Connect with us

ព័ត៌មានជាតិ

វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស នៃ​ក្រសួង​ការងារ ត្រៀមខ្លួន​រួចរាល់​ដើម្បី​បង្រៀន​ជំនាញ​វិជ្ជាជីវៈ​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ

បានផុស

នៅ

លោក យ៉ោ​ក សុ​ទ្ធី នាយក​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស នៅ​ថ្ងៃទី​២៧ ធ្នូ ២០២៣ នេះ​បាន​លើកឡើងថា វិទ្យាស្ថាន បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការបើក​ជា​ផ្លូវការ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នៅ​ពាក់កណ្តាល​ខែមករា ឆ្នាំ​២០២៤ ខាងមុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​គូស​បញ្ជាក់​ថា ​ចាប់​តាំង​ពី​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី បានប្រកាស​ដាក់ឱ្យអនុវត្ត​ន៍​ជា​ផ្លូវការ​នូវ​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ១,៥ លាន​នាក់​នៅ​ថ្ងៃទី​១៤ វិច្ឆិកា ឆ្នាំ​២០២៣ វិទ្យាស្ថាន​ជាតិ​បានទទួល​យុវជន​មក​ចុះឈ្មោះ​ចូលរៀន​បាន​ចំនួន ១០០៥​នាក់ លើ​ជំនាញ​ចំនួន ៧ មាន​ដូច​ជា ជំនាញ​ជាងកំបោរ ការដំឡើង​អគ្គិសនី​ក្នុង​អគារ សេវាកម្ម​ម៉ាស៊ីន​ត្រជាក់​ក្នុង​គេហដ្ឋាន សេវាកម្ម​កុំព្យូទ័រ រចនា​ក្រាហ្វិក​ដោយ​កុំព្យូទ័រ និង​ការថែទាំង​បរិក្ខារ​អេ​ឡិច​ត្រូ​និ​ច​។

លោក​បន្ថែម​ថា «​ជំនាញ​ទាំងនេះ​ជា​ជំនាញ​អាទិភាព​របស់​វិទ្យាស្ថាន ហើយ​ជំនាញ​ទាំងនេះ​មើល​ឃើញ​ថា ​មាន​ភាពងាយស្រួល​ទៅដល់​និស្សិត និង​សិក្ខាកាម​រក​ការងារ​ធ្វើ ជាពិសេស​នោះ​ទទួលបាន​ប្រាក់កម្រៃ​ច្រើន នៅ​ពេល​ដែល​ពួកគេ​បញ្ចប់​ការសិក្សា​នៅ​ទី​នេះ។ ការ​ជ្រើសរើស​ជំនាញ​ទាំងនេះ​ផ្អែក​ទៅតាម​ពាក្យស្លោក​របស់​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី គឺ​រៀន​ឱ្យ​ចប់ ឱ្យ​ចេះ ឱ្យមាន​ការងារ​ធ្វើ​»។

លោក​បន្ត​ថា វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​នឹង​បើក​ថ្នាក់​ដំបូង​ក្នុងការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទៅដល់​សិស្ស​ដែល​មាន​ចុះឈ្មោះ​ចូលរៀន​នៅ​ថ្ងៃទី ១៥ ខែមករា ឆ្នាំ​២០២៤ ខាងមុខ ។ វិទ្យាស្ថាន​បាន​រៀប​ចំ ទាំង​សម្ភារៈ ថ្នាក់រៀន រោង​ជាង បន្ទាប់​ពិសោធន៍ គ្រូ​បណ្តុះបណ្តាល​ដែល​ពោរពេញ​ទៅ​ដោយ​សម​ត្ថភាព​ផងដែរ។

គូរ​បញ្ជាក់​ផង​ដែរ​ថា​ កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ កន្លងទៅ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​បាន​ដាក់ឱ្យ​អនុវត្តន៍​ជា​ផ្លូវការ​នូវ​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ទៅដល់​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ១,៥ លាន​នាក់ ដែល​ការបណ្តុះបណ្តាល​នេះ​មាន​រយៈពេល​៤​ខែ សិក្សា​ដោយ​ឥតគិតថ្លៃ ដោយឡែក​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ចំនួន ២៨​ម៉ឺន​រៀល រហូតដល់​រៀន​ចប់​ផងដែរ។

ទន្ទឹម​នឹង​នេះ លោក យ៉ោ​ក សុ​ទ្ធី បាន​អំពាវនាវ​ទៅដល់​យុវជន​ដែល​មិនទាន់​ចុះឈ្មោះ​ចូលរៀន​ស្វែងយល់​អំពី​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ហើយ​នាំគ្នា​មក​ចុះឈ្មោះ​ចូលរៀន​ឱ្យបាន​គ្រប់ៗ​គ្នា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៩ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៨ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម