ព័ត៌មានជាតិ
ពីស្អែកនេះ ភ្នំពេញមានព្រឹត្តិការណ៍ធំអបអរខួបទី២៥ នៃនយោបាយ ឈ្នះ ឈ្នះ និងឆ្លងឆ្នាំសកល ៣យប់ជាប់គ្នា
ចាប់ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានឈ្នះឈ្នះ នឹងមានរៀបចំព្រឹត្តិការណ៍ធំមួយ ដើម្បីអបអរសាទរខួបទី២៥ នៃនយោបាយ ឈ្នះ ឈ្នះ និងដើម្បីអបអរឱកាសឆ្លងឆ្នាំសកល ឆ្នាំ២០២៣ ឈានចូលឆ្នាំ២០២៤ ដែលបើកឱ្យសាធារណជនចូលរួមដោយសេរី។ នេះបើតាមការផ្សព្វផ្សាយរបស់ ក្រសួងទេសចរណ៍ កាលពីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ។


យោងតាមដំណឹងដែលចេញផ្សាយដោយ ក្រសួងទេសចរណ៍ ព្រឹត្តិការណ៍អបអរនេះ ជាព្រឹត្តិការណ៍ប្រគុំដ៏អស្ចារ្យមួយ ដែលមានសិល្បករ សិល្បការិនីល្បីៗជាច្រើនរូប រួមនឹងការសម្ដែងចម្រុះផងដែរ។ ក្រៅពីនេះ នៅមានស្ដង់ពិព័រណ៍នានា ដូចជាស្តង់អាហារ និងទំនិញដ៏សម្បូរបែបទៀតផង។


សូមជម្រាបថា សាធារណជន អាចចូលរួមរីករាយកម្សាន្តជាមួយព្រឹត្តិការណ៍នេះទាំង ៣ថ្ងៃ ដោយសេរី ចាប់ពីវេលាម៉ោង ៦ល្ងាចទៅ នៅទីតាំងវិមាន ឈ្នះ ឈ្នះ តែម្តង៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ