរ “សុំកៅអី ១០” ទៅរាល់ម្ចាស់ដើមការ

សេដ្ឋកិច្ច២៣ ម៉ោង មុន

គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែន សម្រេចបានលទ្ធផលមួយចំនួន បន្ទាប់ពីបើកការដ្ឋានជិត ២ ខែ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

Dispatch បញ្ចេញ​រូបថត​ Song Min Ho ក្នុង​ពិធី​ជប់លៀង​ កំឡុង​ពេល​បំពេញ​កាតព្វកិច្ចយោធា

Sokha Hotels

ព័ត៌មានពេញនិយម