Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី មិនបាននាំយកក្រុមការងារបច្ចេកទេសមកក្រសួងមុខងារសាធារណៈ ឡើយ

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ មិន​បាន​នាំ​យក​ក្រុមការងារ​បច្ចេកទេស​មក​ក្រសួង​មុខងារ​សាធារណៈ​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង ថ្មីៗ នេះ ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ បាន​ជួប​សំណេះ​សំណាល​ជាមួយ​នឹង​អគ្គលេខាធិការដ្ឋាន និង​អគ្គនាយកដ្ឋាន​បច្ចេកទេស​នានា របស់​ក្រសួង​មុខងារ​សាធារណៈ ជា​បន្តបន្ទាប់ និង​ទើបតែ​ត្រូវ​បាន​បញ្ចប់​កាលពី​ម្សិលមិញ​នេះ។

ទន្ទឹម​នេះ អ្វី​ដែល​ជា​ការ​កត់សម្គាល់​ចេញពី​ជំនួប​កន្លងមក​នោះ និង​តាំងពី​ពេល ឯកឧត្ដម ហ៊ុន ម៉ានី កាន់​តួនាទី-ភារកិច្ច ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ឯកឧត្ដម មិន​បាន​នាំ​យក​ក្រុមការងារ​បច្ចេកទេស​មក​ក្រសួង​មុខងារ​សាធារណៈ​ឡើយ។ ក្រៅពី​ក្រុមការងារ និង​មន្ត្រី​នៅ​ខុទ្ទកាល័យ មាន​តែ​ក្រុម​ការងារ​ក្នុង​កម្រិត​នយោបាយ​តែប៉ុណ្ណោះ​ដែល​មាន​វត្តមាន​ជាមួយ ឯកឧត្ដម នៅ​ក្រសួង​មុខងារ​សាធារណៈ។

រាល់​ជំនួប​នីមួយៗ ឯកឧត្ដម ហ៊ុន ម៉ានី តែងតែ​បាន​លើក​ឡើង​ថា ការ​ធ្វើ​បែបនេះ ដោយសារ​ឯកឧត្ដម មាន​ទំនុក​ចិត្ត​ខ្ពស់ និង​ជឿជាក់​លើ​សមត្ថភាព​របស់​ក្រុមការងារ​បច្ចេកទេស​ទាំងអស់​ដែល​មាន​ស្រាប់​នៅ​ក្រសួង​មុខងារ​សាធារណៈ ព្រោះ​ក្រុមការងារ​ទាំងអស់​គ្នា សុទ្ធ​តែ​មាន​ចំណេះ ជំនាញ​បច្ចេកទេស និង​បទពិសោធន៍​ជាច្រើន​ឆ្នាំ​លើ​ការងារ​រួច​មក​ហើយ។

ឯកឧត្ដម បាន​លើក​ឡើង​បន្ថែម​ថា អ្វី​ដែល​យើង​បន្ត​ធ្វើ គឺ រួម​សហការ​គ្នា​ជាមួយ​ការ​អភិវឌ្ឍ​សមត្ថភាព​ជា​បន្តបន្ទាប់ ក្នុង​គោលដៅ កែប្រែ​ទស្សនវិស័យ​របស់ សម្ដេច​ធិបតី ជា​សមិទ្ធកម្ម​ការងារ​ពិតប្រាកដ ហើយ​ឆ្លើយតប​ជាមួយ​ការងារ​កែទម្រង់​រដ្ឋបាល​សាធារណៈ​មាន​ចែង​ក្នុង​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាល​ទី ១។

គួរ​រំលឹក​ថា កិច្ចប្រជុំ​កន្លងមក ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលបំណង​ឈ្វេងយល់​ពី​គ្នា​ទៅវិញទៅមក ស្តាប់​របាយការណ៍ និង​បទពិសោធន៍ ព្រមទាំង​ជា​ឱកាស​សម្រាប់​ការ​លើក​ឡើង​នូវ​បញ្ហា​ប្រឈម​ដែល​ក្រុមការងារ​បាន​ជួបប្រទះ​កន្លងមក ដើម្បី​សិក្សា និង​ស្វែងរក​ដំណោះស្រាយ​ជាមួយគ្នា ហើយ​ឆ្លើយតប​ជាមួយ​ការងារ​កំណែទម្រង់រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី ៧ នៃ​រដ្ឋសភា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម